Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​ចៅអធិការ​វត្ត​ដំណាក់​ត្រាច ចេញមុខ​បកស្រាយ រឿង​លា​ចា​សិក្ខាបទ​

spot_img

​ពោធិ៍សាត់​៖ លោក តាន់ ចាន់ ណា អតីត ចៅអធិការ វត្ត​វេ​ឡូ​វ័​ន្ត​ដំណាក់​ត្រាច ភូមិ​ដំណាក់​ត្រាច​ឃុំ​រំលេច​ស្រុក​បាកាន​ខេត្តពោធិសាត់​បានចេញ​មុខ​បំភ្លឺ ជុំវិញ ការ​លាចាក​សិក្ខាបទ ហើយ​បែរជា​មានការ​ចោទប្រកាន់​ថា លោក​លួច​រត់ ព្រោះ តែមាន​ស្រី ដឹង​លួច​ទ្រព្យសម្បត្តិ​របស់​វត្ត​ព្រម ទាំង​រថយន្ត​មួយគ្រឿង​ផងដែរ​។​

​នៅ​ព្រឹក​ថ្ងៃទី ២៣​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ផ្សាយ​ថា គឺ​លោក តាន់ ចាន់ណា អតីត ចៅអធិការ វត្ត​វេ​ឡូ​វ​ន្ត័ បាន​បកស្រាយ ថា អ្វីដែល​កើតមានឡើង ជុំវិញ​ការ​សឹក​ឬ​លាចាក​សិក្ខាបទ​របស់លោក​ពេលនេះ​គ្មាន​ការពិត​ទេ​។​

​លោក តាន់ ចាន់ ណា អតីត​ចៅអធិការ​វត្ត​ថ្លែង​លើ​បញ្ហា​ដែល​ចោទប្រកាន់​ចំនួន ៤ ចំណុច​ពាក់ព័ន្ធ​នឹង​រថយន្ត​មួយគ្រឿង រឿង​យកលុយ​វត្ត​រត់គេចខ្លួន និង​រឿង​រត់តាម​ស្រី ហើយ​ការ​លាចាក​សិក្ខាបទ នោះ​មាន​ការដឹងឮ​ពី​ព្រះសង្ឃ​មួយអង្គ​រួម​និង​អាជ្ញាធរ​និង​គណៈសង្ឃ​ផងដែរ​។​

​អតីត​ចៅអធិការ​រូប​នោះបាន​លើកឡើងថា
​ទី​-១ ពាក់ព័ន្ធ​និង​រថយន្ត​ហាយ​ឡែ​ន​ឌ​រ័​មួយគ្រឿង​ដែល​ខ្ញុំ​យកមក​តាម​ខ្លួន​ពេលនេះ​មិនមែនជា​សម្បត្តិ​របស់ វត្ត​នោះទេ ព្រោះថា​ថវិកា​ដែល​ទិញ​រថយន្ត​នេះ​គឺជា​ថវិកា​របស់​ញោម និង​ពុទ្ធបរិស័ទ ដែល​ស្រឡាញ់​រាប់អាន​រូបគាត់​ជា​អ្នកផ្តល់​ឲ្យ​ទាំងស្រុង​តែម្តង​។​

​ទី​២- ពាក់ព័ន និង​ថវិកា វត្ត លោក​អន្ទិត តាន់​ចាន់ណា បាន​ប្រាប់ថា គាត់​មិនបាន​យកលុយ​វត្ត​មួយ​រៀល​ណា​ដូច​ការចោទប្រកាន់​នោះទេ គឺ​ថវិកា​វត្ត នៅលើ​គណៈកម្មការ​អាចា​រ្យ​វត្ត​ជា​អ្នកកាន់កាប់ ។​

​ទី​៣- ពាក់ព័ន ចោទថា គាត់​សឹក​រត់តាម​ស្រី វា​ក៏​ជា​ការមិនពិត​ដែរ ពេលនេះ​គាត់​រស់នៅ ផ្ទះ​ជាមួយ​ញោម ហើយ​កំពុង​រិះរក​ការងារ​ធ្វើ​បន្ត​ដើម្បី​ជីវិត​។​

