Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការទទួលទា​នទឹក​មិន​គ្រ​ប់គ្រាន់ អាចនឹងមានផលវិ​បា​កដូច​ខាង​ក្រោ​ម​នេះ

spot_img

រាងកាយមនុស្សយើងវិញផ្សំឡើងដោយ​ជា​តិទឹ​កប្រ​ហែល ៦០ភាគរយដែរ ហើយប្រហែលជា ​៩០ភាករយនៃទម្ងន់ខ្លួន​យើ​ងគឺចេ​ញពី​ទឹក​តែម្ត​ង។ ដូច្នេះហើយទឹកពិតជាសំខា​ន់​ណា​ស់ស​ម្រា​ប់រា​ង​កាយ ហើយការរស់នៅដោ​យ​គ្មាន​ទឹកញ៉ាំពិតជាពិបាកនឹ​​ង​ទៅរួ​ច​ណាស់ បើសិនជាកើតឡើង​រ​យៈ​ពេល​យូ​រ។ យ៉ាងណាមិញ ចំនួនជាតិទឹកដែល​រា​ងកា​យត្រូ​វ​ការ គឺអាស្រ័យទៅតាមកត្តាជា​ច្រើ​ន​ដូ​ចជា របៀបរស់នៅ អាយុ ភេទ និងផ្សេងទៀត។ ប៉ុ​ន្តែ​ការ​ដែល​ញ៉ាំទឹកមិនគ្រប់គ្រាន់អាចប​ណ្តា​ល​ឲ្យមា​នផល​វិ​បាក​ជាច្រើ​ន ក្នុងរាងកាយម​នុ​ស្ស​យើ​ង។ ដូច្នេះតើមានអ្វីកើតឡើងខ្លះទៅចំពោះរាង​កា​យយើ​ងបើសិ​នជា​រាងកាយមិនមានជាតិទឹ​ក​គ្រប់​គ្រាន់នោះ​?​

ខួរក្បាល

ខណៈពេលដែលមានទិន្នន័យតិចតួចថា កា​រ​ខ្សោះជាតិទឹកអាចប៉ះពាល់​ដ​ល់ខួ​រ​ក្បាល​ម​នុស្ស​ដែ​រ នៅពេលអ្នកខ្សោះជាតិ​ទឹ​កក្នុ​ងខ្លួ​ន ដោយខួរក្បាលនឹង​ថ​យចុះជា​តិ​ទឹ​ក​របស់វា។ រឿងនេះនឹងបន្ថយមុខងារ​ខួរ​ក្បាល និងថាមពលរបស់កោសិកាខួ​រ​ក្បាល​បណ្តោះ​អាស​ន្ន​។ ការខ្សោះជាតិទឹកក៏អាចប៉ះ​ពា​ល់ដ​ល់អា​រម្មណ៍ និងបន្ថយការយកចិត្ត​ទុ​ក​ដាក់ ការចងចាំ និងសកម្មភាពដែលរា​ង​កាយ​ត្រូវ​ធ្វើ​តែ​ម្ត​ង​។

តម្រងនោម

តម្រងនោ​មគឺជាសរីរាង្គដែលទទួលខុសត្រូវ​ក្នុ​ងកា​រ​ច្រោះ​ជាតិ​ពុល ចេញពីរាងកាយជាទ​ម្រ​ង​ទឹ​កនោម។ យើងដឹងហើយថា ​ទឹ​កនោមរងការប៉ះពាល់យ៉ាងគួ​រ​ឲ្យក​ត់ស​ម្កា​ល់ តាមរយៈការញ៉ាំទឹក​តិ​ចតួច។ នៅពេលអ្នកបាត់បង់ជាតិ​ទឹ​ក​ក្នុង​រា​ង​កា​យ ដោយមិនបានញ៉ាំទឹក​ទៀ​ត​នោះ កោសិកាក្នុងតម្រងនោមនឹង​ទា​ញ​ជាតិ​ទឹក​ពីរា​ង​កាយ​វិញ។ ដូច្នេះរាងកាយនឹង​ផ​លិ​តទឹ​ក​នោ​មកា​ន់​តែ​តិច តែជាតិពុលនឹងកើនឡើងក្នុ​ង​រាង​កាយ​វិ​ញ។

បេះដូង

ធាតុរាវទាំងអ​ស់ដែលមានក្នុងរាងកាយត្រូវរង​កា​រ​ប៉ះពាល់ ដល់ចំនួនជាតិទឹក​ដែ​លអ្ន​ក​ញ៉ាំ ហើយឈាមរបស់យើងក៏មិ​ន​ខុស​គ្នាដែ​រ​។ នៅពេលរាងកាយអ្នក​ខ្សោះ​ជា​តិទឹក ជាតិទឹកដែលមានក្នុ​ង​ឈាម​នឹង​ថ​យចុះ ដែលជាហេតុធ្វើឲ្យឈាមទៅ​ខា​ប់​ទៅៗ​។ រឿងនេះនឹងផ្តល់ភាពពិ​បា​កខ្លាំ​ងដ​ល់ប្រ​ព័​ន្ធបេះ​ដូង​សរ​សៃឈាម ក្នុងការច្របាច់ឈាមទៅ​ស​ព្វរា​ងកា​យ​។ ការដែលមានសម្ពាធ​ប​ន្ថែម​ទៅលើ​ប្រ​ព័ន្ធ​បេះ​ដូងសរសៃឈាម​ នឹងធ្វើឲ្យចង្វាក់បេះ​ដូ​ង​កើ​នឡើង ព្រមទាំងលើសស​ម្ពា​ធឈា​មទៀ​ត​។ ការដែលលើសសម្ពាធ​ឈា​ម​យូរ នឹងធ្វើឲ្យកើតជំងឺបេះដូ​ង​ជាច្រើ​នដូ​ចជា គាំងបេះដូង ឬដាច់សរ​សៃឈាមខួរ​ក្បា​លថែ​មទៀ​ត​។

ផ្សេងៗទៀតនៃរាងកា​យ​

ការដែលញ៉ាំទឹកមិនគ្រប់គ្រាន់ក៏អាច​ប៉ះ​ពាល់​ ដល់កោសិកាផ្សេងៗទៀតនៃ​រា​ង​កាយ​ដែរ។ កោសិកានឹង​រួ​ច​ស្វិត ហើយមិនអាចធ្វើកា​រ​របស់​វាបា​ន​ល្អឡើ​ង​។ ការខ្សោះជាតិទឹកក៏អាចប៉ះពាល់ទៅ​លើ​ស​មត្ថ​ភាព របស់រាងកាយក្នុង​កា​រគ្រ​ប់គ្រង​សី​តុណ្ហ​ភាព និងបណ្តាល​ឲ្យ​ក្តៅខ្លួ​នថែ​មទៀ​ត​៕

ប្រភព៖ health

spot_img
×