Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ត្រូវ​ឃាតករ កាប់​ស្លាប់ ឯ​ម្តាយបង្កើត និង​ប្រពន្ធ​ជនរងគ្រោះ ជា​អ្នក​កាប់សម្លាប់ រត់គេចខ្លួន​បាត់​ហើយ​

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​ត្រូវ បាន​ជនដៃដល់​កាប់សម្លាប់​ស្លាប់ នៅក្នុង ផ្ទះ​លក់​ចាប់​ហ៊ួ​យ​មួយកន្លែង ហើយ​
​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល បាន​កើតឡើង​នៅវេលា​ម៉ោង​២​រសៀល ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិតនៅ​ក្រុម​២ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​មានឈ្មោះ កង សុខុម អាយុ ៣២​ឆ្នាំ មុខរបរ រត់​ម៉ូតូ​កង់​៣ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ មាន​ប្រពន្ធ​ឈ្មោះ ភឿ​ក អាយុ ២២​ឆ្នាំ មុខរបរ លក់​ចាប់​ហ៊ួ​យ ចំណែក​ម្តាយបង្កើត​មានឈ្មោះ ហាស់ សុភាព អាយុ ៥៩​ឆ្នាំ ស្នាក់នៅ​ជាមួយគ្នា ។​

​តាម​ប្រភពព័ត៌មាន​ពី​អ្នកជិតខាង​បាន​ឲ្យ​ដឹងថា ក្រុមគ្រួសារ​ខាងលើនេះ តែងតែ​ឈ្លោះប្រកែក​គ្នា​ស្ទើរតែ​រាល់ថ្ងៃ ដោយនៅ​ថ្ងៃកើតហេតុ ប្រពន្ធ​និង​ម្តាយបង្កើត បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ជនរងគ្រោះ​ដូច​សព្វដង​។ លុះ​មួយសន្ទុះ​ក្រោយមក ម្តាយបង្កើត​ព្រមទាំង​ប្រពន្ធ​ជនរងគ្រោះ បាន​យក​សោ​ផ្ទះ​ផ្ញើ​អ្នកជិតខាង ហើយ​ផ្តាំ​ថា ទុក​សោ​ឲ្យ​ឈ្មោះ​កង សុវណ្ណ​រ៉ា ដែល​ត្រូវជា​ឪពុក​បង្កើត​របស់​ជន​រងគ្រោះ​ផង និង​ផ្តាំ​ថា ឲ្យ​ឪពុក​វា​ជួយ​ធ្វើបុណ្យ​ឲ្យ​វា​ផង វា​ស្លាប់​ហើយ​។​

​បន្ទាប់ពី​ផ្តែផ្តាំ​អ្នកជិតខាង​រួច ម្តាយបង្កើត​ព្រមទាំង​ប្រពន្ធ​ជនរងគ្រោះ បាននាំគ្នា​រត់គេចខ្លួន​ចេញទៅ​បាត់អស់ ខណៈនោះ ដោយ​អ្នកជិតខាង​មានការ​សង្ស័យ ក៏​ចូលទៅ​អើតមើល ស្រាប់តែ​ឃើញ​ឈ្មោះ កង សុខុម ដេកស្លាប់​ក្នុង​ថ្លុកឈាម​បាត់ទៅហើយ​។

អ្នកជិតខាង បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣ ចុះមក​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​ទៅលើ​សព​ជនរងគ្រោះ ហើយ សមត្ថកិច្ច​ជំនាញ​បញ្ជាក់ថា សព​បុរស​ខាងលើ​ពិតជា​ត្រូវបាន​ឃាតករ​កាប់សម្លាប់ ពិតប្រាកដ​មែន ។​

សមត្ថកិច្ច​ជំនាញ បានដាក់​ការសង្ស័យ​ទៅលើ​ម្តាយបង្កើត និង​ប្រពន្ធ​ជនរងគ្រោះ ជា​អ្នក​កាប់សម្លាប់ ខណៈ​ពួកគេ​ទាំង​២​នាក់​រត់គេចខ្លួន​បាត់​ហើយ​។​

​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ និង​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ កំពុងតែ​បើក​ការស្រាវជ្រាវ​វែកមុខ​ចាប់​ឃាតក ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕​ដោយ​៖​កូ​ឡាប​


spot_img
×