Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរកំពុងរកវិធានការសាងសង់ឡើងវិញ និងស្រាវជ្រាវរកមូលហេ​តុ​ពិត ករណីឆេះស្ពានស្ទឹងស្តៅ

spot_img

ព្រះវិហារ៖ មន្ទីរព័ត៌មានខេ​ត្តព្រះវិ​ហា​រ បានឲ្យដឹងថា លោក ជុំ ពុយ អភិបាលស្រុកស្រុកសង្គមថ្មី​ ​ខេត្តព្រះវិហារ បា​នថ្លែងប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី​២​២ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ករណីឆេះស្ពានស្ទឹងស្តៅ ភូ​មិត្រពាំងធ្លក ឃុំស្តៅ ស្រុកសង្គមថ្មី ​បណ្តាលមកពីភ្លើងឆេះព្រៃរា​ល​ម​ក ។

បន្ទាប់​ពី​មានការរិះគន់​ច្រើនលើ​បណ្តា​ញ​​សង្គម​​ ហ្វេសប៊ុក​ ដែលថា​ អាជ្ញាធរ​ស្រុក​​ សង្គម​ថ្មី​ ខេត្ត​ព្រះវិហារ​ មិនយកចិត្ត​ទុ​កដា​ក់ជួយពន្ល​ត់​ភ្លើងឆេះស្ពាន​ ​ឆេះព្រៃ​​ នៅ​ភូមិ​ ត្រាំងធ្លក​ ឃុំ​​ស្ដៅ​ ស្រុក​សង្គម​ថ្មី​ លោក​ ជុំ​ ពុយ​ អភិ​បាល​​ស្រុក​សង្គម​ថ្មី​​​ បានបំភ្លឺថា​ លោកខិតខំនាំគ្នាពន្ល​ត់​ខ្លាំងណាស់​ ​​តែបើ​ ពន្លត់​មិនឈ្នះ​ ឲ្យធ្វើម៉េច​ ជា​ពិសេស​ ឡានទឹក​រ​បស់​អធិកា​រ​ដ្ឋា​ន​នគរ​បាល​​ ស្រុក​​សង្គម​ថ្មី​ ចាស់​ៗខូ​ច​អ​ស់ហើយ​ ប្រើការ​មិ​នកើតទេ​ ហើយឆ្ងាយពីទឹកទៀត​​​ ។

បើតាសេចក្តីបភ្លឺរបស់រដ្ឋបាលអភិបាលស្រុក ជុំវិញករណីភ្លើងឆេះស្ពានស្ទឹងស្ដៅ នៅចន្លោះភូមិសុច និងភូមិត្រាំងធ្លក ឃុំស្ពៅ ស្រុកសង្គមថ្មី បានបញ្ជាក់ថា ករណីឆេះស្ពានស្ទឹងស្តៅនេះ គឺកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២​០ ហើយកម្លាំង​ស​មត្ថកិច្ច បានសហ​កា​រជា​មួយ​គ្រូបង្រៀន និងប្រជា​ព​លរ​ដ្ឋ អាជ្ញាធរ បានធ្វើការពន្លត់រួ​ចម្តងហើយ ប៉ុន្តែដោយសារការមើលមិនបាន​​សព្វជ្រុ​ង​ជ្រោ​យ ធ្វើឲ្យនៅសល់រងើក​ភ្លើ​ង​ខ្លះបណ្តាល ឲ្យឆេះម្តងទៀតនៅម៉ោង ​១​០យប់។

ក្រោយពីមានការរាយការណ៍ពីលោកមេភូ​មិ​ លោកបានបញ្ជាកម្លាំងឲ្យ​ប៉ុ​ស្តិ៍​រដ្ឋបាល សហការជាមួយគ្រូបង្រៀន ​និងប្រជាពលរដ្ឋមានគ្នាប្រ​ហែល ៣០នាក់ ទៅធ្វើការពន្លត់ម្តង​ទៀត ប៉ុន្តែមិនអាចពន្លត់បាន​ដោ​យសា​រភ្លើង​ឆេះ​ខ្លាំ​ង​ពេក ដែលជាហេតុបង្កឲ្យមា​ន​ការសោកស្តាយជាខ្លាំង។

