Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជា​សះស្បើយ​ពីវី​រុស COVID-19 មានជាង ២០.០០០នាក់

spot_img

មនុស្សសរុបចំនួន ២០.៦៥៩នៅក្នុងប្រទេសចិន ​បានជាសះស្បើយពីវីរុសកូរ៉ូណា​​ ឬ COVID-19 និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យកា​ល​ពីថ្ងៃ​សុក្រម្សិលមិញនេះ។ នេះ​បើតាមការបញ្ជាក់របស់អាជ្ញាធរ​សុ​ខាភិបា​ល​ចិន​នៅ​ថ្ងៃ​សៅរ៍នេះ។

បើតាមរបាយការណ៍ប្រចាំថ្ងៃបានឲ្យ​ដឹងថា ត្រឹមរយៈពេលមួយថ្ងៃ​ គឺនៅថ្ងៃសុក្រ មានអ្នកជាសះស្បើយ និង​ចេ​ញពីមន្ទីរពេទ្យចំនួន​ ២.៣៩៣នាក់។

អ្នកជាសះស្បើយពីវីរុសមរណៈនេះពីមួយ​ថ្ងៃទៅមួ​យថ្ងៃ មានច្រើនគួរឲ្យកត់​ស​ម្គាល់ ខណៈដែលតួលេខនៃអ្នកឆ្ល​ង​ប្រចាំថ្ងៃ​ ​មានការធ្លាក់ចុះ​ខ្លាំង។ បើតាមទិន្នន័យ កាលពីថ្ងៃសុក្រម្សិលមិញ មាន​អ្នកឆ្លង​ថ្មីចំ​នួនត្រឹ​ម​តែ​ ៣៩៧ករណីប៉ុណ្ណោះទូ​​ទាំង​ប្រ​ទេស​។

មន្រ្តីចិនបាននិយាយថា ការធ្លាក់ចុះនៃ​ចំ​នួនអ្ន​ក​ឆ្លង បានបង្ហាញថាពួកគេកំពុងទ​ទួ​ល​បានជោ​គជ័​យ ក្នុងការគ្រប់គ្រងវីរុ​ស​នៅក្នុ​ងខេត្ត​ហូ​បេ​ ដែលត្រូវអាជ្ញាធរបា​ន​រឹតបន្តឹងការធ្វើដំណើ​រ​។

សូមបញ្ជាក់ថា អ្នកស្លាប់សរុបនៅក្នុងប្រ​ទេ​ស​ចិន បានកើនដល់ចំនួន ២.៣៤៥នាក់ហើយ ចាប់តាំងពីវីរុសដ៏កាចសា​ហា​វនេះ​ ចាប់ផ្តើមផ្ទុះឡើងនៅក្នុង​ទី​ក្រុងវូហាន កាលពីខែធ្នូ ចុងឆ្នាំមុ​ន៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Xinhua

spot_img
×