Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ស្រុកគិ​រីវង់ ចុះបង្ក្រាប កាប់បំផ្លាញ និងដុតដំណាំកញ្ឆាខុ​ស​ច្បាប់​ចំ​នួន​ ៩ទីតាំង

spot_img

ខេត្តតាកែវ ៖ ដើម្បីលុបបំបាត់ទាំងស្រុងចំ​ពោះ​បញ្ហា​បទ​ល្មើស នៃការលួចលាក់ដាំដុះកញ្ឆា​ខុ​ស​ច្បាប់ ក្នុងមូល​ដ្ឋាន​ខេ​ត្តតា​កែ​វ ជាពិសេសស្រុកគិរីវង់ ដែល​មា​នភូ​មិសាស្ត្រ​ស្មុគស្មា​ញ អំណោយផលដល់ការលួ​ច​ដាំដំណាំ​កញ្ឆា​ ​ក្រោ​មការយកចិត្តទុកដាក់ខ្ពស់ពីសំ​ណា​ក់លោក ​ឧត្ត​មសេនី​យ៍ទោ សុខ សំណាង ស្នងការនគរបា​ល​ខេត្ត​តាកែ​វ​ ក្នុងរយៈពេល០២​ថ្ងៃ កម្លាំងជំនាញបានឃាត់ខ្លួនជនស​ង្ស័​យ០​២​នាក់ និងបំផ្លាញដំណាំកញ្ឆាខុ​ស​ច្បាប់ចំ​នួន០​៩ទី​តាំងផ្សេ​ង​គ្នា​ ក្នុងភូមិសាស្ត្រឃុំព្រះបា​ទ​ជាន់​ជុំ ស្រុកគិរីវង់ ។

ជាក់ស្តែង នៅថ្ងៃទី​២១-២២ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងអធិការដ្ឋានន​គ​របា​លស្រុក​គិ​រីវង់ បានចុះបង្ក្រាប ​កាប់បំ​ផ្លាញ​ និងដុតដំណាំកញ្ឆាខុ​ស​ច្បាប់​ចំនួន ០៩ទីតាំង លើផ្ទៃដីប្រមាណ១.០២២ម៉ែត្រការ៉េ និងបំផ្លាញចោល​អា​ងស្តុក​ទឹក​ចំនួ​ន០៤កន្លែង ស្ថិតនៅចំណុចដុបអាងស្រ​ង៉ែ​ និងចំណុចបែក​ថ្លាង ក្នុងភូមិសាស្រ្តឃុំព្រះបាទជាន់​ជុំ​ ស្រុកគីរីវង់ ។

ក្នុងប្រតិបត្តិការខាងលើ​ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួ​ន​ជន​សង្ស័​យចំ​នួ​ន​០២នាក់​ ភ្លាមៗខណៈពេល​ពួ​កគេ​កំពុ​ងនៅចាំមើលថែទាំចំកា​រ​កញ្ឆា​ ​។

ជនសង្ស័យទាំងពីរនាក់ រួម​មា​នទី១.ឈ្មោះធុន ឡោន ភេទប្រុស អាយុ ៥០ឆ្នាំ ទីលំនៅភូមិត្រពាំងស្រ​ង់​ ឃុំព្រះបាទជា​ន់​ជុំ​ ស្រុកគិរីវង់ខេត្តតា​កែ​វ និងទី២ឈ្មោះប៉ុន ហាវ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ ឃុំ​ជា​មួយ​គ្នា​ ខណៈពេលជ​ន​សង្ស័​យនៅ​ក្នុង​ចំកា​រ​ក​ញ្ឆា។

បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំង​ជំ​នាញ​កំ​ពុងធ្វើ​ការ​សា​កសួរ និងបន្ត​ស្រា​វ​ជ្រាវ ស្វែងរកចាប់ខ្លួនប​ក្ខ​ពួកដែ​លរ​ត់គេ​ច​​ខ្លួន ដើម្បីផ្តន្ទាទោសតាម​ផ្លូ​វច្បាប់៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×