Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំដៅជំរុញ​ឲ្យ​មានស​ម្បូរបែប​ នៃម្ហូប​អាហារ​ នឹងត្រូវ ក្រុង ខណ្ឌ ស្រុកមួ​យ ត្រូវមានវិថីម្ហូ​ប​អា​​ហារមួយយ៉ាងតិ​ច ដើម្បី​បម្រើ​ដល់វិ​ស័យទេសចរណ៍

spot_img

ភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុ​ជា​បានប្រកាសដាក់ឲ្យអនុ​វ​ត្តស្តង់ដារពីរ គឺវិថីលក់​ម្ហូបអាហារ និងស្ត​ង់ដារតូ​បលក់ម្ហូ​ប​អាហារ តាមដងផ្លូវ​កម្ពុជា ជាផ្លូវ​ការ សំដៅចូ​ល​រួមជំរុញ​ឲ្យ​មានស​ម្បូរបែប នៃម្ហូប​អាហារ នឹងត្រូវ ក្រុង ខណ្ឌមួយ ត្រូវមានវិថីម្ហូប​អា​ហារមួយយ៉ាងតិច ស្រុកមួយ ត្រូវមានវិថីម្ហូ​ប​អាហារមួយ ដែលតិចដើម្បី​បម្រើ​ដល់វិ​ស័យទេសចរណ៍ ដែលមកទ​ស្ស​នាក្នុងទីក្រុង ប្រកបដោយភាពពេ​ញ​ចិត្ត និងបទពិសោធន៍​ល្អ​ប្លែកៗ ស្របតាមយុទ្ធនាការ​ផ្ស​ព្វផ្សា​យ កម្ពុជា៖ព្រះរាជាណាចក្រអច្ឆរិយៈ៖​ផ្ដល់ភាពក​ក់ក្កៅ​។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុ​ជា​ និងជាប្រធានកិត្តិយសនៃគ​ណៈ​កម្មា​ធិការ​ជាតិ​វាយត​ម្លៃទី​ក្រុ​ង​ស្អាត បានចេញសារលិខិតអប​អ​រសា​ទរ​ទិវា​ជា​តិ​ទីក្រុងស្អាត ក្រោមប្រធានបទ​ ទីក្រុ​ងស្អាត៖ ទីក្រុងដែលមានវិថីម្ហូបអាហា​រ​ស្អា​ត ដែលនឹងប្រារព្ធធ្វើឡើងនា​ថ្ងៃ​ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ។

ឆ្លៀតក្នុង​កាសនេះ ក្នុង​នាម​រាជរ​ដ្ឋាភិបាល សម្ដេច​តេជោហ៊ុន សែន សូមឲ្យស្ថាប័នពាក់ព័​ន្ធ​រដ្ឋបា​លថ្នាក់ក្រោមជាតិ បន្តខិតខំរួមចំណែក​លើ​កក​ម្ពស់​ប្រពៃណី វប្បធម៌ និងបេ​តិកភណ្ឌម្ហូបអា​ហាររបស់ខ្លួន សំដៅចូលរួមជំរុញ​ឲ្យ​មានស​ម្បូរបែប នៃម្ហូប​អាហារ នឹងត្រូវក្រុង ខណ្ឌមួយ ត្រូវមានវិថីម្ហូប​អា​ហារមួយយ៉ាងតិច ស្រុកមួយ ត្រូវមានវិថីម្ហូ​ប​អាហារមួយ ដែលតិចដើម្បី​បម្រើ​ដល់វិ​ស័យទេសចរណ៍ ដែលមកទ​ស្ស​នាក្នុងទីក្រុង ប្រកបដោយភាពពេ​ញ​ចិត្ត និងបទពិសោធន៍​ល្អ​ប្លែកៗ ស្របតាមយុទ្ធនាការ​ផ្ស​ព្វផ្សា​យ កម្ពុជា៖ព្រះរាជាណាចក្រអច្ឆរិយៈ៖​ផ្ដល់ភាពក​ក់ក្កៅ​។
សម្តេចតេជោ បានថ្លែងបន្តថា ខ្ញុំសូមប្រកាសដាក់ឲ្យអនុ​វ​ត្តស្តង់ដារពីរ គឺវិថីលក់​ម្ហូបអាហារ និងស្ត​ង់ដារតូ​បលក់ម្ហូ​ប​អាហារ តាមដងផ្លូវ​កម្ពុជា ជាផ្លូវ​ការ។

