Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះ​៤​ខ្នង នៅ​ស្រុក​កោះ​ញែក ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង តែ​មិន​បណ្តាលឱ្យ​រងគ្រោះ​ដល់​អាយុជីវិត​ទេ​

spot_img

​មណ្ឌលគិរី​៖ មាន​ករណី​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់ទាំង​ស្រុង​ចំនួន ៤​ខ្នង នៅ​ស្រុក​កោះ​ញែក និង​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន តែ​មិន​បណ្តាលឱ្យ​រងគ្រោះ​ដល់​អាយុជីវិត​នោះទេ នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក ខ្លុ​ត សុ​ឃា អធិការនគរបាល​ស្រុក​កោះ​ញែក​។

​លោក អធិការ​ស្រុក បញ្ជាក់ថា កម្លាំង​សមត្ថកិច្ច កំពុង​ជួយ​អន្តរាគមន៍​ដោយ​ប្រើ​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​ចំនួន ៤​គ្រឿង រហូតមកដល់​ពេលនេះ ស្ថានភាព​បាន​បាន​ស្ងប់ស្ងាត់​បន្តិច​ហើយ​។​

លោក បន្ថែម អគ្គីភ័យ​ដែល​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅវេលា​ម៉ោង​ប្រមាណ​ជា​៧ យប់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​ទី​៤ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​៕ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×