Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃ​ច័ន្ទទី ២៤ ​ខែកុម្ភៈ ឆ្នាំ​២០២០

spot_img

​ឆ្នាំជូត

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​ដំណើរ​ជី​វិញ​ឃើញថា​មិនមាន​អ្វី​ជា​ឧបទ្រព​យាយី​ច្រើន​ដែរ​។​បើ​លោក​អ្នកធ្វើ​អ្វី​មិន​ធ្វេសប្រហែស​ឬ​អាង​លើ​អ្វីមួយ​ពេក​ក៏​តែង​មិន​ផ្តល់​ផល​អាក្រក់​នៅ​ចំពោះមុខ​នោះដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​មិនតិច​ដែរ​ទេ​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ការបាត់បង់​របស់រប​រ​ថែមទៀត​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​នៅថ្ងៃនេះ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ពីព្រោះ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ អ្នក​កើត​ឆ្នាំឆ្លូវ​នា​ថ្ងៃស្អែក​បាន​ឆ្លង​ចូល​ខែ​ថ្មី​ដែលជា​ខែកញ្ញា​បើតាម​ក្បួន​ហោរាសាស្ត្រ​ចិន​នោះបាន​បង្ហាញថា​ដួង​រាសី​បាន​ធ្លាក់​ស្រុតចុះ​វិញ ហេតុនេះ​ទោះ​ធ្វើ​អ្វី​តែង​ជួប​នូវ​បញ្ហាលំបាក​មួយចំនួន​ត្រូវ​ឆ្លងកាត់​ដែរ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ទោះ​ប្រកប​កិច្ចការងារ​អ្វី​តែង​ឈានទៅ​មុខ​និង​ជួប​នូវ​ផល​សម្រេច​មួយចំនួន​ត្រឡប់មកវិញ​។​

​រីឯ​មនោសញ្ចេតនា ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពរលូន​ល្អ ហើយ​ពិសេស​បើ​មាន​ជម្លោះ​វិវាទ​ក៏​ល្អប្រសើរ​ផងដែរ​៕

ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើ​ចង់​ប្រកបការងារ​អ្វី​ក៏​តែងមាន​ដំណើរការ​ទៅមុខ និង ទទួលជោគជ័យ​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជួប​រឿង​ចំណាយ​ធំ ឯ​ផល​កម្រៃ​នោះ​ហូរ​ចូល​មាន​កម្រិត​ធ្វើឱ្យ​រែកពន់​ភាពលំបាក​លំបិន​មិន​ស្ទើរ​ដែរ​ទេ​។​សម្រាប់​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​ទាំង​ស្ត្រី​បុរស​ជួប​បញ្ហា​ស្មុគស្មាញ​និង​បង្ក​ថ្នាំងថ្នាក់​គ្នាច្រើន​ហើយ​ទាល់តែ​ខិតខំ​កាត់បន្ថយ​ជម្លោះ​ទើប​ប្រសើរ​។​

​រីឯ​មនោសញ្ចេតនា ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​គួរ​ប្រយ័ត្នប្រយែង​សម្តី​បន្តិច ៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​ឬ​សម្រេចចិត្ត​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់​និង​ជួប​បញ្ហា​ណាស់​គប្បី​ប្រយ័ត្នប្រយែង​។​អ្នក​អាជីវករ​ថ្ងៃនេះ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​មនោសញ្ចេតនា​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​ត្រូវ​ចេះ​ទប់ស្កាត់​ខ្លះ​និង មិនត្រូវ​ធ្វើ​អ្វី​ភ្លើតភ្លើន​តាម​ការនឹកឃើញ​នោះឡើយ​ពិសេស​ស្ត្រី​ប្រយ័ត្ន​ត្រូវ​ខូចអនាគត​ភ្លឺស្វាង​ហើយ​មក​ដេក​សោកស្តាយ​នៅពេល​ក្រោយ​ដែល​អ្វីៗ​ហួសពេល​ទៅហើយ​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នា​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​ល្អប្រសើរ ហេតុនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​តែង​ឆ្លើយតប​ជា​ផ្លែផ្កា​គ្រាន់​ជាទី​ទុកចិត្ត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​មនោសញ្ចេតនា​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ ទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ចូរ​ចេះ​ប្រុងប្រយ័ត្ន​ក្រែង​ត្រូវ​ធ្លាក់​ចាញ់​ក្នុង​ឧបាយកល​របស់​អ្នកដទៃ​កើតមាន​បញ្ហាលំបាក​ធ្ងន់ធ្ងរ​ត្រូវ​ចាំ​ដោះស្រាយ​នៅ​គ្រា​ខាងមុខ​។​ចំពោះ​រាល់​ការងារ​រកស៊ី​ជួញដូរ​គឺ​លោកអ្នក​អាចធ្វើ​ត្រឹម​សន្សឹមៗ​បាន​ហើយ​បើ​ពុំនោះ​អាច​ជួប​បញ្ហា​ត្រូវការ​ខាតដើម​ឬ​មិន​ដូច​គាប់​បំណង​ប៉ុន្មាន​នោះឡើយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​តាម​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​មនោសញ្ចេតនា​បញ្ហា​សេចក្តី​ស្ហេ​ហា​ប្រុស​ស្រី​ត្រូវ​ចេះ​ពូន​ជ្រោយ​សម្ព័ន្ធ​ស្នេហ៍​ឲ្យ​បានល្អ​បើ​ពុំនោះ​នឹង​កើត​បញ្ហា​រកាំរកូស​កើតឡើង​ទៀត​ជាក់​ជាពុំខាន​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ចងចាំ​ថា​ជីវិត​គឺជា​អ្នកកំណត់​ទិសដៅ​ហេតុនេះ​បើ​ចង់​ធ្វ​អ្វី​ត្រូវ​ចេះ​កែច្នៃ​ឱ្យបាន​ល្អ​ទើប​គ្មាន​បញ្ហា​អ្វី​នាំ​ត្រូវ​ពិបាក​ឆ្លងកាត់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​ណាមួយ​ព្រោះតែ​ការធ្វេសប្រហែស​។​ការប្រកប​ការងារ​ជួប​បញ្ហា​សៅហ្មង​និង​ក្រុមមនុស្ស​បង្កបញ្ហា​ច្រើន​។​

