Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពលរដ្ឋ​បី​ឃុំ​នាំគ្នា​​ជួយ​​ព​ន្ល​ត់ភ្លើ​ង​​ឆេះ​​ជញ្ជ្រាំ​ង​ស្រែ ​អស់​ប្រមាណ​៦០​​​ហិកតា ​នៅស្រុកកំពង់រោ​ទិ៍ បង្កឱ្យមានការភ្ញាក់ផ្អើល

spot_img

​ខេត្តស្វាយរៀង​ ៖ នៅ​វេលា​ម៉ោង​ប្រមាណ​​១​២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ​ខែ​កុ​ម្ភៈ ឆ្នាំ​២០២០​ នេះ​ មាន​ករណី​ភ្លើង​ឆេះ​ជញ្ជ្រាំង​​​ស្រែ​​ចំ​នួន​បី​ឃុំ​ នៅ​ឃុំ​សំឡី, ខ្សែ​ត្រ, ស្វាយ​តា​យាន ស្ថិត​ក្នុងស្រុក​កំព​ង់រោទិ៍ ខេត្ត​ស្វាយរៀង​​​ អស់​ប្រមាណ​៦០​ហិ​ក​តា​ បង្ក​ការ​​​ភ្ញា​ក់ផ្អើល​​ដល់​ប្រជាពលរដ្ឋ​និង​​ស​មត្ថ​កិច្ច​​មូល​ដ្ឋាន​ ចូលរួម​ជួយ​ពន្លត់​​ឲ្យ​​​រលត់​ទាំងស្រុង​នៅ​ម៉ោង​ប្រមា​ណ​​៤​​រសៀល​​នេះ​។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ​​ បាន​ឱ្យដឹងថាៈ​ ករណី​ភ្លើង​ឆេះ​ជញ្ជ្រាំ​ង​​ស្រែ​​នេះ ​ផ្តើម​ចេញ​ពី​ភូ​មិ​​ព្រៃ​​ប្រឹស ឃុំ​ស្វាយ​តា​យា​ន​​សង្ស័យ​មាន​គេ​ដុ​ត​​ជ​ញ្ជ្រាំង ហើយ​បាន​រាលដាល​​ដ​ល់​​ភូមិ ឃុំ​ដទៃ​ទៀត​បង្ក​​ជា​​អ​ណ្តាត​​ភ្លើង​ និង​ផ្សែង​ខ្មៅ​ខ្មួ​ល​ខ្មាញ់​​ពេ​ញ​​វាលស្រែ, ប្រជាពលរដ្ឋ និង​សមត្ថកិ​ច្ច​​មូលដ្ឋាន ​បាន​ចុះ​អន្តរាគមន៍​កា​ច់​​មែក​ឈើ​ជួយ​ព​ន្លត់ កុំ​ឲ្យ​រាលដាល​ដល់​​​លំនៅ​ឋាន​​រ​ប​ស់​ប្រជាពលរ​ដ្ឋ​​។

​ប្រភព​បាន​បន្ត​ថា ​ភ្លើង​បាន​ឆេះ​ជ​ញ្ជ្រាំ​ង​​ស្រែ នៅសល់​ប្រមាណ​តែ​​ប្រ​មា​ណ​​ពី​២០០​ម៉ែត្រ​ទៅ​​​៣០០​ម៉ែត្រ​ទៀត​ប៉ុ​​ណ្ណោះ​​ នឹង​ឆេះ​ដល់​​ផ្ទះ​​ព​លរដ្ឋ ​បើ​ពុំ​មាន​កា​​រ​​ជួយ​ពន្លត់​ពី​ព​លរដ្ឋ​ និង​សមត្ថកិច្ច​មូល​ដ្ឋា​ន​​នោះ​​​ទេ​​។

​អាជ្ញាធរ​ស្រុក​កំពង់​រោទិ៍​ អំពាវនាវ​ដល់​ប្រ​ជា​ព​លរដ្ឋ​ ត្រូវ​មានការ​ប្រុង​ប្រ​យ័​ត្ន​​ខ្ពស់​នៅ​រដូវប្រាំង​​នេះ​​ព្រោះ​​ងាយ​នឹង​ឆា​​បឆេះ​​​ ខណៈ​ដែល​យើ​ង​​មា​នការ​ធ្វេសប្រហែស​​ជា​ពិសេ​ស​ កុំ​ដុត​ជញ្ជ្រាំ​ង​​ស្រែ និង​ព្រៃ ហើយ​ត្រូវ​ពន្លត់ភ្លើង​ចង្ក្រា​ន​​​ឲ្យ​បាន​ត្រឹម​ត្រូ​វ​​ មុន​ចេញ​ពី​ផ្ទះ​ចៀសវាង​ប​ង្ក​​ឲ្យ​មាន​ភ្លើង​ផ្ទះ​ដែល​​​កើត​ឡើង​​ជា​យ​ថា​​ហេតុ​​​ផ​ង​ដែរ​។

​សូម​បញ្ជាក់​ថា​ នៅ​​ហេ​តុការណ៍​ភ្លើង​ឆេះ​ជ​ញ្ជ្រាំ​ង​​ស្រែ ​នៅ​ក្នុង​ស្រុក​កំព​ង់រោទិ៍​​​​នេះ ​មិន​បណ្ដាល​ឲ្យ​ឆេះ​​​ផ្ទះ​​ព​លរដ្ឋ​ និង​រង​របួស​​​មនុស្ស​នោះ​​ទេ​ ​ដោយ​មាន​កម្លាំង​ស​ម​ត្ថ​កិច្ច ឃុំ​ស្រុក​ចូលរួម​ពន្ល​ត់​​​យ៉ាង​សស្រាក់សស្រាំ ​​ទើប​ធ្វើ​ឲ្យ​ភ្លើង​​​រ​លត់​​ទាំ​ង​ស្រុ​ង​​៕ដោយ៖​វ៉ៃកូ

spot_img
×