Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចត​ត្រាក់ទ័រ​ចោល​ពេលយប់ គ្មាន​ដាក់​ភ្លើង​ឬ​ស្លាក​សញ្ញា​ម៉ូតូ​បុក​ពីក្រោយ​របួសធ្ងន់​ម្នាក់​

spot_img

​ខេត្តស្វាយរៀង ៖ បរុស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​កាលពី ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​៦​និង​៤០​នាទី​យប់ ត្រង់ចំណុច​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ខេត្តស្វាយរៀង រវាង​ម៉ូតូ​និង​ត្រាក់ទ័រ​សន្តោង​រ៉ឺម៉ក​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថាៈ គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បាន​កើតឡើង​រវាង​ត្រាក់ទ័រ​សន្តោង​រ៉ឺម៉ក ពណ៌​ក្រហម គ្មាន​ស្លាក​លេខ និង​ម៉ូតូ បើកបរ​គ្មាន​ការប្រុងប្រយ័ត្ន ។ ប្រព​ភ​បាន​បន្តថា ក្រោយពេល​កើតហេតុ​តៃកុង​អាត្រា​ក់ទ័រ​បាន​រត់គេច​ពី​កន្លែងកើតហេតុ​បាត់ស្រមោល​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ត្រាក់ទ័រ​ខាងលើ បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត មកដល់​កន្លែងកើតហេតុ​ក៏ត្រូវ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1FA 5761 បុក​ពីក្រោយ ក្នុងទិសដៅ​ស្របគ្នា​។ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ពេ​ជ ឈន ភេទ​ប្រុស អាយុ​៣៥ មានមុខរ​បរជា​កម្ម​ករ រស់នៅ​ភូមិ ក្អា​ម ឃុំ​អង្គ​ប្រស្រែ ស្រុក​រមាសហែក ខេត្តស្វាយរៀង រងរបួស​ធ្ងន់ (​មិន​ពាក់មួក​) ករណីនេះ​អ្នករងរបួស​ធ្ងន់ បាន​បញ្ចូនទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ។​

​ចំណែក​មធ្យោបាយ​ទាំងពីរ​គ្រឿង​បាន​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​និតិ​វិធី​ច្បាប់ ៕ វ៉ៃ​កូ​

spot_img
×