Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមិទ្ធផលដ៏​ធំធេ​ងបំ​ផុ​ត​នៃចលនា អប់រំយល់ដឹងពីគ្រោះថ្នាក់​ដោ​យ​សារ​មីន នៅកម្ពុជា

spot_img

ភ្នំពេញ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់​ កាលពីពេលថ្មី​ៗ​នេះ បានថ្លែងសារលើផេកហ្វេសប៊ុ​ក​ថា​ ឆ្នាំ១៩៩៤​ ចលនាសកម្មភាពអប់​រំ​យ​ល់ដឹង​ពី​គ្រោះថ្នា​ក់ ដោយសារមីនត្រូវបាន​ប​ង្កើតឡើងសំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់​ដោ​យសា​រមី​ន។

លោកមានប្រសាសន៍​ថា​ សកម្មភាពនេះមានការចូលយ៉ា​ង​សកម្ម​ពីស​ម្តេ​ច​សង្ឃ​ ព្រះថេរាអនុ​ថេ​រៈ​ អតីតៈព្រះមហាក្សត្រសម្តេចព្រះប​រ​មរ​ត​ន​កោដ្ឋ ​និងសម្តេចព្រះមហាក្ស​ត្រី​​ សម្តេចប្រធានព្រឹទ្ធ​ស​ភា​ សម្តេចប្រធានរ​ដ្ឋ​ស​ភា​ និងជាពិសេសសម្តេចអ​គ្គ​ម​ហាសេនា​បតី​តេជោ ដែលបានដឹកនាំថ្នាក់ដឹក​នាំ​ថ្នាក់​ជា​តិ​ និងថ្នាក់ដឹកនាំគ្រប់ស្រទាប់នៅ​មូ​លដ្ឋា​ន​​ ក្នុងការផ្សព្វផ្សាយនិង​អំ​ពាវនាវ ទប់ស្កាត់នៃគ្រោះថ្នាក់ដោយសារមី​​ន!​។ អង្គ​ភាព​ស៊ីម៉ាក់ដែលជាសេនាធិការរប​ស់​រាជ​រ​ដ្ឋា​ភិបាល បានអនុវត្តបទបញ្ជានិ​ង​យុទ្ធ​សាស្ត្រនេះ​យ៉ា​ង​ម៉ឺងម៉ាត់​ ពោលក្នុងរយៈពេល​ជាង​២​៧ឆ្នាំនេះ​ បានផ្តល់ការអប់រំដោយផ្ទាល់​បា​នចំ​នួ​នជិ​ត៨​លា​ន​នាក់ ក្នុងក្រ​បខ័ណ្ឌទូទាំ​ងប្រទេស​! និងមានការចូលរួ​ម​យ៉ាង​ផុស​ផុល​ពីគ្រប់​ប្រ​ព័ន្ធសារព័ត៌មាន​! ។

អ្វីដែលគួរចងចាំនូវសមិទ្ធ​ផ​លដ៏​ធំធេ​ង​បំផុ​ត នៃចលនាអប់រំយល់ដឹងពី​គ្រោះ​ថ្នា​ក់ ដោយសារមីននៅកម្ពុ​ជា​​​នោះ​គឺថា​​៖
១-​ ការចូលរួមចលនាកាត់​ប​ន្ថយ​ជនរ​ងគ្រោះ​ដោយ​សារ​មីន៖​ មានជនរងគ្រោះប្រមាណ៣​០​០-​៤០០នាក់ក្នុង១ខែ​ៗ​​ពោលគឺចំនួនជាង៤.០០០នាក់​ ក្នុង១​ឆ្នាំៗ​ ដោយសារស​ង្គ្រា​ម​ស៊ីវិលបន្តឆាបឆេះជាពិសេសនៅ​ទិ​សខេ​ត្តប៉ៃ​លិន និងស្រុ​កសំឡូ​ត​​ មានប្រជាជនរត់គេច​ពី​សង្គ្រា​ម មករស់នៅតាមដងខ្លួន​ជា​តិលេ​ខ​១០ ​មានចំនួនរាប់ពា​ន់​គ្រួសា​រ​ ស្ថិតក្នុងស្រុករ​ត​នម​ណ្ឌ​ល​​ដែលពួកគាត់ជាមុខសញ្ញា​រ​ងគ្រោះ​ធ្ងន់​ធ្ងរ ដោយសារគ្រាប់មីន​។​​ សម្រែកទុ​ក្ខសោ​កវេទនា នៃរងគ្រោះ​​​ដោយ​សា​រគ្រា​ប់មីន នៅទិសស្រុករតនមណ្ឌ​ល ពេលនោះក៏បានក្លាយជាចរន្ត​ប្រឆាំ​ងកា​រប្រើប្រាស់គ្រាប់មីន ប្រឆាំងម​នុស្ស​ក្នុង​ឆាកអ​ន្ត​រជា​តិ​។

