Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​បុរស​វៀតណាម​២​នាក់ ពាក់ព័ន្ធ​ការជួញដូរ​កាំភ្លើងខ្លី​មួយ​ដើម ពី​កម្ពុជា​ទៅ​វៀតណាម

spot_img

​ខេត្តស្វាយរៀងៈ​បុរស​ជនជាតិ​វៀតណាម​២​នាក់ ត្រូវបាន​សមត្ថកិច្ច​យោធា​ការពារ​ព្រំដែន​ម៉ុក​បាយ ត្រួតពិនិត្យ​រកឃើញ​អាវុធខ្លី មួយ​ដើម ហើយ​ធ្វើការ​ឃាត់ខ្លួន​។ ដែល​ហេតុ​កាណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៦ រសៀល​ថ្ងៃទី ២០​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​ចំណុច​ប៉ុស្តិ៍​របៀង តា​បែង ស្ថិត​ក្នុងភូមិ ធឹង​តៃ ឃុំ​ឡើយ​ធឹង ស្រុក​បេន​កូវ ខេត្ត​តៃ​នី​ញ ព្រំដែន​កម្ពុជា​វៀតណាម​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ នៅវេលា​ខាងលើ​សមត្ថកិច្ច​យោធា​ការពារ​ព្រំដែន​ម៉ុក​បាយ បាន​ត្រួតពិនិត្យ​រកឃើញ​អាវុធខ្លី ហើយ​ធ្វើការ​ឃាត់ខ្លួន​ចំនួន​2​នាក់ រួមមាន : ឈ្មោះ​ង្វៀង វី​វ៉ាង កើត​ឆ្នាំ ១៩៧៩ ភេទ​ប្រុស សញ្ជាតិ​វៀតណាម​មាន​ទីលំនៅ ស្រុក​ថា​ន់​ទ្រី ខេត្ត​ហាណូយ ប្រទេស​វៀតណាម និង​ឈ្មោះ ត្រឿ​ង ហឹ​ង កើត​ឆ្នាំ ១៩៨៣ ភេទ ប្រុស សញ្ជាតិ វៀតណាម​មាន​ទីលំនៅ ស្ថិតនៅ​សង្កាត់ សំពៅ​៤ ខេត្ត កណ្តាល ជួញដូរ​ខុសច្បាប់ នូវ​កាំភ្លើងខ្លី​មួយ​ដើម មាន​៥ គ្រាប់​នាំ​ពី​កម្ពុជា​ទៅ​វៀតណាម​ហើយ បច្ចុប្បន្ន​ជន​ទាំងពីរ​នាក់ ត្រូវបាន​សមត្ថកិច្ច​វៀ​ត​ណា​ម​កំពុង​ចាត់ការ​តាម​នីតិវិធី​តាមច្បាប់ ៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×