Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅអ៊ីតាលី​មាន​អ្នក​ស្លាប់ ៣នាក់ដោយសារវីរុ​ស​កូ​រ៉ូណា

spot_img

អ្នកជំងឺមហារីកម្នា​ក់​ ដែលត្រូវបានគេដឹងថាបា​ន​ឆ្លង​វីរុស​កូ​រ៉ូណា ឬ COVID-19 បានស្លាប់នៅក្នុងប្រទេ​ស​អ៊ី​តាលី ខណៈដែលចំនួនអ្នក​ឆ្ល​ងប​ន្តកើ​ន​ឡើង។ នេះជាការបញ្ជាក់រប​​ស់ម​ន្រ្តីសុ​ខាភិ​បាលអ៊ីតាលីនៅថ្ងៃអាទិត្យ​​ម្សិលមិ​ញ​នេះ​។

ការស្លាប់របស់ស្រ្តីវ័យចំណាស់​ខា​ង​លើ កើតឡើងនៅក្នុងទី​ក្រុ​ង​ Crema ក្រោយពេលមនុស្សចំ​នួ​ន ២នាក់ទៀតវ័យ​ ៧៧ឆ្នាំ និង ៧៨ ឆ្នាំបានស្លាប់នៅថ្ងៃសៅរិ៍ ​និ​ងថ្ងៃសុក្រ។ នេះជាករណីស្លាប់ដំបូងនៅ​តំ​ប​ន់អឺរ៉ុប។

នាយករដ្ឋមន្រ្តី Giuseppe Conte បានជំរុញឲ្យ​ប្រ​ជាព​លរដ្ឋ​កុំមានការភ័​យ​ខ្លាច និងត្រូវអនុវត្តតា​ម​ការ​ណែនាំរ​បស់អា​ជ្ញា​ធរ​សុខា​​ភិ​បា​ល។

នៅក្នុងប្រទេសអ៊ីតាលី មានអ្នកឆ្លង​ចំនួ​ន ១៥៧ករណី។

សូមបញ្ជាក់ថា រហូតមកដល់ពេល​នេះ​ វីរុសមរណៈនោះបានផ្តាច់ជីវិត​ម​នុស្ស​ជិត ២.៧០០នាក់ និងឆ្លងទៅកាន់មនុស្ស​ជិ​ត​ ៨០.០០០នាក់ទូទាំងពិភ​ព​លោ​ក៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×