Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អីយ៉ា​ស់​! ស្ងាត់ៗ លៀង ចាន់​ឡា បង្ហាញមុខ​គូស្នេហ៍ ដោយ​ភ្ជាប់​សារ​សារភាព​​​ពាក្យ​ពិតៗ​​ទៅកាន់​សង្សារ​ថា​….

spot_img

​តារា​ស្រី​វ័យ ១៧ ឆ្នាំ កញ្ញា លៀង ចាន់​ឡា បើទោះជា​នាង​មិន​ទទួលបាន​លទ្ធផល​ជោគជ័យ​ក្នុង​ការប្រឡង​ចម្រៀង​ក៏ពិតមែន តែ​នាង​ទទួលបាន​ភាពល្បីល្បាញ និង​ការគាំទ្រ​ខ្លាំង ដោយសារតែ​ផ្ទុះ​នូវ​​ពាក្យ «​រើសអើង​» ទៅលើ​រូប​សម្រស់ និង​ជីវភាព​ក្រីក្រ ហើយ​បងប្អូន​មហាជន​ក៏បានផ្តល់​ក្តី​អាណិត​ជួយឧបត្ថម្ភ​ជា​ថវិកា គ្រឿងសម្អាង​ផ្សេងៗ​ដល់​នាង​យ៉ាងច្រើន ។​

​មកទល់ពេលនេះ អតីត​បេក្ខភាព​ប្រឡង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក X Factor រូបនេះ គេ​សង្កេតឃើញថា ទីផ្សារ​សិ​ល្បះ​របស់​នាង​ហាក់​មានការ​មមាញឹក​ច្រើន​គួរសម ខណៈពេលដែល​ជីវភាព និង​រូប​សម្រស់​របស់​នាង ក៏​ប្រែប្រួល​ជាង​មុន​ផងដែរ ។​

​ដោយឡែក ថ្មីៗ​នេះ ចាន់​ឡា បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ផ្ទុះ​ការភ្ញាក់ផ្អើល ខណៈ​នាង​បាន​បង្ហោះ​រូប​ជាច្រើន​សន្លឹក ដោយបាន​ភ្ជាប់​ឈ្មោះ និងមុខមាត់​​គូស្នេហ៍​របស់​នាង​យ៉ាង​ដូច្នេះ​ថា​៖ «​អូន​មិន​ស្អាត​ខ្លាំង​ដូច​គេ​ទេ អូន​ស្អាត​បែប​អូន គេ​ស្អាត​បែប​គេ …​អូន​ត្រឹម​នាក់​ចម្រៀង​ធម្មតា មិន​ដល់​សង្សារ​បងស្រី .K …. ទេ ..​។​។​។ ស្រលាញ់​បង​ខ្លាំងណាស់ (#​លាង​ហុ​ី​) ។​។​❤️❤️?» ៕​ ដោយ៖ លឹមហុង

spot_img
×