រីឯ​មនោសញ្ចេតនា បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​តិចតួច​តែ​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ព្រោះ​ងាយ​ឈានដល់​ការ​ប្រេះស្រាំ​ធ្ងន់ធ្ងរ​៕

​ឆ្នាំមមែ

​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​លោកអ្នក​បើ​មាន​កិច្ចការ​អ្វីមួយ​អាច​សម្រុក​បាន​ហើយ ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ត្រឡប់មកវិញ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ​គួរសម ហើយ​បើ​ចង់​ទិញ​ទំនិញ​អ្វីមួយ​គ្រាន់​ទុកជា​ការជួញដូរ​នៅ​ថ្ងៃ​ខាងមុខ​ក៏​ជា​ឱកាសល្អ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​មនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​ក្នុងពេល​នេះដែរ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ទីបំផុត​បើ​មានការ​ស្វែងរក​ពេញទី​គឺអាច​ជួប​គូរ​ស្នេហ៍​ដែល​ខ្លួន​ពេញចិត្ត​ហើយ​ថែមទាំង​ផ្អែមល្ហែម​ដល់​ចាស់​ស្លាប់​ថែមទៀត​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ប្រកបការងារ ការ​ដំណើរ​ការងារ​ទាក់ទង​ប្រាក់កាស ឬ​សម្រេចចិត្ត​ធ្វើ​កិច្ចសន្យា​អ្វីមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​និង​បើ​ចង់​រើ​ទីកន្លែង​លក់ដូរ​ឬ​ផ្លាស់ប្តូរ​កន្លែង​លក់ដូរ​អ្វីមួយ​តែង​ផ្តល់​ផល​ល្អ​ផងដែរ​។​

​រីឯ​មនោសញ្ចេតនា​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​មិន​ងាយ​ឆាប់​ចប់​ហើយ​ពិសេស​មាន​បញ្ហា​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ចេញទៅ​ណា​មក​ណា​ឆ្ងាយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ប្រាក់កាស​បន្តិច​ព្រោះ​ងាយ​ជួប​បញ្ហា​ចូលលុកលុយ​យាយី​ណាស់​ពិសេស​ក្រុមមនុស្ស​បន្លំ​បោកប្រាស់​តែម្តង​។​

រីឯ​មនោសញ្ចេតនា បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូចនេះ​ត្រូវ ចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទើប​ប្រសើរ​៕

ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ​ហើយ​ពិសេស​ទោះ​ប្រកប​កិច្ចការងារ​អ្វី​តែង​មិន​សម្រេច​ដូចជា​ទី​ពេញចិត្ត​នោះដែរ​។​សម្រាប់​ថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ទុកចិត្ត​គ្នា​ហើយ​មិន​ត្រូវយក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ​បើ​ពុំ​នោះទេ​នឹង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជាក់​ជាពុំខាន​៕

ឆ្នាំកុរ

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​មិនសូវ​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។​ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនសូវ​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពេលយប់​ព្រលប់​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ដែរ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​មនោសញ្ចេតនា បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​នឿយណាយ​និង​ប្រឆាំង​គ្នាច្រើន​សព្វមួយដង​៕

spot_img
×