Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេស​ចាត់​យន្តហោះ​ប្រយុទ្ធ ២​គ្រឿង ឲ្យ​រារាំង​យន្តហោះ​រុស្ស៊ី​

spot_img

RT បាន​ដកស្រង់​សម្តី​របស់​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អង់គ្លេស នៅ​ថ្ងៃ​ទី ១៥ ខែ​មករា ឲ្យដឹងថា ៖ យោធា​ភូមិន្ទ​អាកាស​អង់គ្លេស
​បាន​ចាត់​យន្តហោះ​ប្រយុទ្ធ Typhoon ហោះហើរ​ពី Scotland ដើម្បី​រាំង​ស្កាត់​បណ្តា​យន្តហោះ​របស់​រុស្ស៊ី ដែល​ចង់​ចូល​ដែន ​អាកាសប្រទេស​នេះ​។​

​តាម​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អង់គ្លេស បណ្តា​យន្តហោះ​ប្រយុទ្ធ Typhoon បាន​ហោះហើរ​ពី​មូលដ្ឋាន Lossiemouth នៅ Moray, Scotland វេលា​ម៉ោង ប្រមាណ ៩​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី ១៥ ខែ​មករា ដើម្បី​រារាំង​យន្តហោះ​របស់​រុស្ស៊ី​។​

​បច្ចុប្បន្ន​គេ​នៅ​ពុំទាន់​ដឹង​ពី​ចំនួន ក៏​ដូចជា​ប្រភេទ​យន្តហោះ​របស់​រុស្ស៊ី ដែល​គេ​រកឃើញ​ថា បានធ្វើ​សកម្មភាព​ក្បែរ​ដែនអាកាស​អង់គ្លេស ​នៅឡើយ​ទេ​។ ក្រៅពី​យន្តហោះ​ប្រយុទ្ធ​របស់​អង់គ្លេស ក៏​មាន​យន្តហោះ​ប្រយុទ្ធ​របស់​បារាំង និង​ប៊ែលហ្សិក ត្រូវបាន​គេ​រកឃើញ​ចូលរួមសកម្មភាព​រាំង​ស្កាត់​យន្តហោះ​រុស្ស៊ី​ដែរ​។​

​ចំណែក​ភាគី​រុស្ស៊ី​វិញ ពុំ​ទាន់​ឃើញ​មាន​សេចក្តីថ្លែងការណ៍​អ្វី​មួយ​ទេ​។ យន្តហោះ Typhoon ជា​ប្រភេទ​យន្តហោះ​ប្រយុទ្ធ​ទើប​ត្រូវបាន
​ដាក់បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​ទ័ព​អាកាស និង​អង់គ្លេស​ពី​ឆ្នាំ ២០១៧ អំឡុង​យុទ្ធនាការ​ប្រឆាំង​ភេរវកម្ម​របស់​ពួក ISIS​។ យន្តហោះ​នេះ​មាន
​បំពាក់​កាំជ្រួច​អាកាស​ទល់​អាកាស​ផងដែរ ៕ សូ​យ​ន​

spot_img
×