Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ថា លោកយាយ​អាយុ​៨៣​ឆ្នាំ ជនជាតិ​អាម​រិ​ក​តេស្ត​ច្រើនលើក​ហើយ​គ្មាន COVID-19​ទេ​

spot_img

​ភ្នំពេញ​៖​ម៉ាឡេស៊ី​អះអាងថា ស្ត្រី​អាមេរិក​ពី Westerdam ជាសះស្បើយ COVID-19 ហើយ​។​​នាវា​ទេសចរណ៍ Westerdam ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ បន្ទាប់ពី​ប្រទេសមួយ​ចំនួន​បដិសេធ​មិន​ចូល​ចត​។​

​ស្ត្រី​ជនជាតិ អាមេរិក ដែលជា អ្នកដំណើរ លើ នាវា Westerdam ហើយ​មាន​កូ​រ៉ូ​ណាវី​រុង លែងមាន​វីរុស​នេះ ក្នុង​ខ្លួន ទៀតហើយ ។ ឧបនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Wan Azizah Wan Ismail ប្រកាស​បែបនេះ​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ។ ទោះ​អស់ វីរុស​ប្រភេទ​ថ្មី​នេះ មែន​ស្ត្រី​អា​មេ​រិ វ័យ​៨៣​ឆ្នាំ​រូបនេះ ត្រូវ​បន្ត​ស្នាក់នៅ​មន្ទីរពេទ្យ​មួយរយៈ​ពេល​ទៀត​សិន ។​

​អ្នកស្រី Wan Azizah Wan Ismail ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និយាយថា ស្ត្រី​ជនជាតិ​អាមេរិក​ដែលជា​អ្នកដំណើរ​លើ​នាវា Westerdam នោះ ត្រូវបាន​ធ្វើតេស្ត​ជា​បន្តបន្ទាប់ ហើយ​លទ្ធផល​បង្ហាញថា មិនមាន​វីរុស​ដែល​បង្ក​ទៅជា​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ (COVID-19) ឡើយ​។ ស្ត្រី​វ័យ​៨៣​ឆ្នាំនេះ ត្រូវបាន​ដាក់​ឲ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ Sungai Buloh ។

​ការធ្វើ​តេស្ត​របស់​អ្នកស្រី បាន​ចេញមក​អវិជ្ជមាន​។ អ្នកស្រី Wan Azizah បញ្ជាក់​បែបនេះ ដែល​ត្រូវបាន​ផ្សាយ​ដោយសារ​ព័ត៌មាន​ម៉ាឡេស៊ី The Star​។ ប៉ុន្តែ​អ្នកជំងឺ​រូបនេះ​បន្ត​ស្ថិតនៅ​មន្ទីរពេទ្យ​សិន មុននឹង​អនុញ្ញាត​ឲ្យ​ចាកចេញ​។ ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ប្រកាស​ពី​ព័ត៌មាន​នេះ​ក្រោយ​ជំនួប​គណៈកម្មាធិការ​ជាន់​ខ្ពស់​ទទួលបន្ទុក COVID-19​។​

​អ្នកដំណើរ​អាមេរិក​រូ​ប​នេះ និង​ស្វាមី បាន​ចាក​ចេញពី​កម្ពុជា​កាលពី​សប្ដាហ៍​មុន​។ ទៅដល់​ទឹក​ម៉ាឡេស៊ី អ្នកស្រី​ក៏ត្រូវ​ប្រកាសថា មាន​កូ​រ៉ូ​ណាវី​រុស ឯ​ប្ដី​របស់គាត់ មិនមាន​ឡើយ​។ មុន​ការចាកចេញ​ពី​កម្ពុជា អ្នក​ទាំងពីរ ត្រូវបាន​អាជ្ញាធរ​សុខាភិបាល​កម្ពុជា ធ្វើតេស្ត​សុខភាព ហើយ​រក​មិនឃើញ​កូ​រ៉ូ​ណា​វីរុស​ឡើយ​។ នៅ​ទឹកដី​ម៉ាឡេស៊ី ស្ត្រី​អាមេរិក​រូបនេះ ត្រូវបាន​ធ្វើតេស្ត​ពីរដង ហើយ​ក៏មាន​លទ្ធផល​វិជ្ជមាន​ទាំង​ពីរដង មុននឹង​បង្ហាញ​លទ្ធផល​អវិជ្ជមាន​ពេលនេះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×