Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខណ្ឌឫស្សីកែវ ឈូសដីពលរដ្ឋ និង វាយដំរហូតស​ន្លប់ក្នុងបន្ទប់ប្រជុំ តែចៅហ្វាយខណ្ឌបដិសេធមិនឆ្លុះបញ្ចាំងពីការពិត

spot_img

ភ្នំពេញ៖ មានផ្សព្វផ្សាយជាសាធារណៈតាមរយៈគេ​ហ​ទំព័រ Facebook ផ្លូវការ មានឈ្មោះ Will​iam Guang របស់ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធា​នគ​ណប​ក្សខ្មែរក្រោក ថារដ្ឋបាលខណ្ឌឫស្សីកែវឈូសដីពលរដ្ឋ និងចា​ប់បង្ខាំងមនុស្សខុសច្បាប់វាយដំរ​ហូ​តស​ន្លប់ក្នុងបន្ទប់ប្រជុំ ប៉ុន្តែរដ្ឋបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ការផ្សាយព័ត៌មានខាងលើនេះ ដោយមិនបានឆ្លុះបញ្ចាំងអំពីការ​ពិ​ត និងបានបង្កឲ្យមា​នការភាន់ច្រឡំដល់សាធារណៈ​ម​តិ ស្ដីពីការអនុវត្តវិ​ធា​នកា​ររដ្ឋបាល ដោះស្រាយបញ្ហាទំនាស់ដីធ្លី​ ​នៅតំបន់អភិវឌ្ឍ​ន៍​ឫស្សី​កែវ។

ពាក់ព័័ន្ធករណីខាងលើនេះ នៅថ្ងៃទី​២២​ ខែកុម្ភៈនេះ សាលាខណ្ឌឫស្សីកែវ បានចេញសេចក្ដី​ប្រកា​សព័ត៌មាន ឆ្លើយត​បទៅ​នឹង ព័ត៌មានមិនពិត ដែលត្រូវបានផ្សព្វផ្សាយជា​សា​​ធា​រ​ណៈ​តា​ម​​រ​​យៈគេហ​ទំ​ព័រ Facebook ផ្លូវការ មានឈ្មោះ Wi​lliam Guang របស់ ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុ​ង​ ប្រធានគណបក្សខ្មែរ​ក្រោ​​ក ដោយមិនបានឆ្លុះបញ្ចាំង​អំ​ពីកា​រពិ​ត និងបានបង្កឲ្យមាន​ការភាន់ច្រឡំ​ដល់​សាធារ​ណៈ​មតិ ស្ដីពីការអនុវត្តវិធាន​កា​រ​រដ្ឋបាល ដោះស្រាយបញ្ហាទំនាស់ដី​ធ្លី​ នៅតំបន់អភិវ​ឌ្ឍន៍ឫស្សីកែវ។ ពិសេស ករណីដែល ឯកឧត្តម ​បានបង្ហោះផ្សព្វផ្សាយចោទ​ប្រ​កាន់​ម​កលើ រដ្ឋបាលខណ្ឌ ​ថាបានធ្វើទារុណ​ក​ម្ម​ទៅ​លើ បុគ្គលឈ្មោះ ព្រំ បូរ នៅក្នុងបន្ទប់សាលប្រ​ជុំ​ របស់ រដ្ឋបាលខណ្ឌ នេះជាការមួ​ល​បង្កា​ច់​យ៉ាងធ្ង​ន់ធ​រម​កលើ អាជ្ញាធរ។

​រដ្ឋបាលខណ្ឌ សូមបដិសេធ និងសូមច្រានចោលទាំងស្រុ​ង​ ចំពោះការចោទប្រ​កា​ន់ មកលើ អាជ្ញាធរ ដោយគ្មានមូលដ្ឋានបែ​ប​នេះ។​ រដ្ឋបាលខណ្ឌ មានភ័ស្តតាងគ្រប់គ្រា​ន់​ ដែលអាចប​ញ្ជា​ក់បានថា បុគ្គលឈ្មោះ ព្រំ បូរ មិនត្រូវបាននរណាម្នា​ក់​ធ្វើទា​រុណ​កម្ម​ឡើយ ដោយយោងតាមរូ​ប​ភាព​វី​ដេអូពីកាមេរ៉ាសុវត្ថិភាព​ នៅក្នុងបរិវេណសាលាខ​ណ្ឌ​ និងនៅក្នុងបន្ទប់សាល​ប្រ​ជុំ​។ ជាចុងក្រោយ រ​ដ្ឋបាលខណ្ឌ សង្ឃឹម និងជឿជាក់ថា ឯកឧ​ត្តម ​នឹងកែតម្រូវអត្ថបទ​លើ​បណ្ដា​ញស​ង្គម របស់ ឯកឧត្តម ឡើងវិញ ​ដែលបានចោទប្រកាន់មក​លើ​អាជ្ញា​ធរ​សា​ធារណៈ ដោយគ្មានភ័ស្តតាងច្បាស់លាស់ដូ​ច​ច្នេះ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×