Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនអា​កាស​ចរ​ណ៍ Vietjet បញ្ចុះតម្លៃ៥០% សម្រាប់ជើងហោះហើ​រទាំង​អស់​នៅអា​ស៊ី

spot_img

(ភ្នំពេញ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០) ក្រុមហ៊ុនអាកាសចរណ៍ស​ម័​យ​ទំនើប Vietjet បានប្រកាស​ការប​ញ្ចុះ​ តម្លៃពិសេសរបស់​ខ្លួន ដោយផ្ដល់ជូនការប​ញ្ចុះ​តម្លៃ ៥០% លើសំបុត្រធ្វើដំណើរទាំ​​ងអស់ (*) ដែលបានកក់ចាប់ពីថ្ងៃនេះរ​ហូ​តដ​ល់ថ្ងៃទី ២៩ ខែកុម្ភៈឆ្នាំ ២០២០ ។

ប្រម៉ូសិនពិសេសនេះ នឹងផ្ដល់ឱកាសសម្រាប់ប្រជា​ពលរ​ដ្ឋ និងភ្ញៀវទេសចរដើម្បី​ធ្វើ​ដំណើរ​ទៅគោល​ដៅទេ​ស​ច​រថ្មី ធ្វើឱ្យអារម្មណ៍ស្រស់ស្រា​យ​ ​និងទទួលបានបទពិសោធ​ន៍​ជាមួ​យកា​រ​ហោះហើរ ដែលប៉ះពាល់ដល់បរិស្ថា​នតិ​ចបំ​ផុត ជាមួយក្រុមហ៊ុនអាកាសច​រ​ណ៍​ Vietjet ។

សំបុត្របញ្ចុះតម្លៃអាចកក់បា​ន​ដោយប្រើប្រាស់លេខកូ​ដ​ “BOOKNOW50” ដើម្បីទទួលបានការបញ្ចុះត​ម្លៃ​ ៥០% សម្រាប់ជើងហោះហើរក្នុងស្រុកទាំ​ង​អស់​ក្នុង​ប្រទេ​សវៀតណាម និងប្រទេសថៃ ក៏​ដូចជាបណ្តាញជើងហោះហើរអ​ន្ត​រជា​តិ​ទាំងអស់ ដែលតភ្ជាប់ពីប្រទេ​ស​វៀតណា​ម ឬ ប្រទេសថៃ ជាមួយនឹងទិសដៅផ្សេង​ៗ​ នៅជុំវិញទ្វីបអាស៊ី​ដូចជា កម្ពុជា ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី តៃវ៉ាន់ សឹង្ហបូរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ។ល។ សំបុត្រប្រូម៉ូសិននេះ ​មានសុពលភាពសម្រាប់កា​​រធ្វើដំ​ណើរ​ចន្លោះ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២០ (**) ។

ការកក់សំបុត្របញ្ចុះតម្លៃអាចធ្វើបាន​តា​មរ​យៈបណ្តា​ញទាំ​ងអស់​នៅ​គេហ​ទំព័រ www.vietjetair.com appក្នុងទូរស័ព្ទ “ Vietjet Air” ឫហ្វេសប៊ុក www.facebook.com/vietjetcambodia (គ្រាន់តែចុចលើផ្ទាំង“​កក់”) ។

អ្នកដំណើរក៏អាច​ក​ក់សំ​បុត្រ​តាមរ​យៈប្រ​ព័ន្ធ hotline +៨៤១ ៩០០១ ៨៨៦ ឬជាមួយភ្នាក់ងា​រ​ផ្លូវ​​ការ និងការិយាល័យល​ក់​សំបុត្រ​របស់​ក្រុម​ហ៊ុន Vietjet។ ការទូទាត់អាចធ្វើបានយ៉ា​ង​ងាយ​ស្រួល តាមរយៈកាត V​isa, MasterCard, AMEX, JCB, KCP ​និង UnionPay។

ជាមួយនឹងការប​ញ្ចុះ​តម្លៃពិសេស ៥០% ក្រុមហ៊ុន Vietjet សូមស្វាគមន៍​ដ​ល់អ្នក​ដំណើរ​ទាំ​ងអស់ ឲ្យចូលរួមក្នុង​ក​ម្មវិធី “ ការពារភ​ព​ផែនដី​របស់​យើ​ង – ហោះហើរជាមួ​យ Vietjet” ចាប់ផ្តើមការធ្វើ​ដំ​ណើរ​ថ្មី ដើម្បីស្វែងរកទិ​ស​ដៅថ្មី​ៗ ស្របពេលដែលជំ​រុ​ញឱ្យ​ប្រជា​ជ​ននៅជុំវិញពិភពលោក​ចូ​លរួម​ទាំ​ងគ្នា ដើម្បីការពារភព​ផែ​នដី​។

