Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់​កាំបិត​ទៅរក​រឿង និង​គំរាមរ​កកាប់​ជនសង្ស័យ ដែល​កំពុង​ផឹកស៊ី ជនសង្ស័យ​ខឹង​ក៏បាន​យក​កាំបិត​កាប់​ស្លាប់​

spot_img

​កណ្តាល​៖ ករណី​ឃាតកម្ម ជនរងគ្រោះ ដែល​ស្រវឹងស្រា​ជោកជាំ បាន​កាន់​កាំបិត​ទៅរក​រឿង និង​គំរាមរ​កកាប់​ជនសង្ស័យ ដែល​កំពុង​ផឹកស៊ី បន្ទាប់មក​ជន​
​សង្ស័យ​ខឹង​ក៏បាន​យក​កាំបិតផ្គាក់​កាប់​ទៅ​កាប់​លើ​ជនរងគ្រោះ​ចំនួន​០២​កាំបិត ។ ដែល​កើតហេតុ​នៅ​ថ្ថៃទី​២៣ ខែកុម្ភៈ ឆ្នាំ ២០២០ វេលា​ម៉ោង​២១​និង​១០​នាទី នៅ​ចំណុច ភូមិ ជ័យ​ឧ​ត្ត​ម ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្ត កណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ​ជួន ភិន ភេទ ប្រុស​អាយុ​៣១​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ -​ឃុំ​កើតហេតុ​ល (​ស្លាប់​) ។ ចំណែក​ជនសង្ស័យ​០១​នាក់ ឈ្មោះ​សុន សឿន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រក​ឃ្មុំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ (​រត់គេចខ្លួន​) ។ វត្ថុតាង​ចាប់យក កាំបិតផ្គាក់​០១​ប្រវែង ០,៨៧​ម៉ែត្រ​(​ជា​របស់​ជនរងគ្រោះ​) ។​

​នគរបាល​មូលដ្ឋាន​រៀបរាប់​សភា​ពនៃ​រឿង​ហេតុថា កាលពី​ថ្ងៃ ខែ ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​មានឈ្មោះ ហ៊ួ​រ ភេទ​ប្រុស អាយុ​ប្រហែល​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ​បាន​ឌុប​ជនរងគ្រោះ​ឈ្មោះ​ជួន ភិន​ដែលមាន​សភាព​ស្រវឹងស្រា​មក​ផ្ទះ ពេល​ជនរងគ្រោះ​មកដល់​ផ្ទះ​បាន​រករឿង​បងប្អូន​អ្នក​នៅផ្ទះ និង​ឈ្លោះ​គ្នា​ជាមួយ​ប្អូនបង្កើត​ឈ្មោះ ជួន សុ​ភ័ស អាយុ​២៤​ឆ្នាំ ហើយ​ជនរងគ្រោះ​បាន​យក​កាំបិតផ្គាក់​០១​មកកាន់​ហើយ​កាប់​ជណ្ដើរ​ផ្ទះ​និង​កាប់​ដើម​ចេក​នៅក្បែរ​ផ្ទះ​រួចហើយ​កាន់​កាំបិតផ្គាក់​នោះ​ដើរទៅ​ទិស​ខាងលិច សំដៅទៅ​ផ្ទះ​ឈ្មោះ សុន ស៊ីម ដែលមាន​មនុស្ស​កំពុង​ផឹកស៊ី​ពេលទៅដល់​ផ្ទះ​ឈ្មោះ សុន ស៊ីម ជនរងគ្រោះ​បាន​រករឿង និង​គំរាមរ​កកាប់​ជនសង្ស័យ បន្ទាប់មក​ជនសង្ស័យ​ឈ្មោះ សុន សឿន ខឹង​ក៏បាន​យក​កាំបិតផ្គាក់​កាប់​ទៅ​កាប់​លើ​ជនរងគ្រោះ​ចំនួន​០២​កាំបិត ចំ​សៀតផ្កា​ខាងឆ្វេង ០១​កាំបិត និង​ចំ​ដើម​ដោះ​ខាងឆ្វេង ០១ កាំបិត រួច​ជន​
​សង្ស័យ​បាន​កាន់​កាំបិត​គេចខ្លួន​បាត់ទៅ ភ្លាម​នោះដែរ​ប្អូន​ជនរងគ្រោះ បាន​ខ្ចី​ម៉ូតូ​គេ​ឌុប​ជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាឮ តែ​ជនរងគ្រោះ បាន​ស្លាប់​នៅ​មន្ទីរ​​ពេទ្យ​បាត់​ហើយ រួចមក​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ដឹក​សាកសព​ជនរងគ្រោះ​មក​ផ្ទះ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ផ្សារ​ដែក កំពុង​តាមរក​ជន​ស​ង្យ័​យ និង​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​ដោយ​៖​កូ​ឡាប​


spot_img
×