២-​ ដោយសារគ្រោះថ្នាក់ដ៏ធ្ងន់ធ្ង​រ​ដោ​យសារ​គ្រាប់​មីន​នៅកម្ពុជា​ បណ្តាប្រទេសមានសង្គ្រា​ម​លើលោកនេះ​​​ បូករួមជាមួយចល​នា​អ​ប់រំ​យល់ដឹ​ង ពីគ្រោះថ្នាក់ដោយសារមីន​​​យ៉ា​ងខ្លាំ​ង​ក្លា ​ចាប់ពីឆ្នាំ១៩​៩​៤​នោះ​​ បានក្លាយជាចលនាអន្តរជា​តិ​យ៉ាង​សំខាន់​បំផុត ក្នុងការរួមចំណែកក្នុងច​ល​នា​អ​ន្តរ​ជា​តិ នៃការទាមទារ​ឱ្យ​ប​ង្កើតអនុសញ្ញាអន្តរជា​តិ ស្តីពីការហាមប្រាម​កា​រប្រើប្រាស់គ្រា​ប់​មីន ប្រឆាំងមនុស្ស​​​ហៅ​កាត់​ថា​​ អនុសញ្ញាអន្តរ​ជា​តិ​អូ​តាវ៉ា នៅចុងឆ្នាំ១៩​៩​៧ និងចូលជាធរមាននៅខែ​មី​នា​​ឆ្នាំ​១៩​៩​៩!។ ហើយកម្ពុជាក្លាយជារដ្ឋភា​គី នៃអនុសញ្ញាអន្តរ​ជា​តិមួ​យនេះនៅ​ដើមឆ្នាំ​២០​០០! ។

នេះជាសមិទ្ធផលជាប្រវត្តិ​សា​ស្ត្រនៃស្មារតីស្រឡាញ់សន្តិភាព និងទឹកចិត្តប្រកបដោយ​ម​នុ​ស្សធ​ម៌ ក្រោមការដឹកនាំរប​ស់​សម្តេ​ចតេជោ​សែ​ន​​! ដែលផលប្រយោជន៍ផុស​ចេ​ញពីកម្ពុជា នៅឆ្នាំ១៩៩៤នោះ​ បានជួយចូលរួមចំណែ​ក​ប​ង្កើតបា​នអនុ​សញ្ញាអ​ន្តរជាតិ​អូ​តាវ៉ា​ ក្នុងស្មារតី​ ឆន្ទៈ សម្រាប់កិច្ចការ​ម​នុស្ស​ធម៌​នេះឡើង​! ហើយការបង្កើតថ្ងៃ២៤​ កុម្ភៈ​ ជាទិវាជាតិ​នៃកា​រយ​ល់​ដឹងពីគ្រោះថ្នា​ក់ ដោយសារគ្រាប់មីននេះឡើង​​នៅ​កម្ពុជា​ មុនអង្គការសហប្រ​ជា​ជាតិ​ចំ​នួ​ន១១ឆ្នាំ​ ពោលគឺអង្គការសហប្រ​ជា​ជាតិ បាន​ធ្វើសេច​ក្តីសម្រេចក្នុងមហាសន្និបាតរប​ស់​ខ្លួន នៅខែធ្នូ​ ឆ្នាំ២០០៥​ ដោយកំណត់យកថ្ងៃទី​៤​ ខែមេសា​ ជារៀងរាល់ឆ្នាំ​ ជាថ្ងៃទិវារយល់​ដឹង​ពីគ្រា​ប់មី​ន​​នេះ៕ ដោយ៖កូឡាប

spot_img
×