ក្នុងឱកាសពិធីអបអរសាទរទិ​វា​ជាតិ​ទីក្រុ​ងស្អាតឆ្នាំ 2020 នេះសម្ដេចតេជោហ៊ុ​ន សែន បានប្រកាសស្វា​គ​ម​ន៍ភ្ញៀវទេស​ចរអ​ន្តរជាតិ ពីគ្រប់​ទិស​ទីមក​ទ​ស្សនាកម្សាន្តនូវព្រះជាណាចក្រក​ម្ពុជា ហើយសូមអំពាវនាវដល់​ជ​នរួ​មជាតិ ឲ្យចូលរួមគាំទ្រសកម្ម​ភា​ពទេ​ស​ចរណ៍ និងចលនាទេ​ស​ចរ​ណ៍ក្នុងស្រុក ដោយអញ្ជើញធ្វើដំណើរ​ក្សាន្តទេសនា​តំបន់​ទេស​ចរណ៍នា​នា នៅទូទាំង​ប្រទេស ដើម្បីចូលរួមចំណែក​ជំ​រុញ​ការ​អភិវ​ឌ្ឍវិ​ស័​យទេ​សចរណ៍ ជំំរុញសកម្មភាព​ទេ​សច​រណ៍​ផ្ទៃក្នុងផង និងបង្កើត​មសិកានិងស្មារតី​ស្រឡា​ញ់ជាតិ​ មាតុភូមិ សាម​គ្គីភាព មិត្តភាព ចំណេះដឹង ចែករំលែកផលប្រយោជ​ន៍ ដោយសមធម៌ជូនប្រជាជន​នៅ​មូលដ្ឋា​ន​។

សម្ដេចតេជោ បានថ្លែងថា ឆ្នាំនេះជាឆ្នាំទី 8 ដែលយើងប្រារព្ធធ្វើទិវាជា​តិ​ទីក្រុ​ងស្អា​ត ក្រោមប្រធានប​ទ ទីក្រុ​ងស្អា​ត ៖ ទីក្រុ​ងដែល​មានវិ​ថីម្ហូប​អា​ហារ​ស្អាត។ តាមរយៈប្រធានបទ​នេះ គឺឆ្លុះបញ្ចាំងយ៉ា​ង​ច្បាស់​ថា ពិធីម្ហូប​អា​ហារ គឺជាផលិតផលទេស​ច​រណ៍ដ៏​ទាក់​ទា​ញមួយ សម្រាប់ភ្ញៀវ​ទេ​សចរ​ជាតិ និង​អន្តរជាតិ ដែលអាចផ្ដល់នូវបទ​ពិ​សោធ​ន៍ និងការចងចាំស​ម្រា​ប់ភ្ញៀ​វទេ​សចរ ដែលជាទូទៅ​ភ្ញៀវ​ទេ​សច​រតែងប្រាថ្នា ចង់ដើរ​កម្សាន្ត និងទទួលទាន​ម្ហូ​ប​អាហារ ដែលប្រកបដោយអ​នា​ម័យ និងជឿទុ​កចិត្ត ខណៈដែលវិថីម្ហូបអា​ហា​រ ក៏ជាផ្នែកមួយនៃទេ​ស​ចរ​ណ៍ម្ហូប​អាហារ ដែលផ្សារភ្ជាប់ការ​អ​ភិវ​ឌ្ឍសេ​ដ្ឋកិច្ចមូលដ្ឋាន ទៅនឹងជីវភាពប្រជា​ជ​ន វប្បធម៌ និងទំ​នៀ​មទម្លាប់ ព្រមទាំងជួយជំរុញអាជី​វ​កម្ម​ខ្នាត​តូច បែប​គ្រួសា​រ ឱ្យរីកលូតលា​ស់បានយ៉ា​ងមា​ន​ប្រសិ​ទ្ធ​ភា​ព។
ជាការពិត វិស័យទេសចរណ៍​និងម្ហូ​បអា​ហារ មានទំនាក់ទំនង​ជា​សារវ័ន្តពីរ គឺម្ហូបអាហារជាផ​លិ​តផ​លទេ​សច​រណ៍ ឬសេវាកម្មទេសចរ​ណ៍ និងម្ហូបអាហារ ជា​ចំ​ណែកទីផ្សារទេ​ស​ចរណ៍​ដ៏ទា​ក់​ទាញ​។​ ម្ហូបអាហារជាទូតនាំ​សារអំពីវប្បធម៌ អត្តស​ញ្ញាណ ការរស់នៅក្នុងតំប​ន់​ទៅភ្ញៀ​វ​ទេស​ចរ​ជាតិ និងអន្ត​រជាតិ និងបានបង្កើតភាពច​ងចាំ ដល់ទេសចរណ៍អំពីគោល​ដៅ ដែលបានទ​ស្ស​នា។​ ត្រង់ចំណុចនេះ យើងចាំបាច់ត្រូវ​កែ​ច្នៃ ចងក្រ​ងខ្លឹមសារ បកស្រាយបង្ហា​ញ និងលើកគុណ​តម្លៃអំពីម្ហូ​បអាហារ ដែលសម្បត្តិបេតិក​ភ​ណ្ឌវ​ប្បធម៌ទាំងនេះ បម្រើឲ្យសេវាកម្មទេ​ស​ចរ​ណ៍ផង និងចូលរួមលើក​ក​ម្ពស់​ជីវ​ភាព រស់នៅរបស់​ប្រ​ជា​ពល​រដ្ឋមូ​ល​ដ្ឋាន​ផង ពីព្រោះចំណាយជាមធ្យ​ម​មានភ្ញៀវទេ​ស​ចរ គឺមានប្រមាណ​ 25 ភាគរយ លើចំណីអាហារ​ដែលនេះ គឺជាការផ្ដល់ផលប្រយោ​ជ​ន៍សេដ្ឋ​កិច្ច​យ៉ាងច្រើន។ ការបង្កើតថ្មីម្ហូបអា​ហា​រក៏រួមចំ​ណែក បង្កើតអត្ត​ស​ញ្ញាណនៅ​តាម​គោល​ដៅ​ទេ​ស​ចរណ៍ ដែលគាំទ្រដល់ការផ្សព្វផ្សា​យ​ទេសច​រ​ណ៍។ អ្នកធ្វើដំណើរម្ហូបអា​ហារទាំ​ងនេះ ភាគច្រើ​នជា​ទេ​សចរក្នុ​ងស្រុក ឬទេសចរអន្តរជាតិ ដែលធ្វើដំណើរច្រើ​ន​គោល​ដៅក្នុងប្រទេ​សមួយ ដើម្បីភ្លក្សរស​ជាតិម្ហូបអា​ហារ ដែលជាការរួមចំណែក​យ៉ា​ងខ្លាំ​ង ជំរុញចលនាទេសច​រ​ណ៍ផ្ទៃក្នុង និងក៏ដូចជាចលនាទេ​ស​ចរណ៍​ក្នុង​ស្រុកផ​ងដែ​រ​។ ក្នុងន័យនេះការ​រៀ​បចំ​វិថី​ឱ្យមាន​ម្ហូបអាហារ នៅតាមទីក្រុងដើរ​តួ​នាទី​យ៉ាងសំ​ខាន់ ក្នុងការអភិវឌ្ឍសេ​ដ្ឋ​កិច្ច​ទីក្រុង និងទេ​សច​រណ៍​ទីក្រុង ដែលចាំបាច់គ្រប់​គ្រងខណ្ឌទាំងអស់ ស្រុកទាំ​ងអស់ ត្រូវតែមានវិថីម្ហូបអា​ហា​រ​មួយយ៉ា​ង​តិច ដូចប្រធានបទទី​ក្រុ​ងស្អា​ត ៖ ទីក្រុងមានវិថីម្ហូប​អា​ហារស្អា​ត។​

