Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារ​លោក​ឧក​ញ៉ា ទៀ វិចិត្រ រកឃើញសាកសពកម្មករ​ម្នា​ក់ ក្នុងចំណោមពីរ​នា​ក់ ដែលលិចទូកនៅលើលម្ហ​ស​មុទ្រ​ ​ជិតកោះ​ថា​ស​

spot_img

ខេត្តព្រះសីហនុ៖ នៅមុននេះបន្តិច លោក​ឧកញ៉ា​ ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុ​ន ជី.ធី.វី.ស៊ី, ស្ពី​ដបូតក​ម្ពុជា (G.T.V.C, SPEED BOAT CAM​BODIA) បានឲ្យដឹងថា នៅវេលាម៉ោង ១២ និង៣៤នាទីរសៀ​ល​ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមការ​ងា​រ រ​បស់​លោក បានប្រើប្រាស់អូប័រល្បឿនលឿន ​ល្បាតនៅលើលម្ហសមុ​ទ្រ​ ​ដោយបានរកឃើញសាកសព​ក​ម្ម​ករម្នាក់ (ចំណោម២នាក់) ដែលលិចទូកនៅជិ​ត​កោះ​ថាស កាលពីថ្ថៃទី២២​ ​ខែកុម្ភៈ​ ​ហើយបាត់ខ្លួន នៅលើផ្ទៃសមុទ្រ ខេត្ត​ព្រះសីហ​នុ​។​

សាកសពជនរងគ្រោះ ត្រូវបានបុគ្គលិ​ក​ក្រុ​មហ៊ុ​ន ជី.ធី.វ.ស៊ី ប្រទះឃើញ​អ​ណ្តែត​ទឹ​ក​ស​មុទ្រ នៅចំណុចពយភ្លើ​ងស៊ីញ៉ូ ខាងក្រោយកោះរ៉ុងសន្លឹម ក្រុ​ងកោះរ៉ុង ខេត្តព្រះសីហនុ៕ ដោយ៖ ដែន សីមា

spot_img
×