Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​​ខ្លួន​​ជន​​​សង្ស័យ​​ ០៦នាក់ ករណី​ប្លន់​នៅ​​ចំ​ណុច​មុខ​ការ៉ាសសាំង​ ភីធីធី​​

spot_img

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌចំ​កា​រមន បានឲ្យដឹងថា នៅ​យប់​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ កម្លាំង​ផ្នែក​ជំនា​ញ​ និង​ប៉ុស្តិ៍​​ន​គរ​បាល​រដ្ឋបាល​ទន្លេបាសាក់​​ នៃអធិការ​ដ្ឋាន​ន​គ​របា​ល​ខ​ណ្ឌ​​ចំ​ការមន​ បានធ្វើការ​ឃាត់​ខ្លួន​​ជ​ន​ស​ង្ស័​យ​​ចំនួន​ ០៦នាក់ ដែល​ពាក់ព័ន្ធ​និ​ង​​ករ​ណី​​ប្លន់​នៅ​ចំណុច​មុខ​ការ៉ា​ស​សាំង​​ ភីធីធី​ (PTT)​ ក្បាល​ថ្នល់​ ផ្លូវ​ន​រោត្តម​ ដែល​ស្ថិត​ក្នុង​សង្កា​ត់​​ទ​ន្លេ​​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ​កាល​ពី​យប់​ថ្ងៃ​​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ២២:៥៤នាទី​យប់​​​។

ប្រតិបត្តិការឃាត់​ខ្លួនជនសង្ស័យទាំ​ង​​ ០៦នាក់នេះ ធ្វើឡើងក្រោយមានការចង្អុលបង្ហា​ញ​ពី​​ លោក​ នាយឧត្តមសេនីយ៍ ​សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ​បា​លជាតិ,​ លោក​ ឧត្តមសេនីយ៍ឯក​ ​ស​ ថេត​ អគ្គស្នងការរង​ និងជា​ស្នងការ​នគរ​បា​ល​រា​ជធានី​​​ភ្នំ​ពេញ​​​។

លោកវរសេនីយ៍ឯក ​យិ​ន​ សាន​ អធិការ​ នៃអធិការ​ដ្ឋាន​នគ​រ​បាល​​ខណ្ឌ​​​ចំ​ការ​មន​ បានឲ្យដឹងទៀតថា​ ​ជនសង្ស័យដែ​លកម្លាំ​ងជំ​នាញ​​ និង​ប៉ុស្តិ៍​របស់លោក​ប​ង្ក្រាប​បា​ន​មា​ន​​ឈ្មោះ​ដូ​ច​​ខាង​​​ក្រោម​​៖ ១.​ឈ្មោះ​ ចន្ថា​ វិច្ឆិកា​ ភេទប្រុស​ ជាតិ​ខ្មែរ​ មុខ​របរ​គ្មា​ន​ ២.​ឈ្មោះ​ សើរ​ ចាន់ដារ៉ា​ ភេទប្រុស​ ​ ជាតិ​ខ្មែរ​ មុខរ​ប​រគ្មាន​។ ៣.​ឈ្មោះ​​ សើរ​ ចាន់កក្កដា​ ភេទប្រុស ជាតិ​ខ្មែរ​ មុខរបរគ្មាន​​។ ៤.​ឈ្មោះ​ ទូច​ ឃួន​ ភេទប្រុស​ ​ ជាតិ​ខ្មែរ​ មុខរបរគ្មាន​។ ៥.​ឈ្មោះ​ សុខា​ វិរៈបុត្រ​ ភេទប្រុស​ ​ ជាតិ​ខ្មែរ​ មុខរបរអ្នក​ចា​ក់សាក់​​។ ៦​.​ឈ្មោះ​ នង​ រតនា​ ភេទប្រុស​ ​ ជាតិ​ខ្មែរ​ មុខរបរគ្មាន​។ ដកហូតវត្ថុតាងរួ​ម​មា​ន​ : ១.​ម៉ូតូ​ ០១គ្រឿង​ ​ម៉ាកហុងដាសេ១​២​៥​ ពណ៌​ខ្មៅ​ សេរី២០២០​ ពាក់ផ្លាកលេខ​ កណ្តាល1AH-9763 (របស់ជនរគ្រោះ​ ) ។ ២.​ម៉ូតូ​ ០១គ្រឿង​ ម៉ាកហុងដាសេ១២៥​​ ពណ៌​ខ្មៅ​ ពាក់ផ្លាកលេខ​ កំពង់ចាម1D-9549 ​។ ៣.​ម៉ូតូ​ ០១គ្រឿង​ ម៉ាកហុងដាសេ១២៥​ ព​ណ៌​ខ្មៅ​​ ​ពា​ក់ផ្លាកលេខ​ កំពង់ចាម1T-1445 ។ ៤.​ម៉ូតូ​០១គ្រឿង​ ម៉ាកហុងដាសេ១២​៥​​ ពណ៌​ខ្មៅ​អ៊ុតស្កុត​ព​ណ៌ស​​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​1HI-5954។

បន្ទាប់ពីបញ្ចប់ការសួ​រ​នាំ និងផ្អែកតាមចម្លើ​យ​សា​រភាព កម្លាំងជំនាញ​ នៃអធិការ​ដ្ឋាន​នគ​រ​បាល​​ខ​ណ្ឌ​ចំ​ការម​ន​​បានកសាងសំណុំរឿងដើ​ម្បី​បញ្ជូ​នជនសង្ស័យទាំង​​០​៦នាក់ ទៅកាន់សាលាដំបូងរាជ​ធា​នី​ភ្នំពេ​ញ​ ចាត់​ការបន្ដតាមនីតិវិធី៕ ដោយ៖កូឡាប​​​​

spot_img
×