Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិននឹងដា​ក់ឲ្យសា​កល្ប​ងវ៉ា​ក់​សាំងប្រ​ឆាំងវី​រុសកូរ៉ូណា នៅចុងខែមេសាខាងមុខ

spot_img

វ៉ាក់សាំងដំបូងបង្អស់សម្រា​ប់​ការពា​រ​វីរុសកូរ៉ូណា នឹងត្រូវធ្វើការដាក់ឲ្យសាកល្ប​ង​នៅអំឡុ​ង​ចុងខែមេសា​ខា​ងមុខ។ នេះបើតាមការបញ្ជាក់របស់​លោក Xu Nanping អនុរដ្ឋមន្រ្តីក្រសួង​ប​ច្ចេក​វិទ្យា និងវិទ្យាសាស្រ្តរបស់​ចិន នៅថ្ងៃសុក្រនេះ។

សូមបញ្ជាក់ថា រហូត​មកដ​ល់​ពេលនេះ ចំនួនអ្នកស្លាប់ដោយសារវីរុ​ស​កូរ៉ូណា ឬ COVID-19 នៅក្នុងប្រទេសចិនបាន​កើន​លើស ២.២០០នាក់ ខណៈដែលអ្នកឆ្លងមាន​ជា​ង ៧៥.៦៨៥នាក់។

ទោះយ៉ាងណា គេសង្កេត​ឃើ​ញថា មានអ្នកជាសះស្បើយច្រើ​ន​ផងដែរ ដោយតួលេខចុងក្រោយប​ង្ហា​ញថា​ មានអ្នកជាសះស្បើយចំនួ​ន​ជាង ១៨.០០០នាក់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Xinhua

spot_img
×