Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះការវា​យ​គ្នារវា​ងក្រុ​មក​ងវិស្វកម្ម​ និងប្រជាពលរដ្ឋ​នៅ​​​ស្រុកពា​ម​ជរ ដោះស្រាយកំហឹងពីយប់ សម​ត្ថកិច្ច​ចាប់​​​ម​​​ន្រ្តី​យោ​ធាក​ងវិស្វកម្មម្នាក់

spot_img

ព្រៃវែង៖ យោតាមសេចក្តីរាយការណ៍ពី​ព​​ល​រ​​ដ្ឋ បា​នឲ្យដឹងថា នៅវេលាម៉ោង១៤និង៣០នាទី​ថ្ងៃ​ទី២៣​ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីហឹ​ង្សា​បានកើតឡើងនៅចំ​ណុ​ច​ភូមិពងទឹក​ ឃុំក្រាំងតាយ៉​ង ស្រុកពាមជ​រ​ ខេត្តព្រៃវែង។​



បង្ក​ឡើងដោយក្រុ​ម​​​កងវិ​ស្វ​កម្ម ក្រសួង​កា​រ​ពា​​រ​ជាតិ មានជាង១​០​នាក់ បានលើកគ្នាមកវា​​យ​​ក្រុ​ម​​ប្រ​ជាពល​រ​​ដ្ឋ​ដ​ល់ផ្ទះ ដែលរស់នៅភូមិឃុំខា​ង​លើ ​ឲ្យ​មានរបួសទាំងសង​ខា​​​ង។ មូលហេតុទំនាស់ពាក្យសំ​ដី​ពេល​រាំ​ងធុ​ង​បា​ស់កាលពីយប់ថ្ងៃទី២២កុម្ភៈ​ ​ហើយលុះដល់ថ្ងៃទី២​៣កុម្ភៈ ពួកគេក៏ជួប​គ្នា ហើយវាយគ្នាតែម្តងដើម្បីជម្រះ​ប​ញ្ជីពី​យប់​។

ករណីនេះ សមត្ថកិច្ចមូលដ្ឋាន បានឃាត់ខ្លួនមន្ត្រីយោធាកងវិស្វកម្មក្រសួ​ង​កា​រពារ​ជាតិ ម្នាក់ឈ្មោះ សោ សុផល ហៅស្វិត អាយុ២៦ឆ្នាំ ហើយ​បានប្រគល់ជូនប៉ុស្តិ៍រដ្ឋបា​ល​​ឃុំ​ក្រាំ​​ងតា​យ៉​ង។

នគរបាលស្រុកពាមជរ ​បាន​ឲ្យ​ដឹងថា មានករណីបង្កអំពើហិង្សាមួយ​បានកើ​​​ត​​ឡើង បង្កដោយក្រុមកងវិ​ស្វ​កម្ម​​ក្រ​​សួ​ង​​កា​រ​​ពា​​​រជាតិ មានគ្នីគ្នាប្រមា​ណ ១០នាក់ ​បានលើកគ្នាមកវាយក្រុមប្រជា​​​​​ពល​រដ្ឋ ដល់ផ្ទះដែលរស់នៅភូ​មិ​​​ឃុំ​ខា​ង​លើ បណ្តាលរងរបួសទាំ​ង​ស​ង​​​ខា​ង​។
កម្លាំងនគរបាលស្រុកពាម​ជ​រ​ បានប្រគល់ជនសង្ស័យជា​ម​​​ន្ត្រី​​យោធា ឲ្យកម្លាំងកងរាជ​អាវុ​ធហត្ថ​ខេត្តព្រៃវែង ដើ​ម្បីកសាងសំណុំរឿងប​​ន្តតាម​នីតិ​វិធី​​​ច្បា​​ប់​​។

ពាក់ព័ន្ធទៅនិងករណីនេះដែ​រ លោកវរសេនីយ៍ឯក ជា ​ហេង អធិការនគរបាល​ស្រុ​កពា​មជរ បានប្រាប់កាសែតក្នុងស្រុកមួយថា ក្រោយពីកើតហេតុ​ភ្លាម​ៗ កម្លាំងនគរបាលនៃអធិកា​​រដ្ឋាន​ស្រុ​ក រួមជាមួយលោក​អ​ភិបា​ល​ស្រុក និងកម្លាំងមូលដ្ឋានភូ​មិ​ឃុំ​ បានចុះទៅដល់កន្លែ​ង​កើត ក្នុងនោះក៏បានឃាត់ខ្លួនម​ន្ត្រី​យោធា​បាន​ម្នា​ក់​។ រឿងដែលឈានដល់ប្រើអំ​ពើ​ហិង្សា​នេះ គឺកាលពីយប់ថ្ងៃទី​២​២ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ មានកម្មវិធី ខន​សឺត​មួយ នៅភូមិតាហ៊ុយ​ ឃុំកំពង់​ប្រសាទ ជាប់ព្រំប្រទល់ និងឃុំក្រាំងតាយ៉ងដែ​រ​។
នៅក្នុងពិធីនេះមានការផឹកស៊ី​ទា​ស់ស​ម្តី​គ្នាបន្តិ​ចប​ន្តួច លុះដល់ព្រឹកឡើងភាគីទាំង​ពី​រ បានដឹកដីផ្លូវ​តែ​មួយ​ ក្នុងនោះក្រុមព​លរ​ដ្ឋ​ក៏មា​នរ​ថយ​ន្តដឹ​ក​ដីដែរ ហើយក៏បានសួរ​គ្នា​ថា យប់មិញមាន​រឿ​ង​អី? ហើយក៏បា​ន​ផ្ទុះហិ​ង្សា​ ក្រុមប្រជាពល​រ​ដ្ឋ​រត់គេ​ច​ចេ​ញ ខណៈនោះក្រុមកងវិ​ស្វ​កម្ម​ដេញ​តាម​វា​យគ្នា រហូតមកដល់ផ្ទះប្រជា​ព​លរ​ដ្ឋ​ភូមិ​ពង​ទឹ​ក ឃុំក្រាំងតាយ៉ងតែ​ម្ត​ង៕ដោយ៖បញ្ញាស័ក្តិ

spot_img
×