Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នេះហើយគ្រឿងញៀន​! កូនប្រុស​តិរច្ឆាន​ទាញ​កាំបិត​ដេញ​កាប់​ឪពុកម្តាយ​ទាំង​កម្រោល ព្រោះ​ខឹង​មិន​ព្រមឱ្យ​ទូរស័ព្ទ​យកទៅលក់ ដើម្បី​យកលុយ​ទិញ​ថ្នាំជក់​ (វីដេអូ)

spot_img

​កូនប្រុស​តិ​រិ​ច្ឆា​ន​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់វាយ​ខ្នោះ ក្រោយ​ប្រើ​ហឹ​ង្សា​លើ​ឪពុក​ម្តាយបង្កើត​ខ្លួនឯង ព្រោះតែ​ខឹង​សុំ​ទូរស័ព្ទ​យកទៅលក់ តែ​ឪពុកម្តាយ​មិនឱ្យ​។​

​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ១០ យប់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅ​ក្នុងភូមិ​ចំការចេក​ខាងជើង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។

​សមត្ថកិច្ច​បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា ជនបង្ក​ជា​កូនប្រុស​នោះ​មានឈ្មោះ គា ជី​វ័​ន្ត (​ហៅ​ទី​) ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ប្រព្រឹត្ត សកម្មភាព វាយ​បំផ្លិចបំផ្លាញ​សម្ភារៈ និង​ប្រើ​អំពើ​ហឹ​ង្សា​ដេញ​កាប់​មកលើ​ឪពុក​ទាំង​កម្រោល ប៉ុន្តែ ពុំ​បណ្តាល​ឲ្យ​រងរបួស​នោះទេ​។ ហើយ​មូល​ហេតុដែល​កើតមាន​ករណី​ហឹ​ង្សា​ខាងលើ គឺ​ដោយសារតែ​ជនបង្ក បាន​ទារ​ទូរស័ព្ទ​ពី​ឪពុក ម្តាយ​យកទៅលក់​ដើម្បី​យកលុយ​ទៅប្រើ​ប្រាស់​គ្រឿងញៀន តែ​ឪពុក​ពុក​ម្តាយ​មិនឱ្យ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖ លឹម ហុង​

spot_img
×