Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ ឃុំខ្លួន ថៃ ស្រីនាង ដោយសា​រប​ញ្ចេ​ញ​សាច់ និងកន្លែង​កេ​រ្តិ៍ខ្មាស

spot_img

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូង​រា​ជ​ធា​នីភ្នំពេញ បានចេញដីកា​ប​ង្គាប់​ឲ្យឃុំ​ខ្លួន ស្ត្រីឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ដែលជាអ្នកលក់ទំនិញតាម​អ​នឡា​ញ ដាក់ពន្ធនា​គារជាបណ្ដោះ​អាស​ន្ន ក្រោយតំណាងអយ្យការស​ម្រេ​ច​ចោទ​ប្រ​កាន់ តាមបញ្ញត្តិមា​ត្រា​៣៨ មាត្រា៣៩ ច្បាប់ស្តី ពីអាជីវកម្មផ្លូវភេទ​និ​ងប​ញ្ញ​ត្តិមាត្រា២៤៩ នៃក្រមព្រហ្មទណ្ឌ។



​លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូ​ង​រាជ​ធា​នីភ្នំពេញ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីតំណាងអយ្យការ​​សម្រេ​ចចោទ​ប្រ​កា​ន់ ហើយបញ្ជូនបន្ដទៅចៅ​ក្រ​មស៊ើ​បសួរ ដើម្បីធ្វើការសូរ​នាំ​ នៅរសៀលថ្ងៃទី​២​១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ចៅក្រមស៊ើបសួរ លោក​ ហម ម៉េងសែ បានសម្រេចឃុំខ្លួនស្ដ្រី​ ​វ៉ែន រចនា ហៅថៃ ស្រីនាង ជាបណ្ដោះអាសន្ន។

សូម​បញ្ជាក់ថា ថៃ ស្រីនាង អាយុ៣៩ឆ្នាំ ជាស្ត្រីលក់ផលិតផលអនឡាញ​រ​បស់​ខ្លួន​តាមប​ណ្តា​ញ​សង្គម ដោយបានបញ្ចេញសាច់ និងក​​ន្លែង​កេរ្តិ៍​ខ្មាស​មួ​យចំនួន ដែល អំពើទាំង​នោះ​ បានរងការរិះគន់យ៉ាងក្រៃលែ​ង​។ ស្ត្រីរកស៊ីម្នា​ក់​នោះ មានទីលំនៅក្នុងខណ្ឌទួ​ល​គោ​ក​ រាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ នេះ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង​អ​មសា​លាដំ​បូង​រាជ​ធា​នី​​ភ្នំពេញ បានសាកសួរ នាង វ៉ែន រចនា ហៅ ថៃ ស្រីនាង ដែលព្រហើន​ប​ន្តការ Live រូបភាពស៊ិចស៊ីស្ទើរ​ចេ​ញកេ​រ្តិ៍​ភេទ ។

សមត្ថកិច្ច អះអាងថា នា​ង ថៃ ស្រីនាង ពាក់ព័ន្ធបទល្មើសផុសរូបភា​ព និង សម្ភារៈអាសអាភាស យោ​ងតាមមាត្រា៣៨និ​ង​មា​ត្រា៣​៩​ ច្បាប់ស្តីពីការប្រឆាំ​ង​ការ​ជួញ​ដូរ​ម​នុ​ស្ស​និងការពារអ​នី​តិជន ដែលជាប់ទោសចាប់​ពី​១ខែ​ដល់​១ឆ្នាំ។

កាលពីទី១៨ ខែកុម្ភ: ​ឆ្នាំ២០២០ កន្លងទៅ នាង ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ចនាំ​ខ្លួ​ន​យ​ក​ម​កធ្វើការអប់រំ ណែនាំ និង ធ្វើកិច្ច​សន្យា​ ចំពោះកំហុសឆ្គងដែល​គា​ត់បា​នផុ​សរូ​បភាព និងវីដេអូខ្លីប ដែលធ្វើឲ្យប៉ះពាល់ដល់ទំនៀម​ទម្លាប់ប្រពៃណី ជាពិសេស​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិ​ត្តិ​យស​របស់​ស្ត្រី​ខ្មែ​រ និង បានយល់ព្រមថតជាវីដេ​អូ​ដើម្បីសុំទោសជាសាធារណ:​នូ​វកំ​ហុសរ​ប​ស់​គាត់ ។

បន្ទាប់ពីធ្វើកិច្ចសន្យា និងសារភាពកំហុស​រួ​ច នៅវេលាម៉ោង ១១៖៣០ នាទី ក៏បានអនុញ្ញាតឲ្យត្រឡ​ប់​ទៅផ្ទះ​វិញ ។ ស្រាប់តែម៉ោង២៖៣​៥នា​ទីរ​សៀលថ្ងៃ​ដដែល ថៃ ស្រីនាង នៅតែមិនរាងចាល ថែ​មទាំងផុសរូបអាក្រា​ត​កាយ ដែលស្លៀកតែខោលីអូ​ ​។

ដោយមានការឯកភាពយល់ព្រមពីលោក​ គុជ គីមឡុង ព្រះរាជអាជ្ញារងអមសា​លា​ដំបូ​ងរាជ​ធា​នី​ភ្នំពេញ នៅវេលាម៉ោង ៤៖២០នាទីល្ងាច ថ្ងៃទី១៩ ខែ​កុ​ម្ភៈ ឆ្នាំ ២០២០ សមត្ថកិច្ចនៃអធិការដ្ឋានន​គ​របា​លខណ្ឌ​ទួ​ល​គោក បានចុះទៅនាំខ្លួ​ន ថៃ ស្រីនាង ម្តងទៀត ដេីម្បីរៀបចំសំណុំឯក​សា​របញ្ជូ​នបន្ត​ទៅតុ​លាការ និងអនុវត្តតាម​នី​តិ​វិធី​ច្បាប់ ៕ ដោយ៖កូឡាប

spot_img
×