Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​៥ នៅ​តំបន់​អាហ្វ្រិច កោះហៅ​អ្នកការទូត​អា​មេ​រិច មក​សាកសួរ ដោយសារ​សម្តី​មើលងាយ​របស់ ត្រាំ​

spot_img

​ប្រទេស​ចំនួន ៥​នៅក្នុង​ទ្វីប​អាហ្វ្រិ​ចបាន​កោះហៅ​អ្នកការទូត អា​មេ​រិច មក​សាកសួរ ដោយសារ​ការប្រើប្រាស់​ពាក្យពេចន៍ មិន​សមរម្យ និង​ម៉ាក់​ងាយ របស់​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ ទៅលើ​ប្រទេស​ទាំងអស់​នោះ​។​

​ឯកអគ្គរដ្ឋទូត​អា​មេ​រិច នៅក្នុង​ប្រទេស​អាហ្វ្រិច​ខាងត្បូង ហ្គា​ណា សេនេ​ហ្គាល់ ហៃ​ទី និង​បុ​ស្វាណា (South Africa, Ghana, Senegal, Haiti, Botswana) ត្រូវ​បាន​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនេះ​កោះ ហៅ​មក​សាកសួរ ជុំវិញ​បញ្ហា​ការប្រើប្រាស់​ពាក្យពេជ របស់ មេ​ដឹក​អា​មេ​រិច។​

​ប្រទេស​ក្នុង​តំបន់​ជាច្រើន​ទៀត ក៏​ត្រូវ​គេ​រំពឹងថា នឹង​ធ្វើការ​កោះ ហៅ​អ្នកការទូត​អា​មេ​រិច​មក​សាកសួរ​ជុំវិញ​បញ្ហា​ដូចគ្នា​នៅក្នុង សប្តាហ៏​នេះ​។​

​សូម​រំលឹក​ថា កាល​ពី​សប្តាហ៏​មុន ដូ​ណា​ល់ ត្រាំ បាន​ប្រើប្រាស់ ពាក្យ​ថា “​កខ្វក់​” (Shithole) ក្នុង​ការព៌ណនា​ប្រទេស​ក្នុង​ទ្វីប អាហ្វ្រិច​ក្នុង ក្នុង​ឡុង​កិច្ចប្រជុំ​ស្តីពី​កំណែ​ទំរង់ អន្តោ​ប្រវេ​ស​ន៏​។​

​ការប្រើប្រាស់​ពាក្យពេជ​មិន​ប្រយ័ត្ន​របស់ មេដឹកនាំ​មហាអំណាច ពិភពលោក​នេះ ទទួលរង​ការរិះគន់​យ៉ាងខ្លាំង ហើយ​ប្រទេស​ក្នុង តំបន់​ទាំងនោះ បានទាមទារ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ធ្វើការ សុំទោស​។​

​ទោះយ៉ាងណា លោក​បាន​បដិសេធថា បាន​ប្រើប្រាស់​ពាក្យ ពេ​ជ​ទាំងនោះ និង​បាន​បញ្ជាក់​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​មិនមែន​ជា​មនុស្ស​ប្រកាន់ពូជសាសន៍​នោះទេ​៕ សុភ័ក្ត្រ​

spot_img
×