លោក ង្វៀង ថាញ់ស៊ុន (Nguyen Thanh Son) អនុប្រធានក្រុមហ៊ុន​អា​កាស​ច​រណ៍ Vietjet បានមាន​ប្រ​សាស​ន៍​ថា៖ “ការពង្រីក​​ជើង​ហោះហើរអន្តរជា​តិ​បន្ថែ​មទៀត​រប​ស់ក្រុម​ហ៊ុន Vietjet បានតភ្ជាប់ទិសដៅធ្វើ​​ដំណើរ​ថ្មីៗ​គួរឱ្យ​ទា​ក់​ទាញ​ និងមានសុវត្ថិភា​ព​ជាមួ​យវ​ប្បធម៌​ប្លែកៗ និងស្រស់ស្អាតដូចជា​ ខេត្តសៀមរាប​នៅ កម្ពុជា ទីក្រុងតូក្យូ (Tokyo) ទីក្រុងអូសាកា (​Osaka) ទីក្រុង​ណាហ្គូយ៉ា (Nagoya) និងទីក្រុងហ្វូគូកា (Fukuoka ) នៅប្រទេសជប៉ុន ទី​ក្រុងបា​លី (Bali) នៅប្រទេសឥ​ណ្ឌូ​នេស៊ី​ និងជាពិសេសនៅ​ទី​ក្រុង​ញូវ​ដេលី (New Delhi) និងទីក្រុង​មុ​មបៃ(Mumbai) ដែលជាមជ្ឈមណ្ឌលដ៏ធំបំ​​ផុតរ​បស់​ប្រទេស​ឥ​ណ្ឌា​ ទៅនឹងទិសដៅដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៅប្រ​ទេសវៀ​តណា​ម ដូចជា ហាណូយ (Hanoi) ហូជីមិញ (Ho Chi Minh ) ដាណាង (Da Nang) និង ណាងត្រាង (Nha Trang )។ ដោយមានយន្ដហោះទំនើ​បៗ​ដែលស​ន្សំសំ​ចៃ​ប្រេង​ឥន្ធ​នៈ ជើងហោះហើរដែល​ប៉ះ​ពាល់​បរិ​ស្ថានតិ​ច​បំផុត​ទាំង​នេះរ​បស់​ក្រុ​មហ៊ុន Vietjet នឹងនាំមកនូវបទពិ​សោ​ធន៍​ហោះហើ​រ​ថ្មីៗ​ និងរំជួលចិត្តដ​ល់​អ្ន​កដំ​ណើរ និងភ្ញៀវ ដែលនឹងហោះហើរនៅ​ក​ម្ព​ស់ ១០.០០០ ម៉ែត្រ”។

ក្នុងនាមជាក្រុម​ហ៊ុ​នអា​កាសច​រណ៍​របស់​ប្រជាព​លរដ្ឋ និងអ្នកទេសច​រ​ណ៍គ្រ​ប់រូប ក្រុមហ៊ុនអាកា​ស​ច​រណ៍ Vietjet
ផ្តល់ឱកាសហោះហើរសម្រា​ប់​អតិ​ថិជ​ន រាប់លាននាក់នៅទូ​ទាំ​ងពិភ​ព​លោក លើកកម្ពស់បដិវត្តន៍អា​​កា​សច​​រណ៍​​ ក៏ដូចជារួ​ម​ចំណែក​ដល់ការផ្លាស់ប្តូរសេដ្ឋកិ​ច្ច​សង្គ​ម នៅទិសដៅជាច្រើនដែលក្រុ​ម​ហ៊ុន​ Vietjet ធ្វើប្រតិបត្តិ​កា​រហោះ​ហើរទៅ​។​ ក្រុមហ៊ុនអាកាសចរ​ណ៍​រប​ស់​យើង ក៏ខិតខំផ​ងដែរ ក្នុងការនាំមកនូវគុ​ណ​តម្លៃ​ល្អបំផុ​ត​ដល់សហគមន៍សម្រា​ប់​ថ្ងៃនេះ​ និងទៅពេលអនា​គ​ត។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃឈ្នួល
(**) មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកសាធារណៈ

spot_img
×