Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួនជនសង្ស័យ 3នាក់ ជួញដូរ សារធាតុញៀន , មានម្នាក់ ជាកូនលោកធំម្នាក់ នៅពន្ធ​នាគា​រ​ខេ​ត្ត​ក​ណ្តា​​ល

spot_img

ក្រុងតាខ្មៅ ៖ ស្នងការដ្ឋាននគ​រ​បាលខេ​ត្ត​​កណ្តាល នៅថ្ងៃទី 22 ខែកុម្ភៈនេះ បានចេញរបាយការណ៍ក​រ​ណីជួ​​ញ​ដូរដោ​យខុស​ច្បា​ប់នូ​វ​សា​រធា​តុ​ញៀន ឱ្យចាប់ខ្លួនជនសង្ស័យ​​ 3នាក់ ដោយក្នុងនោះ​មាន​ជ​នសង្ស័​យ​​ម្នា​ក់ជា​កូនរបស់មន្រ្តីជាន់ខ្ពស់ម្នាក់នៅពន្ធនាគារខេ​ត្ត​ក​ណ្ដា​ល។​

ករណីនេះកើតហេតុតាំងពី​ថ្ងៃ​ទី២០ កុម្ភៈ ២០២​០ វេលាម៉ោង១យប់ នៅចំណុច ផ្ទះសំណាក់ឈ្មោះបែសថាន្នីស្ថិត​នៅ​ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តា​ល​។

ជនសង្ស័យ ០៣នាក់៖ ១-ឈ្មោះ​នីម ម៉ានិត ​ភេទប្រុស អាយុ១៩​ឆ្នាំ មុខរ​បរ​ជា​និស្សិ​ត (ឃាត់ខ្លួន) នៅភូមិក្រពើហា សង្កាត់​ព្រែ​ក​ឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ជា​កូនអនុប្រធានពន្ធនាគា​រ​ខេត្ត​កណ្តា​ល​ ២-ឈ្មោះទួត សុវណ្ណពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រា​ក​ដ (ឃាត់​ខ្លួ​ន) នៅស្ទឹងជ្រៅ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្ត​ក​ណ្តាល។ ៣-ឈ្មោះ ហង់ ស្រីកា ភេទស្រី អាយុ​២៥ឆ្នាំ មុខរ​ប​រប្រើការងារក្នុងខារ៉ា​អូខេ ស្នាក់នៅផ្ទះជួលភូមិថ្មី ​សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ វត្ថុតា​ងចា​​​ប់យក៖ ម្សៅក្រាមពណ៌សថ្លា​ស​ង្ស័យ​ជាសារធាតុញៀ​ន (ម៉ាទឹកកក) ចំនួន៣កញ្ចប់ ។ ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួ​ន​មួយ និងថ​ង់សម្រាប់វេចខ្ចប់មួយ​ចំ​នួន។ ទូរ​ស័ព្ទ០១គ្រឿ​ងម៉ា​កNOKIAអិនចុចពិល។ ដែ​កកេះចំនួន០៣​។ ជញ្ជីងសម្រាប់ថ្លឹងចំនួន០១។ ម៉ូតូ០១គ្រឿង ម៉កSuzuki nexពណ៌ទឹកក្រូច ពាក់ផ្លាកលេខ1HQ-4031។ លុយចំនួន៤៩​.០០០រៀល និងកាបូបដៃ​សម្រាប់ដាក់ថ្នាំញៀនចំនួន០​១។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុ​តា​ងត្រូ​វបាន យកមកអធិការរដ្ឋានន​គ​របាល​ក្រុង​តាខ្មៅ​ ដើម្បីកសាងសំណុំរឿ​ង ចាត់ការតាមនីតិវិធី​ច្បា​ប់៕ ដោយ៖កូឡាប

spot_img
×