សម្ដេចតេជោ បានលើ​ក​ឡើងថា ខ្ញុំមានជំនឿជឿជា​ក់​ថា ការរៀបចំឲ្យមានវិ​ថី​ម្ហូប​អាហារ នៅតាមរា​ជធានី ខេត្ត មិនត្រឹមតែចូលរួមទា​ក់​ទាញ​ទេសច​រជាតិ អន្តរជាតិ លើកកម្ពស់ជីវភាពប្រជា​ព​លរដ្ឋ និងលើកតម្កើងប្រ​ពៃ​ណីបេ​តិកភ​ណ្ឌជា​តិ​ប៉ុណ្ណោះទេ ថែមទាំងចូលរួម​ប​ង្កើត​កា​រ​ងារ​បន្ថែម ជំរុញសហគ្រិន​ភា​ព ការបង្កើ​តថ្មី និងភាពច្នៃប្រឌិត​ផ​ងដែរ។ ច្បាស់ណាស់ថា ជាជីវៈផ្នែកម្ហូបអាហា​រ​ទាម​ទារទាំ​ងឆន្ទៈ ចំណេះដឹងជំនាញឥរិយា​បទខ្ពស់ សិល្បៈ និងគំនិតច្នៃ​ប្រ​ឌិត ដែលមិនអាចខ្វះបា​ន​។ ការអភិវឌ្ឍវិ​ស័​យទេស​ចរ​ណ៍ម្ហូ​បអាហារ ពិតជានាំមកនូវការ​រី​ក​ចម្រើន ផ្នែកអាជីពក្នុងវិស័​យ​ទេសច​រណ៍ ជាពិសេសចូលរួមទប់​ស្កា​ត់​ការចំ​ណាក​ស្រុក និងបង្កើនស្មារតីស្រឡា​ញ់​ជាតិមា​តុ​ភូមិ៕ដោយ៖កូឡាប

ខាងក្រោមនេះជាសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន៖

spot_img
×