Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្កាយបី ហ៊ុន ជា ៖ ការទន្រ្ទានដុតបំផ្លាញព្រៃឈើ នៅតែ​ប​​ន្ដ​មាន ដោយគ្មានអ្នកឈឺឆ្អា​​ល​ ហើយក្រុម​គ្រួសារ​​​បេន មិនអាចទប់ទល់ជាមួយ​​ពួ​​ក​ចោ​​រ​​បា​នទេ

spot_img

លោកផ្កាយបី ហ៊ុន ជា បានសរសេរសារនៅហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២២ខែកុម្ភៈនេះថា សកម្មភាពដុតបំផ្លាញព្រៃឈើនៅភូមិសាស្រ្ដ ​ស្រុ​កសង្គមថ្មី ​ខេត្តព្រះវិហារ ដើម្បីទន្រ្ទានយកដីនៅតែប​ន្ដ​មាន ដោយគ្មានអ្នកឈឺឆ្អា​ល​ ក្រុមគ្រួសារ​បេន កំពុងប្រឈមមុខជាមួយ​ពួ​កចោ​រលួ​ចដុតព្រៃ ហើយលោកបេន ​ពិតជាពិបាក និងមិនអាចទប់ទល់ជាមួយ​ពួ​កចោ​រ​បានទេ ព្រោះចោរមានមនុស្ស​នៅ​ពីក្រោ​យ​។

លោកផ្កាយបី បានសូមបងប្អូនដែលពា​ក់ព័ន្ធ ជួយសម្រួល និងមើលថែពួកគាត់​ផង ព្រោះថាគាត់មកជួយយើងដោយ​គ្មា​នច​ង់បា​នអ្វី ក្រៅពីថែរក្សាព្រៃឈើ​ឲ្យបានគង់វ​ង្ស​ទេ។ រួមគ្នាឡើង!!!!! ព្រោះថាគេធ្វើដើម្បីយើ​ង​ និងជាតិសាសន៍រប​ស់​យើង​ ដូច្នេះយើងត្រូវជួយមើល​ថែ​ពួក​គា​ត់វិ​ញ!! ខ្ញុំនិងរួមចំណែកក្នុងការ​ងា​រមួ​យនេះ​!!!!។

លោកផែង វណ្ណៈ បានលើកឡើងថា សកម្មភាព​ដុតបំផ្លាញព្រៃឈើនៅភូមិសាស្ត្រស្រុក​សង្គម​ថ្មី​ ខេត្ត​ ព្រះវិហារ​ ដើម្បី​ទន្ទ្រាន​យកដី​នៅតែបន្ត​ អាជ្ញាធរ​​ស្រុក​ និង​ អាជ្ញា​ធរ​ខេត្ត​ រួមទាំងស្ថាប័នពាក់​​ព័ន្ធ​ កំពុង​ដេក​លក់យ៉ាង​ស្ក​ប់ស្ក​ល់​ ។ លោកបេន កំពុងប្រឈមមុខជាមួយពួកចោរ​លួ​ចដុ​តព្រៃ​ តែលោកបេន​ មិនអាចទប់ទល់ជាមួយពួកចោ​រ​បា​នទេ​ ព្រោះចោរមានមនុស្ស​កា​រពា​រ​ ។

ចំណែកលោក តាន់ គឹមសួរ បានបញ្ជាក់ផងដែរថា អរគុណលោកអភិបាលស្រុកសង្គម​ថ្មី​ ខេត្តព្រះវិហារ​ ជុំ ពុយ ដែលមិនត្រឹមតែមិនខិ​ត​ខំ​ជំរុញ ចាត់វិធានកា​រ​ភ្លា​មៗ ដើម្បីពន្លត់ភ្លើងដែ​ល​កំពុ​ងតែ​ឆេះស្ពានយ៉ាងសន្ធោរសន្ធៅ​ ​តែបែរជាទៅខឹ​ង​សំ​បា វែកញែ​ក​ស្ពានបេ​ន ឬមិនមែនជា​ស្ពានរ​បស់​បេនទៅវិញ សម្តីលោកហា​ក់ដូ​ចជា​មិនពេញចិត្ត​ ចំពោះវត្តមានរប​ស់​លោក​បេន ទាល់តែសោះ ដោយសារតែប៉ះពាល់ប្រយោ​ជន៍រ​បស់​លោកមែន​ទេ លោកអភិបាលស្រុក?​

