Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រា​ប​​ឃាត់ខ្លួន​ជនជាតិ​​ចិន​ម្នាក់ ​ដកហូត​ថ្នាំ​​ញៀ​​ន​​ ជិត​១​គីឡូក្រា​ម​​

spot_img

​ភ្នំពេញ​ ៖​ សមត្ថកិច្ច​ជំនាញ​នៃ​​មន្ទីរ​​ប្រ​ឆាំង​​ប​ទល្មើស​​គ្រឿ​ង​ញៀ​ន​(​ក​៧)​ ដឹកនាំ​ដោយ​​​លោក​ ឧត្តមសេនីយ៍ត្រី​​ ស្រី​ សុ​វ​ណ្ណា​ នាយករង​មន្ទី​រ​​ និង​មានការ​ដឹកនាំ​សម្របសម្រួល​​ពី​​​លោក​ គុ​ជ​ គឹ​ម​ឡុ​ង​ ព្រះរាជ​អ​ជ្ញា​​​រង​​អម​​សាលា​ដំ​បូង​​រាជធា​នី​​ភ្នំ​ពេញ​ បាន​ធ្វើការ​ស្រាវជ្រាវ​​ និង​ឈាន​ទៅ​បើក​កិច្ច​ប្រតិបត្តិ​កា​រ​​បង្ក្រាប​ ករណី​ជួញ​ដូរ​គ្រឿ​ងញៀន​ខុសច្បាប់​​​ នៅ​ចំណុច​មុខ​សណ្ឋាគារ​(​ញ៉ូ​ម៉ូ​ណែ​ត​​ភ្នំ​ពេញ​ ហូ​ថែ​ល​)​ បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​វ​ង្ស​​ សង្កាត់​បឹង​​​កេង​កង​២​ ខណ្ឌ​បឹង​កេងកង​​ រាជធានី​ភ្នំពេញ​​។​​

​សមត្ថកិច្ច​បាន​ឲ្យ​​​ដឹង​ថា​ ក្នុង​ប្រតិបត្តិការ​នៅ​​ថ្ងៃ​​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​ ២០២០​ វេលា​ម៉ោង​១៩​​និ​ង​​៣០​នាទី​ សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ស​ង្ស័យ​​ឈ្មោះ​​ ហ្វ័​ង​ យៀ​ក​ឆឹង​ (WANG​ YUECHENG)​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​មិន​ពិ​ន​​ប្រាកដ​ ។​
​ក្នុង​នោះ​កម្លាំង​​​ដក​​វត្ថុ​តាង​ ៖​ សារធាតុ​ញៀន​ប្រ​ភេ​ទ​​មេ​តំ​​ហ្វេ​​តា​​មីន​(ICE)​ ១​កញ្ចប់​ធំ​ ទម្ងន់​ ៩៩៤,១០​ក្រាម​ ទូរស័ព្ទ​ដៃ​ ១​គ្រឿង​ និង​ម៉ូតូ​១​គ្រឿង​​ ។​

បច្ចុប្បន្ន​ កម្លាំង​ជំនាញ​​​មន្ទី​រ​​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បា​ន​​កសា​ង​​សំណុំរឿ​ង​​ បញ្ជូន​ទៅ​សាលាដំបូង​រាជ​ធា​នី​​ភ្នំ​ពេញ ​តាម​​ការ​​ប​ន្ត​​តាម​នីតិវិធី​ ៕​ដោយ៖បញ្ញាស័ក្តិ

spot_img
×