Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើសុំ​ឲ្យ​ទីភ្នាក់ងារ​AFD​បារាំង ជួយ​បន្ថែមទៀត ទាំង​ជំនួយ និង​កម្ចី​ឥណទាន​សម្បទាន រួមទាំង​ការវិនិយោគ ដើម្បី​ជួយ​ជំរុញ​កម្ពុជា អនុវត្ត​គម្រោង​លើ​វិស័យ​អភិវឌ្ឍន៍​ទឹកស្អាត​

spot_img

​ភ្នំពេញ​៖ ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​ន៌ (AFD)​ប្រចាំ​កម្ពុជា បាន​ពិនិត្យមើល​នូវ​វឌ្ឍនភាព និង​ជុំរុញ​ការអនុវត្ត​គម្រោង​លើ​វិស័យ​អភិវឌ្ឍន៍​ទឹកស្អាត ក្រោម​គម្រោង​ឥណទាន​របស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​ន៌ (AFD) ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ហើយក៏​ចង់​ស្វែងយល់​ពី​តម្រូវ​ការបន្ថែម​នៃ​ភាគី​កម្ពុជា​។​

​នៅ​ថ្ងៃទី​២៤ ខែ កុម្ភៈ ឆ្នាំ​២០២០ លោក​ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Ophélie Bourhis ប្រធាន​ទីភ្នាក់ងារ​បារាំ​ង​សម្រាប់​ការអភិវឌ្ឍ​ន៌ (AFD)​ប្រចាំ​កម្ពុជា នៅ​ទីស្តីការក្រសួង ក្នុង​គោលបំណង​នៃ​ជំនួប​ពិភាក្សា គឺ​ដើម្បី​ពិនិត្យមើល​នូវ​វឌ្ឍនភាព និង​ជុំរុញ​ការអនុវត្ត​គម្រោង​លើ​វិស័យ​អភិវឌ្ឍ​ន៌​ទឹកស្អាត ក្រោម​គម្រោង​ឥណទាន​របស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​ន៌ (AFD) ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ហើយក៏​ចង់​ស្វែងយល់​ពី​តម្រូវ​ការបន្ថែម​នៃ​ភាគី​កម្ពុជា​ផងដែរ ។​

​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​អរគុណ​ចំពោះ​ទីភ្នាក់ងារ​AFD បារាំង ដែល​បាន​ដើរតួរ​យ៉ាងសំខាន់ ក្នុងការ​ផ្តល់​ឥណទាន​សម្បទាន ក៏ដូចជា​ជំនួយឥតសំណង ក្នុងការ​អនុវត្ត​គម្រោង​ប្រព័ន្ធ​ទឹកស្អាត និង​អនាម័យ​ខេត្ត រួមទាំង​ជួយ​គាំទ្រ​ដល់​អាជីវករ​ទឹកស្អាត​ឯកជន​ខ្នាតតូច​នៅតាម​បណ្តា​ខេត្ត​តាមរយៈ​ហិរញ្ញប្បទាន​ឥណទាន​សម្បទាន ផងដែរ ។​

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី បានលើកឡើង​ពី​គោលនយោបាយ​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា ក៏ដូចជា​គោលដៅ​របស់​ក្រសួង ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់ៗ​គ្នា ក្នុងតម្លៃ​សមរម្យ ជៀស​ផុតពី​ការឆ្លង​ជំងឺ​ផ្សេងៗ​ដោយ​ការប្រើប្រាស់​ទឹក​មិន​ស្អាត ជាពិសេស​ត្រូវខិតខំ​ប្រឹង​ប្រែង​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍ​ន៌​ប្រកបដោយ​និរន្តរភាព​របស់​អង្គការសហប្រជាជាតិ ដែល​យក​ឆ្នាំ​២០៣០ ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក​មាន​ទឹកស្អាត​ប្រើប្រាស់ ។

​ទាក់ទង​ចំណុច​នេះ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បានស្នើ​សុំ​ឲ្យ​ទីភ្នាក់ងារ​AFD​បារាំង ជួយ​បន្ថែមទៀត ទាំង​ជំនួយ និង​កម្ចី​ឥណទាន​សម្បទាន រួមទាំង​ការវិនិយោគ ផង ដើម្បី​ជួយ​ជំរុញ​កម្ពុជា​សម្រេចបាន​នូវ​គោលនយោបាយ​ទឹកស្អាត​សម្រាប់​ទីប្រជុំជន​ផង​និង​គោលដៅ​អភិវឌ្ឍ​ន៌​ប្រកប ដោយ​និរន្តរភាព​របស់​អង្គការសហប្រជាជាតិ​ផង ។

​ទាក់ទង​ការវិនិយោគ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​បាន​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​បរទេស​ធំៗ​វិនិយោគ​បង្កើត​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​តាម​ស្តង់ដារ ដើម្បី​លក់ដុំ​បន្ត​ដល់​អាជីវករ​ទឹកស្អាត​ក្នុងស្រុក ដែល​អា​ចត​បណ្តាញ​បំពេញ​ភាពខ្វះខាត​នៅ​តំបន់​គោលដៅ​របស់ខ្លួន ។​

​លោកស្រី Ophélie Bourhis ប្រធាន​ទីភ្នាក់ងារ​បារាំ​ង​សម្រាប់​ការអភិវឌ្ឍ​ន៌ (AFD)​ប្រចាំ​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​ដ៏​ល្អ​រវាង​ទីភ្នាក់ងារ AFD បារាំង ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក៏ដូចជា​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​និង​មិន​ស្វយ័ត​កម្ពុជា លើ​ការអនុវត្ត​គម្រោង​ជាច្រើន ។ ក្នុងនោះ ទីភ្នាក់ងារ AFD បារាំង នឹង​ខិតខំ​សហការ​ព​ន្លឿ​ន​ការអនុវត្ត​គម្រោង​រោងចក្រ​ប្រព្រឹត្ត​សម្អាត​ទឹក​ថ្មី ដែលមាន​សមត្ថភាព ៥​ម៉ឺន​ម៉ែត្រត្រីគុណ ក្នុង​មួយថ្ងៃ​របស់​ខេត្ត បាត់ដំបង និង​ខេត្តកំពង់ចាម សមត្ថភាព ជាង​០១ ម៉ឺន ម៉ែត្រត្រីគុណ ក្នុង​មួយថ្ងៃ ។ ក្នុងនោះ លោកស្រី​ប្រធាន ទីភ្នាក់ងារ AFD បារាំង បាន​មើលឃើញ​ស្របគ្នា ពី​សារសំខាន់​នៃ​ការពង្រឹង​សមត្ថភាព​ម​ន្ត្រី និង​ស្ថាប័ន ក៏ដូចជា អត្ថ​ប្រ​យោ​ជ​ន៌​នៃ​ការទទួលបាន​ឥណទាន​របស់​វិស័យ​ទឹកស្អាត​ឯកជន សម្រាប់​ពង្រឹង​មូលដ្ឋាន​អាជីវកម្ម​របស់ខ្លួន ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×