​ទី​៤- មូលហេតុ​ដែល​ខ្ញុំ​សម្រេចចិត្ត​សឹក​នេះ​គឺ​បណ្តាលមកពី មាន​ជម្ងឺ​ប្រចាំកាយ កម្រិតធ្ងន់ (​បេះដូង​)​ម្យា​ង​ទៀត​នៅក្នុង​វត្ត​កើតមាន​អធិករ ដែល​បង្ករ​ឡើង ដោយ​បក្ខពួកនិយម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ខ្ញុំបាទ​យ៉ាងធ្ងន់ធ្ងរ​ផង​ទើប​ខ្ញុំ​សម្រេចចិត្ត​សឹក​តែម្តង​។ ក្នុងការ​សឹក​នេះ ខ្ញុំ​មាន​ព្រះសង្ឃ​ក្នុង​វត្ត​មួយ​អង្គជា​សាក្សី ជា​អ្នក​ផ្សឹក​ខ្ញុំ ហើយ​ខ្ញុំ​ក៏បាន​ជម្រាប​អាជ្ញាធរ​ដែនដី និង​ថ្នាក់ដឹកនាំ​សង្ឃ​ជាន់ខ្ពស់​ព្រមទាំង​ពុទ្ធប​រិសទ ផងដែរ ខ្ញុំ​មិនបាន​រត់ចោល​វត្ត​អ្វី​នោះទេ​ហើយ​ក៌​មិនបាន​យក​ទ្រព្យសម្បត្តិ​វត្ត​ដូច​ការចោទប្រកាន់​នោះដែរ ដោយសារ​តែមាន​ក្រុម​ឈ្នា​និះ មួយចំនួន​មួលបង្កាច់​ខ្ញុំ​តាំងពី​នៅ​ជា​សង្ឃ​រហូតមក​ដល់ពេលនេះ ហេតុនេះ​ស្នើសុំ​ឲ្យ សមត្ថកិច្ច​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​មេត្តា​យោគយល់ ជាពិសេស បងប្អូន​ក្នុង​បណ្តាញ​សង្គម​មេត្តា​ជ្រាប​ផងដែរ នេះ​ជាការ​មួលបង្កាច់​ទាំងស្រុង​។​

