Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​សាក​សព​នារីម្នាក់ ដោយសា​រ​ល​ង់ទឹក នៅរមណី​យដ្ឋា​ន​កោះខេ​ ពេលជនរងគ្រោះ គូសង្សារចុះលេងទឹក

spot_img

ស្ទឹងត្រែង ៖ ជនរងគ្រោះ គូសង្សារ និងមិត្តភក្តិបានចេញដំណើរពីភ្នំពេញថ្ងៃទី២០ ទៅកម្សាន្តឯខេត្តសៀមរាប ថ្ងៃបន្ទាប់ទី២១ ចេញពីខេត្តសៀមទៅលេងផ្ទះមិត្ត នៅខេត្តព្រះវិហារ លុះថ្ងៃទី២២ ក៏បន្តដំណើរទៅលេងខេត្តស្ទឹងត្រែង ហើយបានចូលលេងក្នុងរមណីយដ្ឋានកោះខេ ទន្លេសេកុង។ នៅវេលាម៉ោង៩និង៥០នាទី ​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចបានរកឃើ​ញ​ សាកសពនារី​ម្នា​ក់ ដែលបាត់ខ្លួនដោយសារល​ង់​ទឹក នៅរមណីយដ្ឋានកោះ​ខេ​ហើយ​ ស្ថិតត្រង់ចំណុចរមណី​យ​ដ្ឋាន​កោះ​ខេ ភូមិគីឡូប្រាំបី សង្កាត់សាមគ្គី ​ក្រុង/​ខេត្ត​ស្ទឹងត្រែង មានករណីមនុស្សល​ង់​ទឹក។

សមត្ថកិច្ចបានឲ្យដឹងថា នារីដែលបា​ត់ខ្លួ​ននោះ មានឈ្មោះ លី ស្រីនាត ភេទស្រី អាយុ២៤ឆ្នាំ ទីលំនៅភូមិសន្សំកុសល់ សង្កាត់បឹង​ទំ​ពុន​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខ​រ​បធ្វើការក្រុមហ៊ុនទេសចរ​ណ៍​ម៉ា​លី​​ស្តា។

សមត្ថកិច្ចបានឲ្យដឹ​ង​ថា ករណីបាត់ខ្លួននារីម្នាក់ដោ​យ​សារ​លង់​ទឹក​ស្លាប់ បានកើតឡើង តាំងពីថ្ងៃទី២២ ​ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង១៥និង ៣០នាទី នៅ​រ​មណីយ​ដ្ឋាន​កោះខេ​ ។

ដំណើររឿង៖ មុនពេលកើតហេ​តុ​ជន​រងគ្រោះ និងគូសង្សារ រួមមិត្តភក្តិបានចេញដំណើ​រ​ពីភ្នំ​ពេញ​ថ្ងៃ​ទី២០ ទៅកម្សាន្តឯខេត្ត​សៀ​ម​រា​ប ថ្ងៃបន្ទាប់ទី២១ ចេ​ញ​ពីខេត្ត​សៀម​ទៅលេង​ផ្ទះ​មិត្ត នៅខេត្តព្រះ​វិ​ហារ លុះថ្ងៃទី២២ ក៏បន្តដំណើរទៅលេងខេ​​ត្តស្ទឹង​ត្រែង​ ហើយបានចូលលេងក្នុងរ​ម​ណី​យដ្ឋាន​កោះ​ខេ ទន្លេសេកុង ដំណើរកម្សាន្តនោះ ពួកគេបានថតផ្តិត​យ​ករូ​បភាព និងទេសភា​ព​ស្អាតៗ តាមបណ្ដាឆ្នេរខ្សាច់​មួ​យ ទៅឆ្នេរខ្សាច់មួយទៀ​​ត រហូតមកដល់ចំណុចកើ​ត​ហេតុ​ខា​ងលើ​ ក៏ឆ្លងចំអន្លង់ជ្រៅដែល​​មានជ​ម្រៅ​ ២០ម៉ែត្រ បណ្ដាលឲ្យ​នារី​ជាស​ង្សារ​លិចល​ង់​ទៅក្នុ​ង​ទឹកបានបា​ត់​ទៅ​។

ក្រោយកើតហេតុ ក៏មានសមត្ថកិច្ច ​ចុះមក​ជួយធ្វើ​ការ​រា​វរក ប៉ុន្តែរកមិ​ន​ឃើ​ញ លុះព្រឹកឡើងបាននាំ​គ្នា​រៀ​បចំ​ពិធី​បួ​ងសួងសែន​ព្រា​ន​ ទើបរកសពឃើញ​​ នៅរសៀលថ្ងៃ​ទី​២៣ ខែកុម្ភ: ឆ្នាំ២០២០ ហើយកម្លាំងជំនាញត្រួតពិនិ​ត្យ​កោស​ល្យវិ​ច័​យរួច ប្រគល់សព​ជូ​ន​សា​ច់​ញា​តិ យកទៅធ្វើបុណ្យ​។​

សូមបញ្ជាក់៖ បន្ទាប់ពីទទួលដំណឹងថា ​កូ​នស្លាប់នោះ ម្ដាយនារីរងគ្រោះ បានធ្វើដំណើរមកដ​ល់​ទី​តាំ​ង​កើត​ហេ​តុ ទាំងអា​រ​ម្ម​ណ៍ និងទឹកមុខសោកសៅ ស្រែកទ្រហោ​យំស្ដា​យកូន​ស្រីជា​​ទីស្រ​​ឡាញ់ មិនគួរណាទៅចោល​ម្ដ​ងទាំ​ងវ័​យ​ក្មេង​បែប​នេះ​សោះ​៕ដោយ៖កូឡាប

spot_img
×