Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយក​រដ្ឋមន្ត្រី ៖ បើ​ពូ​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​វិញ នឹង​ដក​រដ្ឋមន្ត្រី​សុខាភិបាល​ចោល ដោយសារ​ការធ្វើការ​ខ្ជីខ្ជា

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ឆ្លើយតប​នឹង Comment ទាក់ទង​នឹង​ម៉ា​ឡេ​ស៉ី​ប្រកាសថា​ស្ត្រី​វ័យ ៨៣​ឆ្នាំ ដែល​ចេញពី​នាវា Westerdam លែងមាន​វ៉ី​រ៉ុ​ស Covid-19 ហើយ នៅក្នុង​គណនី​ហ្វេ​ស​បុក​ឈ្មោះ Khek khemrath ។​

​សម្តេច​តេ​ជោ បាន​សរសេរ​ក្នុង Comment នៅ​ថ្ងៃទី​២១​កុម្ភៈ​នេះ ថា “​ហេតុតែ​ពូ​ស្រែក​ម្តង ហើយ​ម្តងទៀត​ក៏ ព្រោះតែ​ចង់ឱ្យ​ភាព យុ​ត្តិ​ធ​ម៏​សម្រាប់​កម្ពុជា​យើង​ផង​សម្រាប់​មនុស្ស​ជាង​២.០០០​នាក់​នៅលើ​នាវា​ផង​ពិសេស យុត្តិធម៌​សម្រាប់​ស្ត្រី ជនជាតិ​អាមេរិក​ដែល​គេ​ចាត់ទុកថា​ឆ្លង​covid.19​។ ទម្រាំ​បាន​យុត្តិធម៌ វិបត្តិ​មនុស្សធម៌​បានកើត​ឡើង​អស់​មួយ​សប្តាហ៍​។ បើ​ពូ​ជា​នាយករដ្ឋមន្ត្រី​ម៉ា​ឡេ​ស្រុ​ី​វិញ ពូ​នឹង​ដក​រដ្ឋមន្ត្រី​សុខាភិបាល​ចោល​ដោយសារ​ការធ្វើការ​ខ្ជីខ្ជា ខ្វះ​ការទទួលខុសត្រូវ​ដែល​ធ្វើ​ប៉ះពាល់​ដល់ ជាតិ​សាសន៍​៤១​ប្រទេស​។ ប្រទេស​យើង​ក្រ​តែ យើង​មានការ​ទទួលខុសត្រូវ លើ​កិច្ចការ​មនុស្សធម៌​នេះ​”​។​

​កញ្ញា​ខឹ​ក ខេមរា​ត់ (Khek Khemrath) បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ខ្ញុំ​សូម​ផ្ញើរ​ជូន​Posted​នេះ ដល់​បណ្តាសារ​ព័ត៌មាន​ទាំងឡាយ រួមទាំង​សាធារណជន​ទាំងអស់ សូមមេត្តា​អាន​សារ​ដោយផ្ទាល់​នេះ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន ដែល​សម្តេច​បាន​Comment​ក្នុង Posted របស់ខ្ញុំ​ប៉ុន្មាន​នាទី​មុននេះ ស្តីពី​លទ្ធផល​របស់​ប្រទេស​ម៉ាឡេស៊ី​ដែល​ប្រកាស​ជាថ្មី​ទាក់ទង​ស្ត្រី​អាមេរិក​លើ​នាវា​Westerdam ថា​គ្មាន​ជំងឺ​វិញ​។ សូម​អាន​សំណេរ​សម្តេច និង សូម​ចែកចាយ​។ ក្មួយ​សូម​អរគុណ​សម្តេច​ពូ ដែល​តែងតែ​បញ្ចេញមតិ​គាំទ្រ​លើ​Posted​ក្មួយ​។​

​ចំណែក​លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃ​សុក្រ​នេះ​ថា​
​នេះហើយ​ដែល​ហៅថា​ព្រះ​មាន​ព្រះ​នេត្រ​! ក្នុងនាម​ជា​អង្គភាព​ជំនាញ មន្ត្រី​ជំនាញ​កម្រិត​អន្តរជាតិ​នៃ​ក្រសួងសុខាភិបាល​ប្រទេស​ម៉ាឡេស៊ី ប្រកាសថា​”​ស្ត្រី​សញ្ជាតិ​អាមេរិក​អាយុ​៨៣​ឆ្នាំ​ដែល​បាន​ចេញពី​នាវា​ទេសចរ​យក្ស​ចូល​ចត​នៅ​កម្ពុជា​ហើយ​ជិះ​យន្តហោះ​ឆ្លងកាត់​ប្រទេស​ម៉ាឡេស៊ី មាន​ផ្ទុកមេរោគ​COVID-19! តែ​ឥឡូវ​តេស្ត​ចុះ​តេស្ត​ឡើង បែរជា​ប្រកាសថា​មាន​មេរោគ​ម៉ាឡេស៊ី មិនមែន​មេរោគ​COVID-19 នោះទេ​! នេះ​ជា​រឿង​គួរតែ​ខ្មាសអៀន​ណាស់​សម្រាប់​វិស័យ​សុខាភិបាល​របស់​ម៉ាឡេស៊ី ដែល​នាំ​ប៉ះពាល់​ដល់​អ្នកដំណើរ​រាប់ពាន់​អ្នក​និង​កិ​តិ្ត​យស​របស់​កម្ពុជា​!​។​

