Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនប្រុសកែ​​ប្រ​ដា​​ប់​ភេ​​ទ​ជា​ស្រី​ម្នាក់ លក់ខ្លួនតាមប្រ​ព័​ន្ធ ​​Bigo​ Live

spot_img

ភ្នំពេញ៖កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ទឹ​កល្អ​ក់ទី៣បាន ធ្វើការឃាត់ខ្លួន​ជ​នស​ង្ស័​យ១នា​ក់ដែលឡាញបង្ហោះរូបភាពតាមប្រព័ន្ធ ​​Bigo​ Live បង្ហាញរូប​ពីភាព ​ស្រើបស្រាល​ និងដាក់តម្លៃសម្រាប់ការរួមភេទម្តង ឬមួយថ្ងៃ ។ មហាជន កាលពីដំបូងឡើយ ស្មានស្រ្តីស្អាតដែលរកស៊ីលក់ខ្លួនបម្រើសេវាផ្លូវភេទនោះ ជាស្រ្តីពិត១០០ភាគរយ តែតាមពិតនៅពេលដែលនគរបាលខណ្ឌទួលគោក បង្ហាញរបាយការណ៍នៅថ្ងៃទី២២ខែកុម្ភៈនេះ គឺនាងមិនជាស្រ្តីពេញលក្ខណៈនោះទេ គឺប្រុសកែភេទ ធ្វើជាស្រី (ខ្ទើយ)។

ទោះយ៉ាងណា នៅពេលសមត្ថកិច្ចធ្វើតេស្តទឹកនោម គឺបានរកឃើញថានាងខ្ទើយនោះ មានផ្ទុកសារធាតុញៀនផងដែរ។

អធិការដ្ឋាននគរបាល​ខ​ណ្ឌទួ​លគោ​ក បានឲ្យដឹងថា នៅថ្ងៃទី២១ ខែ កុម្ភ: ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៨ព្រឹក កម្លាំងផ្នែកជំនា​ញ បានសហការជាមួ​យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ទឹ​កល្អ​ក់ទី៣ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោ​ក និងដោយមានកិច្ចសម្របស​ម្រួ​លពី​លោក សឿ ឡង់ឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូ​ង​រាជ​ធានី​ភ្នំ​ពេញ យើងបានធ្វើការឃាត់ខ្លួន​ជ​នសង្ស័យ១នាក់ តាមមាត្រា៣៨ និងមាត្រា ៣៩ -រូបភាព និងសម្ភារអាសអាភាស (បង្ហោះរូបភាពតាមប្រព័ន្ធ ​Bigo​ Live បង្ហាញរូបពីភាព ​ស្រើបស្រាល អាក្រាតកាយបញ្ចេញកេរ្តិ៍ខ្មាសជា​សា​ធា​រណ​:) ឃាត់ខ្លួន នៅចំណុច ផ្ទះលេខ៤៧ ​ផ្លូ​វ លេខ២៧១ ក្រុមទី៣០ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលប្រព្រឹត្តនៅចំណុចផ្ទះលេខ៤៧​ ផ្លូវ លេខ២៧១ ក្រុមទី៣០ ភូមិ១១ សង្កាត់ទឹកល្អក់ទី​៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីអំឡុងក្នុ​ង​ខែសីហា ឆ្នាំ២០១៩ រហូតមកនៅថ្ងៃទី២០​ ខែ កុម្ភ: ឆ្នាំ២០២០។

ជនសង្ស័យ ឈ្មោះ ម៉ន អ៊ីវ៉ា ហៅ អ៊ីវ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ (ប្រុសកែ​ប្រដា​ប់ភេ​ទជា​ស្រី) មុខរបរ បុគ្គលិក​ម៉ាស្សា ស្នាក់នៅផ្ទះជួលមិនស្គា​ល់លេ​ខ ផ្លូវលំ សង្កាត់ស្ទឹងមា​ន​ជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕ដោយ៖កូឡាប

spot_img
×