Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពានរង្វាន់Tiger Street football 2020 ​ម​ណ្ឌលតាកែវ មិន​អាចឲ្យអ្ន​ក​ក្រៅខេត្តលើកពានឡើយ​

spot_img

តាកែវ៖ ការ ប្រកួតកីឡាបាល់ទាត់ ​Tiger Street Football 2020 នៅ មណ្ឌល ទី៧ ខេត្ត តាកែវ បាន រក ឃើញ ជើងឯក ហើយ កាលពីថ្ងៃម្សិលមិញ នេះ គឺបានលើក្រុម City Bird A ក្រោយ យកឈ្នះក្រុមបងប្អូនអ្នកលឿង ដោយលទ្ធផល ៣-១ ខណៈក្រុមត្រកូល City Bird នេះ ជាប់លេខរហូតដល់ទៅ២ក្រុមឯណោះ ។

ក្រុម City Bird A ប៉ិះ និងអស់ឱកាសគ្រង ជើងឯកប្រចាំមណ្ឌលតាកែវនេះ ទៅហើយក្រោយក្រុមភ្ញៀវបងប្អូន អ្នកលឿងនាំមុខ ១-០ នៅតង់ទី១ រហូតដល់ដើមតង់ទី២។ ប៉ុន្តែ ដោយសារការឆ្លាតវៃ របស់អ្នកចាំទី ក្រុម City Bird A ឃើញក្រុមដៃគូភ្លេចៗខ្លួន ក៏ស៊ុតពី ចម្ងាយរកបាន ១គ្រាប់ តាមស្មើ និងបន្តឆ្មក់វ៉ៃបកភ្លាមៗ រហូតនាំមុខវិញ ដល់បញ្ចប់ការប្រកួត ៣-១ តែម្ដង។

សម្រាប់ ជយលាភី មណ្ឌល ទី៧ ខេត្តតាកែវ ដែលត្រូបានបិទបញ្ចប់នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ រួមមាន៖
ក្រុម ជាប់លេខ១ City Bird A បាន ប្រាក់ រង្វាន់ ១ ៥០០ ដុល្លារ
ក្រុម ជាប់ លេខ២ បងប្អូន អ្នក លឿង បាន ប្រាក់ រង្វាន់ ១ ០០០ ដុល្លារ
ក្រុម ជាប់ លេខ ៣ City Bird B បាន ប្រាក់ រង្វាន់ ៥០០ ដុល្លារ
ក្រុម ជាប់ លេខ៤ ឥន្រ្ទីយ៍គិរីវង់ បាន ប្រាក់ រង្វាន់ ២០០ ដុល្លារ
ចំណែក ក្រុម SK Club ជាប់ បាន ទៅ លេង វគ្គ ផ្ដាច់ព្រ័ត្រ នៅ ភ្នំពេញ ។

សូមបញ្ជាក់ផងដែរថា នៅក្នុងតាកែវក្នុងឆ្នាំទី២​នេះ​ គឺមានការកើនឡើងនូវចំនួនក្រុ​ម​បាល់​ទាត់រ​ហូ​ត​ដល់ ៤៨ក្រុម មកចូលរួ​ម​ប្រ​កួ​ត ដែលចំណុចបានប​ង្ហា​ញឲ្យឃើញថាវិស័យ​កី​ឡាបា​ល់​ទាត់ ក្នុងខេត្តតាកែវគឺកាន់តែមា​ន​ការ​គាំទ្រខ្លាំពីសំណាក់យុវជ​ន​ និងសិស្សសាលាជា​ច្រើ​ន មិនតែប៉ុណ្ណោះសន្ទុះនៃ​អ្នកគាំទ្រវិញ​ កាន់តែច្រើនទ្វេដង​ថែ​ម​ទៀត ៕ដោយ ៖ តាកែវ

spot_img
×