​ចំណែក​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​សា​រលើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ចូលរួម​អបអរសាទរ ចំពោះ​ព័ត៌មាន ដែល​លោកយាយ​អាយុ​៨៣​ឆ្នាំ​សញ្ជាតិ​អាមេរិកកាំង​មួយរូប ដែល​បាន​ចេញពី​នាវា​ទេសចរណ៍​Westerdam ដែល​ម៉ាឡេស៊ី​បានធ្វើ​តេស្ត​ប្រកាស​ជា​ផ្លូវការ​ថា​មាន​មេរោគ​កូ​រ៉ូ​ណា​ឬ COVID-19 នោះ បច្ចុប្បន្ន​បានធ្វើ​តេស្ត​លើកចុងក្រោយ​បញ្ជាក់ថា​លែងមាន​មេរោគ​កូ​រ៉ូ​ណា​ឬ COVID-19 នោះឡើយ​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ជ្រាប និង​ចូលរួម​អបអរសាទរ​!​។​

​រហូតមកដល់​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ អ្នកដំណើរ​តាម​នាវា​ទេសចរណ៍ MS Westerdam មិនទាន់​ចាកចេញ​ពី​កម្ពុជា​អស់​នៅឡើយ​ទេ ដោយនៅ​សេសសល់​ប្រមាណ​ជាង​១០០​នាក់​ទៀត ដោយសារតែ​មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​មួយចំនួន បន្ទាប់ពី​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី បានប្រកាស​ដោយ​មិន​ច្បាស់លាស់​ថា ខ្លួន​រកឃើញ​ករណី​កូ​រ៉ូ​ណា​ថ្មី (Covid-19) នៅលើ​ខ្លួន​ស្ត្រី​ជនជាតិ​អាមេរិកាំង​ម្នាក់ វ័យ​៨៣​ឆ្នាំ ដែល​ចូលមក​កម្ពុជា​តាម​នាវា Westerdam ហើយ​ហោះចូល​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ហោះ​បន្ត​ទៅកាន់​ប្រទេស​របស់​ពួកគេ​វិញ​។​

​ការប្រកាស​មិន​ច្បាស់លាស់​របស់​ម៉ាឡេស៊ី​អំពី​ការ​ឃើញ​ជំងឺ​កូ​រ៉ូ​ណា​ថ្មី​លើ​អ្នកដំណើរ Westerdam នេះ បានធ្វើឱ្យ​ប្រទេស​ជាច្រើន មិនបាន​ផ្តល់​ទិដ្ឋាការ​ដល់​អ្នកដំណើរ​តាម​នាវា Westerdam ឡើយ ទោះបីជា​មានការ​អន្តរាគមន៍​ពី​ប្រទេស​របស់​ពួកគេ​ក៏ដោយ ប៉ុន្តែ​ការប្រកាស​នេះ​បានធ្វើឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​, ក្រុមហ៊ុន​នាវា Westerdam ប្រជាជន​សហរដ្ឋអាមេរិក រួមទាំង​អង្គការ​សុខភាព​ពិភពលោក មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង​ដោយសារតែ​ខ្លួន​បាន​ពិនិត្យ​ម៉ត់ចត់​ណាស់​លើ​ករណីនេះ​។​

