Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសកែភេទម្នាក់ បញ្ជូនទៅ​តុលា​ការហើយ​ ករណីបង្ហោះលក់ខ្លួ​ន​តាម​ហ្វេ​ប៊ុក

spot_img

ភ្នំពេញ៖ បុរសកែភេទជាស្រី ឈ្មោះ ម៉ន អ៊ីវ៉ា ដែលឡាយលក់ខ្លួន​ លើ Bigo Live ត្រូវបានប​ញ្ជូ​នខ្លួន​ទៅតុ​លា​ការ អនុវត្តបន្ត​តា​មនី​តិវិ​ធីច្បាប់ ។ នាង បានឡាយវីដេអូលក់ខ្លួ​ន លើ Bigo Live មកដល់ផ្ទះ៣០$​ ចេញក្រៅ៦០$​​ មួយ​យ​ប់១០០$ ។នេះតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ សុខ ហេ​ង អធិការនគរបាល​ខ​ណ្ឌ​ទួល​គោក បានបញ្ជាក់​ឲ្យដឹងថា នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភ:នេះ បុរសកែភេទជាស្រី ឈ្មោះ​ ម៉ន អ៊ីវ៉ា អាយុ២៦ឆ្នាំ ត្រូវបានសមត្ថកិច្ចនៃអធិ​កា​រដ្ឋាន​ន​គរបា​ល​ខណ្ឌ​ទួ​ល​គោក​ បញ្ជូនទៅតុលាការ​ នៅវេលាម៉ោង ១៤:៣០នាទី ដើម្បីអនុវត្តបន្តតាម​នី​តិវិធីច្បាប់ ក្នុងករណីថតឡាយវី​ដេ​អូ​លក់​ខ្លួន​ លើ Bigo Live ដោយចោទពីបទ​ផុ​សរូបភាព និងសម្ភារអាសអាភាសដែលយោងតាមមា​ត្រា​ ៣៨-៣៩ ច្បាប់ប្រឆាំងការជួញដូរ​ម​នុស្ស​ និងការពារអនី​តិជន ដែលជាប់ទោសចាប់​​ពី (១ខែ ដល់ ១ឆ្នាំ) ។

ដោយមានការឯក​ភាពយល់​ព្រម​ពី​លោក សឿ ឡង់ឌី ព្រះរាជអាជ្ញារងអមសាលា​ដំ​បូង​រាជធា​នី​​ភ្នំពេញ នៅល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ​២០​២០ សមត្ថកិច្ចនៃ​អ​ធិកា​រដ្ឋាន​នគ​របាល​ខ​ណ្ឌទួ​ល​គោក​ បានចុះទៅនាំខ្លួន បុរសកែភេទជាស្ត្រីឈ្មោះ ​​ម៉ន អ៊ីវ៉ា ដែលបានឡាយវីដេ​អូ​លក់​ខ្លួន​នៅ​លើ Bigo Live ដើម្បីយកមកធ្វើការសួរចម្លើយ រៀបចំសំណុំឯកសា​រ និងភ័ស្តុ​តា​ងផ្សេ​ង​ៗ ដើម្បីបញ្ជូនប​ន្តទៅ​តុ​លាកា​រ និងអនុវត្តតាមនី​តិ​វិធីច្បាប់ ព្រោះទង្វើដែលឈ្មោះ ម៉ន អ៊ីវ៉ា បានធ្វើនេះពិ​តជាធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីទំ​នៀ​ម​ទម្លាប់ខ្មែរ ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ង​រ​ដល់​កិត្តិ​យ​ស និងតម្លៃរប​ស់ស្ត្រីខ្មែរ ៕ដោយ៖កូឡាប

spot_img
×