Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា នឹង​សហការ​ជាមួយ​សភាពាណិជ្ជកម្ម​ក​ម្ពុ​ជា ដើ​ម្បី​រៀបចំ​វេទិកា​ផ្គូរ​ផ្គង​ធុ​រ​​កិច្ច​

spot_img

​ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា បាន​ថ្លែងថា នៅ​ដើម​ខែមិថុនា ឆ្នាំនេះ ស្ថានទូត នឹង​សហការ
​ជាមួយ​សភាពាណិជ្ជកម្ម​ក​ម្ពុ​ជា ដើ​ម្បី​រៀបចំ​វេទិកា​ផ្គូរ​ផ្គង​ធុ​រ​កិច្ច ក៏ដូចជា​ការស្វែងរក​ឱកាស​វិនិយោគ​នៅ
​កម្ពុជា ដែល​នឹងមាន​ក្រុមហ៊ុន​រដ្ឋ និង​ឯកជន ឥណ្ឌូនេស៊ី ចូលរួម ។​

​ក្នុងជំនួប​ពិភាក្សា​រវាង​លោក​ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជាមួយ
​លោក​Sudirman Haseng ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា នៅ​ទីស្តីការក្រសួង ព្រឹក​ថ្ងៃទី ២៤
ខែ កុម្ភៈ ឆ្នាំ​២០២០ បាន​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​កិច្ចពង្រឹង​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម
សិប្បកម្ម សហគ្រាស​ធុន​តូច និង​មធ្យម ក៏ដូចជា​វិស័យ​វិទ្យាសាស្ត្រ និង​ការផ្ទេរ​បច្ចេកវិទ្យា​ជាដើម ក្នុង
​កាលៈទេសៈ ដែល​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម នឹងត្រូវ​ប្តូរ​ឈ្មោះ​ពេញលេញ​តាមផ្លូវ​ច្បាប់ ជា​ក្រសួង
​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នាពេលខាងមុខ ។

​ក្នុងឱកាស​នោះ​ផងដែរ លោក Sudirman Haseng ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា បានផ្តល់
​សារ​:​សំខាន់ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ លេ​ី​វិស័យ​ឧស្សាហកម្ម​និង​ការវិនិយោគ និង​បាន​ជម្រាប
​ថា​៖​នៅ​ដេ​ី​ម​ខែមិថុនា ឆ្នាំនេះ ស្ថានទូត នឹង​សហការ​ជាមួយ​សភាពាណិជ្ជកម្ម​ក​ម្ពុ​ជា ដេ​ី​ម្បី​រៀបចំ​វេទិកា​ផ្គូរ
​ផ្គង​ធុ​រ​:​កិច្ច ក៏ដូចជា​ការស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា ដែល​នឹងមាន​ក្រុមហ៊ុន​រដ្ឋ និង​ឯកជន ឥណ្ឌូនេស៊ី ចូលរួម ។ ក្នុងនោះ​ក៏បាន​អ​ញ្ជេ​ី​ញ​តំណាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​នៃ​ប្រទេស​ឡាវ និង ភូមា​ចូលរួម ​ស្វែងយល់​ផ្លាស់ប្តូរ​បទពិសោធន៍​ផងដែរ ។

​លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​បញ្ជាក់ថា​៖ កម្ពុជា​-​ឥណ្ឌូនេស៊ី មានឱកាស នៃ​ការពង្រឹង​ទំនាក់ទំនង
​សេដ្ឋកិច្ច​ជាមួយគ្នា​លេ​ី​កម្មវត្ថុ​អាជីវកម្ម​ជា​ច្រើ​ន ដែល​ភាគី​ទាំងពីរ​ត្រូវ​ប្រឹងប្រែង​ប្រើ​ប្រាស់​ឲ្យ​អស់​លទ្ធភាព
នៃ​សក្តានុពល ដែល​ភាគី​ទាំងពីរ​មាន ដោយ​យើង​មើ​ល​ឃើញ​ថា​៖​ប្រទេស​ឥណ្ឌូនេស៊ី មាន​ប្រជាជន​ច្រើន
និង​កាន់សាសនា​ម៉ូ​ស្លី​ម ។ ដូច្នេះ​ការវិនិយោគ​គួរផ្តោត​ទៅ​លើកម្មវត្ថុ​អាជីវកម្ម​មួយចំនួន​ដែលមាន​អាទិភាព
ដូចជា​៖​ឧស្សាហកម្ម​ផលិត​ម្ហូប ហា​ឡា​ល -​ការនាំចេញ​សម្លៀកបំពាក់ ស្បែកជើង​និង​វាយនភ័ណ្ឌ​-​កា​រប​ង្កើ​ត
​រោង​ម៉ា​ស៊ីន​កិនស្រូវ​កែច្នៃ​អង្ករ​សម្រាប់​នាំចេញ -​ការចិញ្ចឹម​សត្វ​និង​នាំចេញ​ផ្លែ​ឈើជា​ដើម ។ មួយវិញទៀត
កម្ពុជា នឹង​ប​ង្កើត​រោងចក្រ​អគ្គិសនី​ដើ​រ​ដោយ​ធ្យូងថ្ម​នាពេលខាងមុខ ដែល​ត្រូវ​ទិញ​វត្ថុធាតុដើម​ពី​ប្រទេស
​ឥណ្ឌូណេស៊ី ។ កិច្ចការ​នេះ ជា​ចាំបាច់​ណាស់​ដែល​យើ​ង​ត្រូវ​សហការ​ប​ង្កើត​ឲ្យ​មាន​មធ្យោបាយ​ដឹកជញ្ជូន
​តាមផ្លូវ​ទឹក​ដោយ​ត្រង់​រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី ដោយមាន​រយៈពេល​កំណត់​ទៀងទាត់​ណាមួយ ។
ហើយ​យើង​ចាត់ទុកថា​៖​នេះ​ជាការ​ចាប់​ផ្តើ​មការ​ធ្វើពាណិជ្ជកម្ម​ដោយផ្ទាល់​រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី
តាមផ្លូវ​ទឹក ។

​ចំពោះ​គម្រោង​រៀបចំ​វេទិកា​ផ្គូរ​ផ្គង ធុ​រ​កិច្ច រវាង​កម្ពុជា និង ឥណ្ឌូណេស៊ី ដោយមាន​ការ​អ​ញ្ជើញ​ភាគី​ឡាវ និង
​ភូមា​ចូលរួម​ផងដែរ​នោះ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត សូម​គាំទ្រ​និង​ស្វាគមន៍ ហើយ​សង្ឃឹមថា​៖​នឹង​ទទួលបាន
​លទ្ធផល​ផ្លែផ្កា​ជាក់​ជាមិនខាន ។ ក្នុងនោះ​ក៏​យើ​ង​នឹង​ពិភាក្សា​ពី​អត្ថប្រយោជន៍​និង​ការចាំបាច់​នៃ ការ​ជម្រុញ
​សហគ្រាស ឌីជីថល ផងដែរ ៕ ដោយ​៖​កូ​ឡាប​

spot_img
×