Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយទប់​ស្កាត់​ការផ្ទុះឡើង នឹងឆ្ល​ងរា​ល​ដាល នៃជំងឺផ្តាសាយ​បក្សី ក្នុងមូលដ្ឋានខេត្តស្វា​យ​រៀង​

spot_img

ខេត្តស្វាយរៀងៈ លោក គឹម សុន រដ្ឋលេខាធិការ​ក្រសួ​ងក​សិកម្ម រុក្ខាប្រម៉ាញ់​និ​ងនេ​សាទ និងលោក សេង សិលា អភិបាលរងខេត្តស្វាយរៀង ​នៅព្រឹក ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីនៅ​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ ទប់ស្កាត់ការផ្ទុះឡើង​នឹ​ងឆ្លង​រា​លដាល នៃជំងឺផ្តាសាយប​ក្សី​ ក្នុងមូល​ដ្ឋា​នខេត្ត​ស្វា​យរៀង ដែលពិធីនេះបានប្រព្រឹត្តទៅនៅ​សា​លប្រ​ជុំសា​លាខេ​ត្ត​ស្វាយរៀ​ង ។

លោក គឹម សុន បានលើក​ឡើងថា ការផ្ទុះរាលដាលជំងឺឆ្លង​ផ្តា​សាយ​បក្សី លោកបានជំរុញឲ្យមន្ត្រីជំនាញពាក់ព័​ន្ធ​ទាំង​អស់ ត្រូវពង្រឹងកា​រ​ទប់ស្កា​ត់ឲ្យខា​ន​តែបាន ជាពិសេសការនាំ​ចូ​ល សាច់សត្វ និងសត្វប​ក្សីរស់ មកពីប្រទេស​ជិ​តខា​ង តាមច្រកព្រំ​ដែ​ននានា ដើម្បីទប់ស្កាត់​ជំ​ងឺនេះ ឲ្យមានប្រសិទ្ធ​ភា​ពខ្ព​ស់ ។

លោកបានបន្តថា មន្ត្រីជំនាញខាងផ្នែក​ប​សុពេ​ទ្យ ត្រូវធ្វើ​កា​រផ្ស​ព្វផ្សាយ ជូនម្ចាស់អាជីវក​ម្ម​ឡសត្តឃា​ត​ អាជីវករល​ក់​សាច់ស​ត្វ និងប្រជា​ព​លរដ្ឋ ជាពិសេសប្រ​ជា​ពល​រដ្ឋ និងអ្នកចិញ្ចឹ​ម​សត្វទាំ​ងអស់ ឲ្យមាន​ការយ​ល់ដឹ​ង ការថែរក្សាអ​នា​ម័យ​ឲ្យបាន​ទៀង​ទាត់ ការអនុវត្តថ្នាំស​ម្លា​ប់មេ​រោគជា​ដើ​ម។

ទន្ទឹនេះត្រូវជំរុញ ឲ្យមន្ត្រីពាក់ព័ន្ធទាំ​ងអស់ សហការ ជាមួយអាជ្ញាធរព្រំដែនប្រ​ទេ​សជិ​ត​ខាង ចំពោះការនាំចូល​សា​ច់ស​ត្វចិញ្ចឹ​មគ្រ​ប់ប្រភេ​ទ ដោយមានការត្រួ​ត​ពិនិ​ត្យឲ្យ​បាន​ត្រឹ​មត្រូវ មុននឹងនាំ​ចូ​លម​កក្នុ​ង​ស្រុ​ក បើមានកិច្ច​កា​រចាំ​បាច់ ត្រូវមានការរា​យ​ការ​ណ៍ ជាបន្ទាន់មកដ​ល់​មន្ត្រីជំ​នាញ ថ្នាក់ជាតិឲ្យបាន​ទា​ន់ពេ​លវេ​លា​។

លោក សេង សិលា អភិបាលរងខេ​ត្ត​ស្វាយ​រៀ​ង ក៏បានជំរុញបន្ថែ​ម​ដល់​មន្ត្រី ជំនាញទាំ​ង​អស់​ ត្រូវធ្វើយ៉ាងណា​ទ​ប់ស្កា​ត់ ឲ្យខានតែបា​ន​និងពិ​និ​ត្យឲ្យបា​នត្រឹ​មត្រូវ ចំពោះការនាំចូល​សា​ច់ស​ត្វ និងសត្វរស់ ដើម្បីបង្ការកុំឱ្យ​មា​នជំងឺ​ផ្តាសាយ​បក្សី​ កើតមាននៅក្នុ​ង​ខេត្ត​ស្វាយ​រៀង ក៏ដូចប្រទេស​ក​ម្ពុជា​ផ​ងដែរ ៕ដោយ៖ វ៉ៃកូ

spot_img
×