Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាយ​ចេញមូ​លេហ​តុ​ដែលនាំឲ្យ​យន្តហោះ​ផ្ទុកមនុស្សជាង ១៦០​នាក់ រអិល​ធ្លាក់ ជាប់​ជញ្ជាំង​ភ្នំ ប៊ិះ​បំបុក​ចុះ​សមុទ្រ​

spot_img

​អ្នកបើកបរ​យន្តហោះរ​បស់​ក្រុមហ៊ុន​អាកាសចរណ៍ Pegasus Airlines (​ទួ​កគី​) បាន​ពិនិត្យឃើញ​បា​តុត​ភូត​ខុស​ប្រក្រតី គ្រា​កំពុង​ចុះ​សំ​ច​ន​នៅលើ​ផ្លូវ​នៃ​ព្រលានយន្តហោះ Trabzon​។​

​តាម AFP ក្នុង​របាយការណ៍​ផ្ញើរ​ជូន​អយ្យការ Trabzon ទាក់ទិន​ដល់​ករណី​យន្តហោះ​ដឹក​អ្នកដំណើរ​ជាង ១៦០​នាក់ រអិល​ចេញពី​ផ្លូវ​ចុះចត​នោះ នៅ​ថ្ងៃ​ទី ១៣ ខែ​មករា (​ម៉ោង​តំបន់​) នាយ​បញ្ជា​ការហោះហើរ និង​នាយរង​បញ្ជា​យន្តហោះ​នេះ ឲ្យដឹងថា ពេល​ចុះ​សំ​ច​ន​នៅ​ផ្លូវ គ្រឿង​ម៉ាស៊ីន​ខាងស្តាំ​របស់​យន្ត​ហោះ ស្រាប់តែ​បង្កើនល្បឿន​ខុស​ធម្មតា ដោយ​ពុំ​ដឹង​ពី​មូលហេតុ​។​

​បញ្ជាការ​ជើងហោះហើរ PC 8622 នេះ ឲ្យដឹង​បន្ថែម​ថា ៖ “​ពេល​យើងខ្ញុំ​អនុវត្ត​ការ​បន្ថយល្បឿន​ដើម្បី​ចុះចត​ដូច​ធម្មតា ស្រាប់តែ​ម៉ាស៊ីន​ខាងស្តាំ​របស់​យន្ត​ហោះ​វា​បង្កើនល្បឿន​យ៉ាង​ប្រថុចញ៉ុច ដោយសារ​មូលហេតុ​អ្វី​១​នោះ ហើយ​ការ​បង្កើនល្បឿន​ប្រថុចញ៉ុច​បែប​នេះ យន្តហោះ​បាន​បាត់បង់​ការគ្រប់គ្រង​ទាញ​ចង្កូត​ទៅ​ខាងឆ្វេង រួច​ស្ទុះ​ទៅកាន់​មាត់ជ្រោះ​”​។​

​តាម​រូបភាព​ដែល​សារព័ត៌មាន Dogan បង្ហោះ​ផ្សាយ​ឲ្យឃើញថា គ្រឿង​ម៉ាស៊ីន​១​របស់​យន្តហោះ​បាន​ធ្លាក់ចុះ​សមុទ្រ​។​

​ប្រភពពី Dogan ឲ្យដឹងថា មន្ត្រី​ក្រសួង​អាកាសចរណ៍​ស៊ីវិល​របស់​ទួកគី នឹង​ធ្វើការ​ពិនិត្យ​ប្រអប់​ខ្មៅ​របស់​យន្តហោះ ដើម្បី​វាយតម្លៃ​ពី​មូលហេតុ​បង្ក​ឲ្យមាន​ព្រឹត្តិការណ៍​ប៊ិះ​ក្លាយជា​សោកនាដកម្ម​អាកាសចរណ៍​នៅ​ដើមឆ្នាំ ២០១៨​នេះ​។​

​ទោះ​យ៉ាងណា​អ្នកដំណើរ ១៦២​នាក់ ព្រម​ទាំង​អ្នកបើកបរ​២​រូប និង​ក្រុម​ពហុ​និការ ៤​រូប ត្រូវបាន​ជម្លៀស​ចេញពី​យន្តហោះ​ដោយ​សុវត្ថិភាព​៕ សូ​យ​ន​

spot_img
×