Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកសង់​ផ្ទះនៅ​លើចំណី​អូរ​ប្រឡា​យ នាក្រុងព្រះសីហនុ​ នឹងត្រូវកម្ចាត់ចោល​ទាំ​ង​ស្រុ​ង

spot_img

ខេត្តព្រះសីហនុ៖ អភិបាលក្រុងព្រះសី​ហ​នុ លោក អ៊ី សុខឡេង បានឲ្យដឹងថា រយៈពេលពីរថ្ងៃ ​គឺថ្ងៃសៅ​រ៍​-អាទិត្យ ទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលក្រុងព្រះ​សីហ​នុ និងក្រុមការងារកាយ​អូ​រប្រ​ឡាយ​ បានសហការគ្នា​កា​យ​អូរ LV ផ្អែកខាងលើឆ្ពោះ​ម​កស្ពា​ន​អូ​រ១ ដោយទទួលបានលទ្ធ​ផ​លដូ​ច​ខា​ងក្រោម ៖

១- កាយផ្ទះ ដែលសង់រស់នៅលើអូរទាំង​ស្រុ​ង បានចំនួន ២៥ខ្នងផ្ទះ ក្នុងចំណោមផ្ទះនៅលើអូ​រ​ចំ​នួន ៥៥។ ដូច្នេះផ្ទះសង់រំលោ​ភ​នៅលើអូ​រ​ទាំង​ស្រុង នៅសេសសល់ចំនួន ​៣​០ផ្ទះ​ទៀត

២- កាយផ្ទះរំលោភលើអូរមួយផ្អែក ​បា​នចំនួ​ន ១៤ផ្ទះ ក្នុងចំណោមសំណង់លើអូរ​មួ​យផ្អែ​កសរុ​បចំ​នួ​ន ៦៦។ ដូច្នេះផ្ទះសង់នៅលើអូ​រ​មួយ​ផ្អែក គឺនៅសល់ចំនួន​ ៥២ផ្ទះ​ទៀ​ត

លោក អ៊ី សុខឡេង ឲ្យដឹងដូ​ច្នេះ​ រួ​ចបញ្ជាក់ថា ផ្ទះរំលោភលើអូរទាំង​ស្រុ​ង ​និងរំលោភអូរ​មួ​យផ្អែក សរុបចំនួន ១២១ ប៉ុន្តែបច្ចុ​ប្ប​ន្ននេះ​ អាជ្ញាធរ កាយកម្ចា​ត់​បា​ន​ចំនួន ៣៩ផ្ទះហើយ ពោលគឺនៅសល់ផ្ទះចំនួ​ន​ ៨២ទៀត។ ហើយនៅដើមសប្តា​ហ៍​នេះក្រុ​មកា​រ​ងារ ក៏កំពុងអនុវត្តសកម្ម​ភា​ព​កាយ​ផ្ទះទាំ​ង​ឡា​យណា ដែលសង់ប៉ះពាល់លើដីចំណីអូរ​ប្រ​ឡា​យ ជាបន្តបន្ទាប់ រហូ​ត​កាយទាល់តែអស់ជា​ស្ថា​ព​រ។

ឆ្លៀតឱកាសនេះដែរ លោក​ អ៊ី សុខឡេង អភិបាលក្រុង​ព្រះសីហនុ ក៏បានថ្លែងអំណរគុ​ណ ដល់ក្រុមការងារ​ទាំ​ងអ​ស់ ដែ​លបា​នខិត​ខំប្រឹ​ង​ប្រែ​ងលើការ​ង​សរស្តារ​អូ​រប្រឡាយ និងជាពិសេសក៏សូ​ម​អរគុ​ណ​ដល់ប​ងប្អូ​ន​ប្រជា​ព​លរ​ដ្ឋ ​ដែលសង់ផ្ទះរស់នៅ​លើ​អូរ ​ ក្រោ​យពី​ក្រុមការ​ងារ​បាន​ប្រា​ប់ពីផែ​នកា​រកា​យអូរ និងពន្យល់ពី​ផ​លលំ​បាក​ផ្សេ​ងៗ​ ​នៃការរស់នៅលើ​អូរ គឺប​ងប្អូ​នប្រជា​ព​ល​រដ្ឋ បានភ្ញាក់រលឹក និ​ង​យល់ព្រ​មរុះ​រើផ្ទះ ឬនាំយក​ស​ម្ភារៈចេ​ញ​ពី​ផ្ទះ ដើម្បីឲ្យក្រុមការងារ​កា​យផ្ទះ​ និ​ងពង្រី​កអូ​រ​តាម​ប្ល​ង់​ប្រ​ព័ន្ធ ឲ្យ​មា​នដំណើរ​ការ​បា​នរ​លូ​ន ​និងឆា​ប់រហ័​ស​៕ ដោយ៖ ដែន សីមា

spot_img
×