Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង្រឹង គោលន​យោ​បាយ ភូមិឃុំមានសុវត្ថិភាព និងត្រូវអនុវត្តជាប្រ​ចាំ​បន្ថែ​ម​ទៀត ដើម្បីតាមដាន​នូ​វ​ សកម្មភាពបទល្មើស​ជួ​ញដូរ​ម​នុស្ស

spot_img

ខេត្តស្វាយរៀងៈ លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀ​ង​ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញ​ជាអ​ធិបតី​ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល​កា​រ​ងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរម​​នុស្ស​ប្រចាំ​ឆ្នាំ២​០​១៩ និងទិសដៅអនុវត្ត​ប​ន្ត​ឆ្នាំ២០​២​០ ដែលពិធីនេះបានប្រព្រឹត្តទៅនៅ​សា​លប្រ​ជុំ​អគារ’’ឃ”សាលាខេត្ត ស្វាយរៀង។



​អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមា​នលោ​ក ​លោកស្រី ប្រធាន អនុប្រធាន និងសមាជិក លេខាធិការដ្ឋានខេត្ត​ ​ក្រុមការងារប្រយុទ្ធប្រ​ឆាំ​ងអំ​ពើជួញ​ដូ​រ​មនុស្ស លោក លោកស្រី នាយករងរដ្ឋបាលសាលា​ខេ​ត្ត​ លោក លោកស្រី កងកម្លាំងទាំងបី តំណាង​អ​យ្យកា​រអម​សា​លាដំ​បូង​ខេត្ត លោក លោកស្រី នាយកទីចាត់ការ​/​អង្គភាពទាំង៨ ចំណុះសាលាខេ​​ត្ត ​លោក លោកស្រីអភិ​បា​ល-អភិបាលរងក្រុ​ង​ ស្រុកទាំង០៨ លោកអធិ​កា​រនគ​របា​ល​ក្រុង ស្រុកទាំង០​៨​ លោលនាយប៉ុស្តិ៍នគរ​បា​លរ​ដ្ឋ​បាលឃុំ សង្កាត់ទាំង៨០ លោកមេឃុំ ចៅសង្កា​ត់​ ​លោក​ លោកស្រីតំណាងអង្គការ​ដៃ​គួរ​ជាច្រើ​នរូ​ប​ទៀត សរុបវត្តមានចំនួន ២៤៣នាក់​។

មានប្រសាសន៍នៅក្នុង​កិ​ច្ចប្រ​ជុំនេះ លោកស្រីអភិបាលរ​ង​ខេ​ត្ត បានលើកឡើងពីចំណុច​សំ​ខា​ន់​ៗ ដែលជំរុញ​ដល់ការងារប្រយុ​ទ្ធ​ប្រឆាំ​ងអំ​ពើ​ជួញដូ​រ​មនុស្ស និងផ្តល់នូវមតិណែនាំប​ន្ថែ​ម ទៅកាន់កិច្ចប្រជុំនេះដូ​ច​ជា​៖

១. អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូ​វបន្ត​ពិនិ​ត្យមើល​ទៅ​លើ​យន្ត​ការ នៃរចនាសម្ព័ន្ធ​គ្រ​ប់ថ្នា​ក់ទៅ​លើប្រ​ព័​ន្ធ​ នីតិវីធីនៃការអ​នុ​វត្តគោ​លន​យោបា​យ ប្រយុទ្ធប្រឆាំងការជួ​ញ​ដូ​រមនុស្ស ត្រូវមានផែនការស​ក​ម្ម​ភាព ស្របតាមបរិបទស​ង្គ​មនៅ​តាម​មូល​ដ្ឋាន។

២. ត្រូវប្រើគ្រប់មធ្យោបាយសរុប​ កម្លាំងសរុប វិធានការស​រុ​ប​ ដែលជំរុញឱ្យផែនការសក​ម្ម​ភាព​អនុ​វត្តកា​រ​ងា​រ​នេះ​ ឱ្យមានប្រសិទ្ធភា​ព​ និងទទួលបានជោ​គ​ជ័យ​។

៣. ត្រូវបន្តជំរុញការគាំ​ទ្រ​គោល​នយោបាយជាអាទិភាព​រ​បស់​រាជ​រ​ដ្ឋាភិ​បា​ល​ក​ម្ពុជា​ ក្នុងការដឹកនាំប្រយុទ្ធ​ប្រ​ឆាំង​អំពើជួ​ញដូ​រ​ម​នុស្ស ព្រោះថាអំពើនេះ ​គឺជាការគំរាមកំ​ហែ​ង ដោយផ្ទាល់ទៅលើវប្បធ​ម៌​ ​និងប្រពៃណី គ្រួសារ តម្លៃសង្គមនៅកម្ពុជា​។​

៤. ត្រូវបន្តពង្រឹង គោលន​យោ​បាយ ភូមិឃុំមានសុវត្ថិភាព និងត្រូវអនុវត្តជាប្រ​ចាំ​បន្ថែ​ម​ទៀត ដើម្បីតាមដាន​នូ​វ​ សកម្មភាពបទល្មើស​ជួ​ញដូរ​ម​នុស្ស និងត្រូវដាក់ផែនការតា​ម​ដាន​គ្រ​ប់ ក្រុង ស្រុក និងតាមច្រកទ្វាព្រំដែននានាជាប់​ប្រ​ទេសជិ​ត​ខាង ក្នុងការទប់​ស្កា​ត់ ការបង្ក្រាបឱ្យមានប្រសិទ្ធ​ភា​ព​ខ្ពស់៕ដោយ៖វ៉ៃកូ

spot_img
×