Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​! បាក់​រានហាល​អាគារ​មួយ​នៅ​ឥណ្ឌូនេស៊ី មនុស្ស​ធ្លាក់​មក​ទាំង​ហ្វូង (​មាន​វីដេអូ​)

spot_img

​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ៧៧​នាក់​បាន​រងរបួស នៅពេល​ដែល​រានហាល នៃ​អាគារ​ភាគហ៊ុន​មួយ​ ​ក្នុង​ទីក្រុង​ចា​កាតា បាន​បាក់​ចុះ​យ៉ាង​ស្តែងៗ បណ្តាលឲ្យ​មនុស្ស​ទាំង​ហ្វូង​ធ្លាក់ចុះ​ទៅ​ខាង​ក្រោម​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ CNN​។​

​ហេតុ​ការណ៏ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅ​អាគារ​ទិញដូរ​ភាគហ៊ុន (Indonesia Stock Exchange) កាលពី​ថ្ងៃ​ច័ន្ទ ពេល​រសៀល​ម្សិលមិញ​នេះ ស្ថិត​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។​

​បើ​តាម​វីដេអូ​បានបង្ហាញ​ថា ការបាក់​ស្រុត​នេះ​កើតឡើង នៅពេលដែល​មនុស្ស​ជាច្រើន​នាក់​បាន​ដើរ​ដង្ហែរ​គ្នា​ជា​ច្រើន​នាក់​នៅ​លើ​រា​លហាល ក្រោយ​ពេល​ពួកគេ​ញាំ​អាហារ​ថ្ងៃត្រង់​រួច​។​

​ប៉ូលីស​បញ្ជាក់ថា អ្នករងរបួស​ភាគច្រើន​ជា​អ​និតិ​ជន​។ មន្ត្រី​ប៉ូលីស​បានបញ្ជាក់​ថា ពួកគេ​មិន​បាន ពី​មូលហេតុ​នៃ​ការបាក់​នោះទេ​។​

​សូមបញ្ជាក់​ថា ប្រទេស​ឥណ្ឌូ​នេស​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ដែល​មាន​ស្តង់ដា​សាងសង់​មិន សូវ​មាន​គុណភាព ហើយ​ពេល​ខ្លះ អំពើពុករលួយ​ធ្វើឲ្យ​មិន​មានការ​ត្រួតពិនិត្យសុ​វត្ថិ​ភាព ការសាងសង់​បាន​ត្រឹមត្រូវ​៕ សុភ័ក្ត្រ​

spot_img
×