Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមកុំ​អូស​រំលង​អី​! ជួយ​ស៊េ​រ​ម្នា​ក់មួយ​ផង​ក្រែង​មាន​សប្បុ​ជន​អាចជួយ​ដល់​បងស្រី កើត​ជំងឺ​ម្យ៉ាង​បណ្តាល​ឲ្យ​រលួយ​ស្បែក​ពេញ​ខ្លួន​ដូច​ត្រូវ​ភ្លើង​ឆេះ​

spot_img

​គ្រាន់តែ​ក្រឡេកឃើញ នោះ​មនុស្ស​ជាច្រើន​បាន​សន្ម​ត់​ថា ខ្លួនប្រាណ​ទាំងមូល​របស់គាត់​ប្រៀបបាន​ដូច​ត្រូវ​ភ្លើង​ឆេះ​បែបនេះ គឺ​ដោយសារ​ប្រតិកម្ម​ឡេ​ហើយ ប៉ុន្តែ បើតាម​បងប្អូន​សាច់ញាតិ​របស់គាត់​បាន​បញ្ជាក់​ប្រាប់ថា គាត់​កើត​ជំងឺ​ច្រើន​មុខ​៖ «​ជំងឺ​អុច​ស្វាយ ក​ញ្ជ្រិ​ល ស្អូច​ពឹ​ស​ភ្លេ​ី​ង និង​គ្រុនឈាម​» ដែល​ជំងឺ​នេះ​លេចចេញ​អាការ​ដំបូង គឺ​ក្ដៅខ្លួន​ខ្លាំង​ហើយក៍​ចេញ​ពងបែក​រហូត​រលួយ​ពេញ​ខ្លួន​តែម្តង ។​

​នៅពេល​បានឃើញ​បែបនេះ បងប្អូន​នៅក្នុង​បណ្តាញ​សង្គម​បាន​សម្តែង​នូវ​ក្តី​អាណិតអាសូរ​ជាខ្លាំង ខណៈ​អ្នកខ្លះ​បាន​ឲ្យ​យោបល់​ថា ឲ្យ​គាត់​ទៅរក​គ្រូខ្មែរ​ទៅ​ពូកែ​ជាង ខណៈ​អ្នក​ខ្លះទៀត​ឲ្យ​ធ្វើតាម​វិធី​បែប​ថ្នាំបុរាណ​ខ្មែរ ព្រោះ​ពួកគាត់​ក៏​ធ្លាប់​ឆ្លងកាត់​ជំងឺ​ដូចនេះ​ដែរ ។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ហេង​ហេង លក់​ឡេ​បៃតង បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​សូមកុំ​អូស​រំលង​អី​សូម​មេ​តា​ជួយ​ស៊ែរ​ម្នា​ក់មួយ​ផង​បានទេ​បងប្អូន ក្រែង​មាន​សប្បុ​ជន​អាចជួយ​ដល់​ប្អូនស្រី​នាង​ខ្ញុំ ប្អូនស្រី​ឈ្មោះ​ព្រំ​សុ​ី​ណា ដោយ​ប្អូន​មាន​ជំងឺ​កុំ​ពុង​សំរាក​ព្យាបាល​នៅក្នុង​មន្ទី​ពេទ្យ និង​កុំ​ពុង​តែ​ស្វែងរក​ជំនួយ​ដើម្បី មក​ព្យាបាល​ជំងឺ​សូម​មេ​តា​ជួយ​ស៊ែរ​ម្នាក់​មួយ​ផង ដោយ​ក្ដី​អនុគ្រោះ​លេខ​ទូរ​ស័​ព្វ​ប្អូនស្រី 0965198171» ៕​ ដោយ៖ លឹម ហុង

 

spot_img
×