Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​៖ កងទ័ព​ដែល​ច្បាស់លាស់ និង​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​នេះហើយ ទើប​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ​ដល់​សព្វថ្ងៃ​

spot_img

​កំពង់ស្ពឺ​៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ថា កងទ័ព​ដែល​ច្បាស់លាស់ និង​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​នេះហើយ ទើប​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ​ដល់​សព្វថ្ងៃ ដូច្នេះ​សំខាន់បំផុត​ត្រូវ​ថែរក្សា​សុខសន្តិភាព ស្ថិរភាព ត្រូវ​ទប់​សង្គ្រាម​ផ្ទៃក្នុង មាន​តែ​ខ្មែរ​គ្នាឯង​ទេ​ដែល​គិត​ពី​ខ្មែរ តែ​ប្រទេស​មហាអំណាច​មិន​ដែល​គិត​ពី​ខ្មែរ​នោះ​ទេ ជាក់ស្តែង​គឺ​មានតែ​បន្សល់ទុក​នូវ​គ្រាប់បែក​ទម្លាក់​មក​កាលពី​សម័យ លន់ នល់​។​

​សិក្ខាកាម​កងពលតូច​លេខ​៧០ យោធភូមិភាគ​ទី​២ យោធភូមិភាគ​ទី​៣ យោធភូមិ​ភាគ​ពិសេស និង​កងពលធំ​លេខ​៣ បាន​បិទ​វគ្គ​ហ្វឹកហ្វឺន​តាម​បណ្តា​ជំនាញ​(​ថ្មើរជើង​អាវុធ​គាំទ្រ​) និង​លំ​ហាត់​បាញ់​គ្រាប់​ពិត ចល័ត​វាយ​សង្គ្រប់​ថ្នាក់​កងអនុសេនាធំ​ថ្មើរជើង​យានយន្ត កាលពី​ថ្ងៃ​ទី​១៥ មករា ២០១៨ នៅ​ទីលាន សាលា​ហ្វឹកហ្វឺន​របស់​កងពល​នៅ​តំបន់ភ្នំ​ធំ​ម្រះព្រៅ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។​។​

​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​ថ្លែងថា កងទ័ព​ត្រូវ​ត្រៀម​ហ្វឹកហ្វឺន ត្រៀម​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ការពារ​បូរណភាព​ទឹកដី​ជានិច្ច​។ កងទ័ព​គឺ​ជា​កម្លាំង​ស្នូល ត្រូវ​ស្មោះត្រង់​ដាច់ខាត ចំពោះ​ជាតិ​មាតុភូមិ​ទាំងមូល ការពារ​ដាច់ខាត​សន្តិភាព និង​ស្ថិរភាព ឲ្យ​ប្រទេស​ជាតិ​រីកចម្រើន​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ ហើយ​ដោយសារ​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់​បំពេញភារកិច្ច ធ្វើឲ្យ​ប្រជាជន​មាន​ភាពកក់ក្តៅ​
​វត្តមាន​នៃ​កងកម្លាំងប្រដាប់អាវុធ មិនមែន​ជា​ការ​បន្លាច តែ​ជា​ការធ្វើឲ្យ​មាន​ភាពកក់ក្តៅ​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​បញ្ជាក់ថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​បន្ត​ការបំពាក់ និង​តម្លើង​ប្រាក់បៀវត្សរ៍​គ្រប់បែបយ៉ាង​ដល់​កងទ័ព និង​មាន​ជាប់​ជាប្រចាំ ហើយ​គោលនយោបាយ​គ្រប់បែប​យ៉ាង​រដ្ឋ​ប្រឹង​ផ្តល់ឲ្យ ប៉ុន្តែ​រឿង​ថ្នាំងថ្នាក់​តូច​មួយ​ធ្វើឲ្យ​ខូចខាត​ទាំងអស់ ប៉ុន្តែ​រឿង​តូច​នេះ គឺ​ក្លាយជា​រឿង​សតិអារម្មណ៍ ដែល​ត្រូវតែ​ដោះស្រាយ​មិន​អាច​មើលស្រាល​បានទេ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×