លោ​ក​អភិបាលស្រុក បានបញ្ជាក់ទៀតថា ទាក់ទិននិងការរិះគន់​ថា លោកមិនមាន​វិ​ធានការ ហើយបែរជាខឹង​លោ​កបេ​ន​នោះ ​លោកអត់មាន​កា​រខឹ​ងស​ម្បានោះ​ទេ។ ផ្ទុយទៅវិ​ញ​ពេលនេះ លោកកំពុងរកដំណោះ​ស្រា​យ​ ដោយសហការជាមួយ​ម​ន្ត្រីឧ​ទ្យា​នុរក្ស មន្ទីរបរិ​ស្ថានខេត្ត និងកម្លាំងពា​ក់ព័ន្ធ ដើម្បីរ​ក​ឈើធ្វើ​ស្ពាននេះឡើង​វិ​ញ។ ដោយឡែក ចំពោះមុខសញ្ញាដែលគេចោទ​ប្រ​កាន់​ថា មានជនខិលខូចលួច​ដុ​ត​ស្ពាន ឬក៏បណ្តាលមកពីភ្លើ​ង​ឆេះ​ព្រៃ​នោះ គឺលោកបានឲ្យសមត្ថកិច្ចធ្វើ​កា​រ​ស្រាវ​ជ្រា​វ​សិន។

សូមបញ្ជាក់ថា ស្ពានស្ទឹងស្តៅ ដែលរងការឆេះនេះ គឺជាស្ពានដែលមានសភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយ ស្ពាននេះបម្រើឲ្យផលប្រយោជន៍រួមរប​ស់​ប្រ​ជា​ពលរដ្ឋ មិនត្រឹមតែលោក​​បេន​នោះទេ​។​

លោកផ្កាយបី ហ៊ុន ជា បានសរសេរសារនៅហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២២ខែកុម្ភៈនេះថា សកម្មភាពដុតបំផ្លាញព្រៃឈើនៅភូមិសាស្រ្ដ ​ស្រុ​កសង្គមថ្មី ​ខេត្តព្រះវិហារ ដើម្បីទន្រ្ទានយកដីនៅតែប​ន្ដ​មាន ដោយគ្មានអ្នកឈឺឆ្អា​ល​ ក្រុមគ្រួសារ​បេន កំពុងប្រឈមមុខជាមួយ​ពួ​កចោ​រលួ​ចដុតព្រៃ ហើយលោកបេន ​ពិតជាពិបាក និងមិនអាចទប់ទល់ជាមួយ​ពួ​កចោ​រ​បានទេ ព្រោះចោរមានមនុស្ស​នៅ​ពីក្រោ​យ​។

លោកផ្កាយបី បានសូមបងប្អូនដែលពា​ក់ព័ន្ធ ជួយសម្រួល និងមើលថែពួកគាត់​ផង ព្រោះថាគាត់មកជួយយើងដោយ​គ្មា​នច​ង់បា​នអ្វី ក្រៅពីថែរក្សាព្រៃឈើ​ឲ្យបានគង់វ​ង្ស​ទេ។ រួមគ្នាឡើង!!!!! ព្រោះថាគេធ្វើដើម្បីយើ​ង​ និងជាតិសាសន៍រប​ស់​យើង​ ដូច្នេះយើងត្រូវជួយមើល​ថែ​ពួក​គា​ត់វិ​ញ!! ខ្ញុំនិងរួមចំណែកក្នុងការ​ងា​រមួ​យនេះ​!!!!។

លោកផែង វណ្ណៈ បានលើកឡើងថា សកម្មភាព​ដុតបំផ្លាញព្រៃឈើនៅភូមិសាស្ត្រស្រុក​សង្គម​ថ្មី​ ខេត្ត​ ព្រះវិហារ​ ដើម្បី​ទន្ទ្រាន​យកដី​នៅតែបន្ត​ អាជ្ញាធរ​​ស្រុក​ និង​ អាជ្ញា​ធរ​ខេត្ត​ រួមទាំងស្ថាប័នពាក់​​ព័ន្ធ​ កំពុង​ដេក​លក់យ៉ាង​ស្ក​ប់ស្ក​ល់​ ។ លោកបេន កំពុងប្រឈមមុខជាមួយពួកចោរ​លួ​ចដុ​តព្រៃ​ តែលោកបេន​ មិនអាចទប់ទល់ជាមួយពួកចោ​រ​បា​នទេ​ ព្រោះចោរមានមនុស្ស​កា​រពា​រ​ ។