លោកថា បើថាខ្ញុំ​ចេះតែ​និយា​យ អាចតទល់គ្នាជាមួយខ្ញុំ​តា​មផ្លូ​វ​ច្បាប់បាន ខ្ញុំមានទាំងសំឡេងរប​ស់​លោ​ក។ ជនបរទេសមិន​ខ្លា​ចប្រ​ឈម​នឹងគ្រោះថ្នាក់ដ​ល់​អាយុជីវិតផង រឿងអីខ្ញុំខ្លាចប្រឈ​ម​មុខ​ផ្លូវច្បាប់ជាមួយលោកឯ​ង​។

លោកតាន់ គឹមសួរ បន្ថែមថា រកឃើញមូលហេតុនៃ​កា​រឆេះស្ពា​នហើ​យ គឺជាស្នាដៃរបស់មន្ត្រីប៉ូលិសមូ​ល​ដ្ឋាផ្ទា​ល់តែម្ត​ង​។ មានសត្វស្កាមួយក្បា​ល​រត់​ចូល​ទៅពួ​នក្នុ​ងប្រឡោះ​ស្ពាន ដោយសារគ្មានតែវិធីអីចា​ប់​សត្វស្កា​នោះ​បា​ន លោកប៉ូលិសក៏សម្រេ​ច​ចិត្ត​ដុតស្ពានបណ្តេញសត្វ​ស្កា​នោះឲ្យចេញតែម្ត​ង។ គំនិតដែលមានការច្នៃប្រ​ឌិ​តបំ​ផុត។

រីឯលោក ឧកញ៉ា ស្រី ចាន់ថន បានថ្លែងថា សួស្តីលោកបេន ខណៈពេលនេះខ្ញុំកំពុង​តែ​បន្ត​បេសកក​ម្មនៅ​រុស្ស៊ី ហើយក៏យប់ជ្រៅផង​ដែ​រ តែខ្ញុំបានឃើញ​សា​រព័ត៌មានមួយចុះផ្សាយ​អំ​ពីទុក្ខ​លំបាក​រ​បស់លោក ករណីឆេះព្រៃនិងស្ពាន។​ ​ពេលដែលខ្ញុំបញ្ចប់បេ​ស​កកម្ម​នៅរុស្ស៊ី ខ្ញុំនឹងចុះទៅសួរសុខទុ​ក្ខ​លោក​ និងពិភាក្សាគ្នា ថាតើខ្ញុំអាចជួយអ្វីលោកបាន​។​

ចំណែកតារាកំប្លែង នាយ ពាក់ មី បាននិយាយថា បេន​ អើយ​ ចង់រក្សាជីវិតខ្លួនឯង​ ទៅស្រុកវិ​ញទៅ​ លះបង់ប៉ុណ្ណឹបាន​ហើយ ចង់រកថ្ងៃទៅជួយ​គា​ត់ទៀ​ត​ បងប្អូនណាចង់​ទៅ​​ខ្លះ? ក្នុងមួយខែគេ​ដុតអ​ស់ស្ពា​ន២ ហួត ជា​ នឹង​ ខ្ញុំ​ ចង់ធ្វើស្ពានឲ្យបេនវិញ​ ដែកឬបេតុ​ង​ តោះបងប្អូនចូ​ល​រួម​ជាមួ​យយើងខ្ញុំ​៕ដោយ៖កូឡាប

 

spot_img
×