សូមបញ្ជាក់ថា ចៅអធិការ​វត្ត​វេ​ឡូ​វ័​ន្ត​ដំណាក់​ត្រាច​ភូមិ​ដំណាក់​ត្រាច ឃុំ​រំលេច ស្រុក​បាកាន ខេត្តពោធិ៍សាត់​បាន​លួច​សឹក​ហើយ​រត់ចោល​វត្ត​ទៅរក​ស្រី​ហើយ​នាំយក​ទ្រព្យ​វត្ត​មួយចំនួន​ទៅជា​មួយ​ទៀតផង​។​
​យោងតាម​ព្រះសង្ឃ​គណកម្មការ​អាចា​រ្យ​វត្ត​និង​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឃុំ​រំលេច​ប្រាប់​កាសែត​ថា​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​ថា​អតីត​ចៅអធិការ​វត្ត​វេ​ឡូ​វ័​ន្ត​ដំណាក់​ត្រាច​ឈ្មោះ​តាន់​ចាន់ណា​(​ក្នុង​ហ្វេ​ស​ប៊ុ​កមាន​គណនេយ្យ​Kea Tanna)​អាយុ​៣០​ឆ្នាំ​ប្លា​ុ​យ​បាន​លួច​សឹក​ជាមួយ​ព្រះសង្ឃ​១​អង្គ​ក្នុង​វត្ត​កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០​ហើយ​នាំទៅ​ជាមួយ​នូវ​រថយន្ត​តូយ៉ូតា​ហាយ​ឡែ​ន​ឌ័​រ​១​គ្រឿង​និង​បច្ច័យ​ជាច្រើន​។​
​ករណីនេះ​ខាង​មន្ត្រី​សង្ឃ​និង​ខាង​ធម្មការ​មិនបាន​ដឹងឮ​ឬ​ទទួលស្គាល់​ឡើយ​។​
​ព្រះ​តេជគុណ​ហាន​ណា សុ​ផាត់​គង់នៅ​កុដិ និង​វត្ត​ជាមួយ​អតីត​ចៅអធិការ​រូបនោះ​បាន​មាន​សង្ឃដីការ​ប្រាប់ថា​អតីត​ចៅអធិការ​ពិតជា​បាន​សឹក​រត់ចោល​វត្ត​មែន​។​
​អតីត​ចៅ​អ​ធិ​លារ​រូបនោះ​ធ្លាប់មាន​ជម្លោះ​ជាមួយ​ពុទ្ធបរិស័ទ​ជាច្រើន​ក្នុង​ដំណាក់​ចុងក្រោយ​នេះ​ជាក់ស្តែង​កាលពី​បុណ្យមាឃបូជា​ថ្មីៗ​នេះ ពេល​លោក​និង​អាចារ្យ​និង​គណៈកម្មការ​ផ្សេងទៀត បាន​កត់ត្រា​ចំណូល​ចំណាយ​ក្នុង​កម្មវិធី​បុណ្យ​និង​លើ​ការសាងសង់​។​
​លោក​អ៊ុក​មួន​មេឃុំ​រំលេច​សម្តែង​ការខកចិត្ត​និង​ខឹងសម្បា​យ៉ាងខ្លាំង​នឹង​ការ​សឹក​លួចលាក់​ហើយ​រត់ចោល​វត្ត​របស់លោក​តាន់​ចាន់ណា​អតីត​ចៅអធិការ​វត្ត​ដំណាក់​ត្រាច​។​
​លោក​មេឃុំ​ថា​ការ​លួច​សឹក​ខ្លួនឯង​ដោយ​បង្ខំ​នោះ​មិន​ត្រឹមត្រូវ​តាម​ពុទ្ធប​ញ្ញ​តិ្ត​និង​វិន័យ​សង្ឃ​ឡើយ​ហើយក៏​អត់​មាន​មន្ត្រី​សង្ឃ​មន្ត្រី​ធម្មការ​និង​ពុទ្ធបរិស័ទ​ណា​ទទួលស្គាល់​ដែរ​។​
​លោក​មេឃុំ​បាន​បន្តថា​៖​ពេល​អតីត​មេវត្ត​បរាជិក​នោះរ​ត់ទៅ ទើប​បោះ​វិក្កយបត្រ​ចំណាយ​ឲ្យ​មក​គណៈកម្មការ​វត្ត​ក្នុងនោះ​នៅ​ជំពាក់​គេ ៖ ១-​ជំពាក់​ថ្លៃ​ជាង​១៩.៥០៤​ដុល្លារ ជាងគំនូរ​ជាង​១.៧០០​ដុល្លារ ជំពាក់​ថ្លៃ​គ្រឿងសំណង់​៣៨​លាន​រៀល​ជាដើម​។​
​ឥឡូវនេះ សមាសភាព​ក្នុង​វត្ត​អាជ្ញាធរ​មូលដ្ឋាន​បាននិងកំពុង​ពិនិត្យ​និង​រៀបចំ​បណ្តឹង​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​អតីត​ចៅអធិការ​អោយមក​ទទួល​ខុសត្រូវ​ចំពោះ​វត្ត​និង​ការ​នាំទៅ​ជាមួយ​នូវ​ទ្រព្យ​វត្ត​ផង​។​
​គេ​ដឹងថា​អតីត​ចៅអធិការ​វត្ត​ដែល​រត់ចោល​វត្ត​តាម​ស្រី​ហើយ​ទៅ​រស់នៅ​ស្រុកកំណើត​ដើម​ឯ​ក្បែរ​សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ​កំពង់ស្វាយ​ភូមិ​/​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕ ដោយ​៖​កូ​ឡាប​

spot_img
×