​មូល​ហេតុដែល​កម្ពុជា​មិន​ជឿ ដោយសារតែ​ក្រោយពេល​ម៉ាឡេស៊ី​ពិនិត្យ​នោះ គឺ​រកឃើញថា​ប្តី​របស់​ស្ត្រី​ចំណាស់​ម្នាក់​នោះ ពុំមាន​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា​ទេ ហើយ​អ្នកដំណើរ​មួយចំនួន​តាម​យន្តហោះ​ដែល​ទៅកាន់​ម៉ាឡេស៊ី ជាមួយ​ស្ត្រី​រូបនោះ​ក៏​មិនមាន​ឆ្លង​ដែរ​។ ជាងនេះទៅទៀត ស្ត្រី​វ័យ​៨៣​ឆ្នាំ ពុំមាន​រោគសញ្ញា​អ្វី​ទាំងអស់​ពេល​ចូលមក​កម្ពុជា ខណៈដែល​គាត់​បាន​វិលវល់​នៅលើ​នាវា​រយៈពេល​២​សប្តាហ៍​មកហើយ ជាមួយគ្នានេះ​អ្នកដំណើរ​ផ្សេងទៀត នៅលើ​នាវា​ក៏​មិនមាន​នរណាម្នាក់​បាន​ឆ្លង​ជំងឺ​នេះ​ទេ ទោះបីជា​ប្រាស្រ័យ​ទាក់ទង​គ្នា​២​សប្តាហ៍​ហើយក៏​ដោយ​៕

​រហូតមកដល់​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ អ្នកដំណើរ​តាម​នាវា​ទេសចរណ៍ MS Westerdam មិនទាន់​ចាកចេញ​ពី​កម្ពុជា​អស់​នៅឡើយ​ទេ ដោយនៅ​សេសសល់​ប្រមាណ​ជាង​១០០​នាក់​ទៀត ដោយសារតែ​មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​មួយចំនួន បន្ទាប់ពី​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី បានប្រកាស​ដោយ​មិន​ច្បាស់លាស់​ថា ខ្លួន​រកឃើញ​ករណី​កូ​រ៉ូ​ណា​ថ្មី (Covid-19) នៅលើ​ខ្លួន​ស្ត្រី​ជនជាតិ​អាមេរិកាំង​ម្នាក់ វ័យ​៨៣​ឆ្នាំ ដែល​ចូលមក​កម្ពុជា​តាម​នាវា Westerdam ហើយ​ហោះចូល​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ហោះ​បន្ត​ទៅកាន់​ប្រទេស​របស់​ពួកគេ​វិញ​។​

​ការប្រកាស​មិន​ច្បាស់លាស់​របស់​ម៉ាឡេស៊ី​អំពី​ការ​ឃើញ​ជំងឺ​កូ​រ៉ូ​ណា​ថ្មី​លើ​អ្នកដំណើរ Westerdam នេះ បានធ្វើឱ្យ​ប្រទេស​ជាច្រើន មិនបាន​ផ្តល់​ទិដ្ឋាការ​ដល់​អ្នកដំណើរ​តាម​នាវា Westerdam ឡើយ ទោះបីជា​មានការ​អន្តរាគមន៍​ពី​ប្រទេស​របស់​ពួកគេ​ក៏ដោយ ប៉ុន្តែ​ការប្រកាស​នេះ​បានធ្វើឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​, ក្រុមហ៊ុន​នាវា Westerdam ប្រជាជន​សហរដ្ឋអាមេរិក រួមទាំង​អង្គការ​សុខភាព​ពិភពលោក មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង​ដោយសារតែ​ខ្លួន​បាន​ពិនិត្យ​ម៉ត់ចត់​ណាស់​លើ​ករណីនេះ​។​

​មូល​ហេតុដែល​កម្ពុជា​មិន​ជឿ ដោយសារតែ​ក្រោយពេល​ម៉ាឡេស៊ី​ពិនិត្យ​នោះ គឺ​រកឃើញថា​ប្តី​របស់​ស្ត្រី​ចំណាស់​ម្នាក់​នោះ ពុំមាន​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា​ទេ ហើយ​អ្នកដំណើរ​មួយចំនួន​តាម​យន្តហោះ​ដែល​ទៅកាន់​ម៉ាឡេស៊ី ជាមួយ​ស្ត្រី​រូបនោះ​ក៏​មិនមាន​ឆ្លង​ដែរ​។ ជាងនេះទៅទៀត ស្ត្រី​វ័យ​៨៣​ឆ្នាំ ពុំមាន​រោគសញ្ញា​អ្វី​ទាំងអស់​ពេល​ចូលមក​កម្ពុជា ខណៈដែល​គាត់​បាន​វិលវល់​នៅលើ​នាវា​រយៈពេល​២​សប្តាហ៍​មកហើយ ជាមួយគ្នានេះ​អ្នកដំណើរ​ផ្សេងទៀត នៅលើ​នាវា​ក៏​មិនមាន​នរណាម្នាក់​បាន​ឆ្លង​ជំងឺ​នេះ​ទេ ទោះបីជា​ប្រាស្រ័យ​ទាក់ទង​គ្នា​២​សប្តាហ៍​ហើយក៏​ដោយ​៕​ដោយ​៖​កូ​ឡាប​

spot_img
×