Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Mahathir សុំលាលែង​ពី​តំណែង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ខណៈ​សម្ព័ន្ធភាព​ប្រេះឆា​ក្នុង​បក្ស​ចោទប្រកាន់ថា​…

spot_img

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Mahathir Mohamad បានដាក់​លិខិត​លាលែង​ចេញពី​តំណែង​ទៅកាន់​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ហើយ នៅ​ថ្ងៃ​ច័ន្ទ​នេះ ។​

​ការលាលែង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់លោក Mahathir កើតឡើង​ចំពេល​មាន​ពាក្យ​ច​ចាម​អារាម​ថា លោក​អាច​នឹង​បង្កើត​រដ្ឋាភិបាលចម្រុះ​ថ្មី​មួយ ដោយ​មិនមាន​លោក Anwar Ibrahim​។​

​​ការិយាល័យ​នាយករដ្ឋមន្ត្រី​បាន​និយាយថា លិខិត​លាលែង​ពី​តំណែង​នេះ​ត្រូវ​បានដាក់​នៅ​ម៉ោង ១៣ ៈ ០០ (​ម៉ោង​ក្នុងស្រុក​) ។ មិនមាន​ព័ត៌មាន​លម្អិត​ផ្សេងទៀត​ត្រូវបាន​បញ្ចូល​ក្នុង​សេចក្តីថ្លែងការណ៍​នោះទេ​។​

​វា​មិន​ច្បាស់​ទេ​ថា នរណា​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​បន្ទាប់ – ឬ​ប្រសិនបើ​ការបោះឆ្នោត​ថ្មី​នឹងត្រូវ​បានធ្វើ​ឡើង ។​

​នាយករដ្ឋមន្ត្រី​វ័យ ៩៤ ឆ្នាំ​រូបនេះ ក៏បាន​លាឈប់​ពី​គណបក្ស Bersatu ដែលជា​គណបក្សនយោបាយ​ដែល​គាត់​ធ្វើជា​ប្រធាន​។​

Bersatu គឺជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធមិត្ត​ប្រឆាំង​ដែល​កំពុង​កាន់អំណាច Pakatan Harapan ដែល​លោក Mahathir បាន​ចូលរួម​នៅក្នុង​ឆ្នាំ ២០១៨ ជាមួយ​លោក Anwar ។​

​កាលពី​ថ្ងៃអាទិត្យ លោក Anwar បាន​ចោទប្រកាន់​លោក Mahathir និង​បក្ស​របស់លោក​ថា «​ជា​ជន​ក្បត់ជាតិ​» ដោយ​និយាយថា ពួកគេ​មាន​ផែនការ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ដោយ​គ្មាន​រូបលោក ។​

​ប៉ុន្តែ​កាលពី​ថ្ងៃ​ច័ន្ទ​លោក Mahathir បានដាក់​លិខិត​លាលែង​របស់លោក​។​

​ទោះបី​យ៉ាងនេះ​ក្តី អ្នកយកព័ត៌មាន​រប​ស់​ទូរទស្សន៍​ប៊ី​ប៊ី​ស៊ី​ប្រចាំ​នៅ​អាស៊ីអាគ្នេយ៍​នៃ​ទូរទស្សន៍ BBC លោក Jonathan Head មានប្រសាសន៍ថា​លោក Mahathir ប្រហែលជា​មិនបាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចុះ​ចេញពី​តំណែង​ឡើយ​។

សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រី​ចំណាស់​ជាងគេ​បំផុត នៅលើ​ពិភពលោក​រូបនេះ បាន​ឡើងកាន់​អំណាច​នៅ​ឆ្នាំ ២០១៨ ៕ ដោយ​៖ លឹម ហុង​ (ប្រភព៖ bbc)

spot_img
×