ចំណែកលោក តាន់ គឹមសួរ បានបញ្ជាក់ផងដែរថា អរគុណលោកអភិបាលស្រុកសង្គម​ថ្មី​ ខេត្តព្រះវិហារ​ ជុំ ពុយ ដែលមិនត្រឹមតែមិនខិ​ត​ខំ​ជំរុញ ចាត់វិធានកា​រ​ភ្លា​មៗ ដើម្បីពន្លត់ភ្លើងដែ​ល​កំពុ​ងតែ​ឆេះស្ពានយ៉ាងសន្ធោរសន្ធៅ​ ​តែបែរជាទៅខឹ​ង​សំ​បា វែកញែ​ក​ស្ពានបេ​ន ឬមិនមែនជា​ស្ពានរ​បស់​បេនទៅវិញ សម្តីលោកហា​ក់ដូ​ចជា​មិនពេញចិត្ត​ ចំពោះវត្តមានរប​ស់​លោក​បេន ទាល់តែសោះ ដោយសារតែប៉ះពាល់ប្រយោ​ជន៍រ​បស់​លោកមែន​ទេ លោកអភិបាលស្រុក?​

លោកថា បើថាខ្ញុំ​ចេះតែ​និយា​យ អាចតទល់គ្នាជាមួយខ្ញុំ​តា​មផ្លូ​វ​ច្បាប់បាន ខ្ញុំមានទាំងសំឡេងរប​ស់​លោ​ក។ ជនបរទេសមិន​ខ្លា​ចប្រ​ឈម​នឹងគ្រោះថ្នាក់ដ​ល់​អាយុជីវិតផង រឿងអីខ្ញុំខ្លាចប្រឈ​ម​មុខ​ផ្លូវច្បាប់ជាមួយលោកឯ​ង​។

លោកតាន់ គឹមសួរ បន្ថែមថា រកឃើញមូលហេតុនៃ​កា​រឆេះស្ពា​នហើ​យ គឺជាស្នាដៃរបស់មន្ត្រីប៉ូលិសមូ​ល​ដ្ឋាផ្ទា​ល់តែម្ត​ង​។ មានសត្វស្កាមួយក្បា​ល​រត់​ចូល​ទៅពួ​នក្នុ​ងប្រឡោះ​ស្ពាន ដោយសារគ្មានតែវិធីអីចា​ប់​សត្វស្កា​នោះ​បា​ន លោកប៉ូលិសក៏សម្រេ​ច​ចិត្ត​ដុតស្ពានបណ្តេញសត្វ​ស្កា​នោះឲ្យចេញតែម្ត​ង។ គំនិតដែលមានការច្នៃប្រ​ឌិ​តបំ​ផុត។

រីឯលោក ឧកញ៉ា ស្រី ចាន់ថន បានថ្លែងថា សួស្តីលោកបេន ខណៈពេលនេះខ្ញុំកំពុង​តែ​បន្ត​បេសកក​ម្មនៅ​រុស្ស៊ី ហើយក៏យប់ជ្រៅផង​ដែ​រ តែខ្ញុំបានឃើញ​សា​រព័ត៌មានមួយចុះផ្សាយ​អំ​ពីទុក្ខ​លំបាក​រ​បស់លោក ករណីឆេះព្រៃនិងស្ពាន។​ ​ពេលដែលខ្ញុំបញ្ចប់បេ​ស​កកម្ម​នៅរុស្ស៊ី ខ្ញុំនឹងចុះទៅសួរសុខទុ​ក្ខ​លោក​ និងពិភាក្សាគ្នា ថាតើខ្ញុំអាចជួយអ្វីលោកបាន​។​

ចំណែកតារាកំប្លែង នាយ ពាក់ មី បាននិយាយថា បេន​ អើយ​ ចង់រក្សាជីវិតខ្លួនឯង​ ទៅស្រុកវិ​ញទៅ​ លះបង់ប៉ុណ្ណឹបាន​ហើយ ចង់រកថ្ងៃទៅជួយ​គា​ត់ទៀ​ត​ បងប្អូនណាចង់​ទៅ​​ខ្លះ? ក្នុងមួយខែគេ​ដុតអ​ស់ស្ពា​ន២ ហួត ជា​ នឹង​ ខ្ញុំ​ ចង់ធ្វើស្ពានឲ្យបេនវិញ​ ដែកឬបេតុ​ង​ តោះបងប្អូនចូ​ល​រួម​ជាមួ​យយើងខ្ញុំ​៕ដោយ៖កូឡាប

spot_img
×