Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ហួសចិត្ត​ណាស់​! អ្នក​ដែល​លួច​ដុត​ស្ពាន​ចូលទៅ​ផ្ទះ បេន គឺជា​ស្នាដៃ​របស់​មន្ត្រី​មូលដ្ឋាន​ផ្ទាល់​តែម្តង ដោយសារ​មូលហេតុ​មួយ​នេះ​….

spot_img

​ប្រិយមិត្ត​ជាច្រើន​ប្រហែល​បាន​ជ្រាប​ច្បាស់​រួចហើយ ដែល​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ស្ពាន​មួយ​ឆ្លងទៅ​ផ្ទះ​បេន​នៅ​ខេត្តព្រះវិហារ ត្រូវបាន​ជន​មិន​ស្គាល់មុខ​លួច​ដុត ដែល​នេះ​គឺជា​ស្ពាន​ទី​២​ហើយ​ដែល​គេ​លួច​ដុត​ដូចគ្នា​បែបនេះ​។​ ប៉ុន្តែ ក្រោយ​ករណី​នេះ​បាន​ផ្ទុះ​ឡើង​ គេក៏បាន​​ស៊ើបអង្កេតដឹងថា គឺ​ជាស្នាដៃ​របស់​ពួក​មន្រ្តី​ប៉ូលីសមូល​ដ្ឋាន​តែម្តង ។

​ទាក់ទង​នឹង​ទង្វើ​ដ៏​អាក្រក់​នេះ បើតាម​លោក តាន់ គីម​សួរ បានបញ្ជាក់​ឲ្យ​ដឹង​ការពិត​យ៉ាង​ដូច្នេះ​ថា​៖ «​រកឃើញ​មូលហេតុ​នៃ​ការឆេះ​ស្ពាន​ហើយ គឺជា​ស្នាដៃ​របស់​មន្ត្រីប៉ូលិស​មូ​ល​ដ្ឋា​ផ្ទាល់​តែម្តង​។ មាន​សត្វ​ស្កា​មួយ​ក្បាល​រត់​ចូលទៅ​ពួន​ក្នុង​ប្រឡោះ​ស្ពាន ដោយសារ​គ្មាន​តែ​វិធី​អី​ចាប់​សត្វ​ស្កា​នោះបាន លោក​ប៉ូលិស​ក៏​សម្រេចចិត្ត​ដុត​ស្ពាន​បណ្តេញ​សត្វ​ស្កា​នោះ​ឲ្យ​ចេញ​តែម្តង​។ គំណិត​ដែលមាន​ការឆ្នៃប្រឌិត​បំផុត​»​។​

​លោក តាន់ គឹម​សួរ ក៏បាន​ផ្តាំផ្ញើ​ទៅកាន់​អស់លោក​ជា​អ្នក​ដុត​ថា​៖ «​ផ្ញើ​រូបនេះ​ជូនទៅ​អស់លោក​អាជ្ញាធរ​ប្រចាំ​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​ទាំងអស់​ផង លើក​នេះ​ខ្ញុំ​សូម​មិន​បញ្ចេញ​ឈ្មោះ​ឬ​មុខងារ​របស់​អស់លោក​ទេ​។ ហេតុអ្វី​បានជា​ត្រូវ​ស្អប់​និង​ច្រណែន​ជនជាតិ​បរទេស​ដែល​ខំ​លះបង់​សេចក្តីសុខ​ផ្ទាល់ខ្លួន​ព្រោះតែ​ដើម្បី​ការពារ​សម្បត្តិ​ធម្មជាតិ​របស់​ខ្មែរ​យើង​ទៅវិញ​? ឬមួយ​គាត់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​អស់លោក ពិបាក​ក្នុង​ការរក​ស៉ី​ឈើ សំលាប់សត្វ​ព្រៃ​ដែល​ជិត​ផុត​ពូជ​និង​ទន្ទ្រាន​ដីព្រៃ​លក់​? គាត់​នេះ​បាន​ចំណាយពេល​ស្ទើរតែ​ពាក់កណ្តាល​ជិវិត​ហើយ​ដើម្បី​ខ្មែរ​យើង​។ ពុក​គាត់​មាន​អាយុ​៧៥​ឆ្នាំ និង​ម្តាយ​មាន​អាយុ​៧៦​ឆ្នាំ​ហើយ ហើយ​រូបភាព​នេះ​នឹង​ក្លាយជា​រូបភាព​ចុងក្រោយ​ដែល​ពួកគាត់​បាន​ថត​ជុំគ្នា ព្រោះថា​ឪពុកម្តាយ​គាត់​នឹងមិន​អាចមក​សួរ​សុខ​គាត់​បាន​ទៀត​ទេ ដោយសារតែ​គាត់​មាន​ជម្ងឺ​ប្រចាំកាយ ហើយ​បេន​ក៏​រឹតតែ​មិនអាច​ចាកចោល​ពី​តំបន់​ដែល​គាត់​កំពុងតែ​ការពារ​នេះ​បានដែរ​។ គិត​មើលទៅ​អស់លោក គាត់​ផ្សងគ្រោះថ្នាក់​ចូល​ល្បាត​ព្រៃ​ទាំង​កណ្តាលយប់ ខណៈ​អស់លោក​កំពុងតែ​គេង​យ៉ាង​កក់ក្តៅ យ៉ាង​ស្កប់ស្កល់​ជ៉ំ​គ្នា​ជាមួយ​គ្រួសារ​។ សូម​ឈប់​ទៅ​អស់លោក​អើយ អា​រឿង​ច្រណែន​ឈ្នា​និ​ស​ហ្នឹង រួមគ្នា​ជាមួយ​គាត់​សាង​ស្នាដៃ​សម្រាប់​ជាតិ​យើង​ទៅ​។ ពេលខ្លះ​ខ្ញុំ​ពិតជា​តឹងទ្រូង​ជំនួស​បេន​ខ្លាំងណាស់ ហេតុអ្វី​ក្នុង​ក្រសែភ្នែក​អស់លោក វិ​រ​ជន​ម្នាក់នេះ​មានតម្លៃ​ស្មើ​សំរាម​ទៅវិញ​? អស់លោក​មាន​ដឹង​ទេ សូម្បីតែ​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន​ក៏​គាំទ្រ​បេន​ដែរ ឬមួយ​អស់លោក​ចង់​ព្រហើន​?» ៕ ដោយ៖ លឹម ហុង


spot_img
×