Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ក្រុង​សៀមរាប​បង្ក្រាប​ក្រុមបងធំ​ស៊ីឈ្នួល​សម្លាប់​មនុស្ស​តាម​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក តម្លៃ​១១០០​ដុល្លារ

spot_img

​សៀមរាប​៖ លោក​វរសេនីយ៍ឯក​ណុប សារ៉ាក់ បាន​ប្រាប់ថា ក្រោយ​ក្រុមបងធំ​ស៊ីឈ្នួល​សម្លាប់​មនុស្ស​ហើយ​រត់គេចខ្លួន​ចំនួន​១១​ថ្ងៃ ទើប​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន ហើយ ធ្វើការ​សាកសួរ ជនសង្ស័យ​ទាំង​០៣​នាក់​បានទទួល​ស្គាល់ និង​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ពិតប្រាកដ​មែន ដោយបាន​ស៊ីឈ្នួល តាមរយ​:​ហ្វេ​ស​ប៊ុ​កមួយ ក្នុងតម្លៃ​សរុប​១១០០​ដុល្លារ​។ ដោយ​ទទួលបាន​លុយ​កក់​ទើបតែ​១០០​ដុល្លារ ប៉ុណ្ណោះ​។ នៅសល់​១​ពាន់​ដុល្លារ​ទៀត​។ តែ​ពេលនេះ​អ្នក​ជួល​ឲ្យ​ធ្វើ​សកម្មភាព​នោះ បាន​បិទ​ហ្វេ​ស​ប៊ុ​ករ​ហូត​។​

​ក្រោម​ការដឹកនាំ​កម្លាំង​ផ្ទាល់​របស់លោក វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល​ក្រុង​សៀមរាប កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រុង បានធ្វើ​ការសហការ​ជាមួយ​កម្លាំង​ការិយាល័យ​ន​.​ប​ព្រហ្មទណ្ឌ​កំរិតធ្ងន់ ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រោម​ការដឹកនាំ​សម្របសម្រួល​ពី​លោក​ឧត្ដមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្ត និង​លោក​ឧត្ដមសេនីយ៍ត្រី ភឹង ចិន្ដា​រ៉េត ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​។​

​លោក វរសេនីយ៍ឯក បាន​ឲ្យ​ដឹងថា
​កម្លាំង​នគរបាល​របស់​យើង​បាន​ប្រើ​រយៈពេល​អស់​១១​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃកើតហេតុ ថ្ងៃទី​១២ ដល់​ថ្ងៃទី​២២ ខែកុម្ភៈ​ឆ្នាំ​២០២០ មែ​ប្រមូល​ភស្តុតាង​កំណត់​មុខសញ្ញា​ជនសង្ស័យ និង​បានធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​០៣​នាក់​(​អ្នក​កាប់ អ្នកបើក​ម៉ូតូឌុប និង​
​អ្នក​រៀប​គម្រោង​) មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ហើយ​ជនសង្ស័យ​ទាំង​៣​នាក់​បានទទួល​ស្គាល់​និង​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ពិតប្រាកដ​មែន​ទៅលើ​ជនរងគ្រោះ​។ កម្លាំង​នគរបាល​ដកហូត និង​ចាប់យក​វត្ថុតាង​សម្រាប់ធ្វើ​សកម្មភាព​បានរួម​មាន ១.​ម៉ូតូ​ម៉ាក Honda dream ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ចំនួន​០១​គ្រឿង មួកសុវត្ថិភាព​១ ២.​កាំបិត​ដាវ​ធ្វើ​ពី​ដែក ចំនួន​២​ដើម ៣.​ទូរស័ព្ទដៃ​ចំនួន​០៤​គ្រឿង​។​

​លោក​វរសេនីយ៍ឯក​ណុប សារ៉ាក់ បាន​បន្តថា ក្រោយ​ធ្វើការ​សាកសួរ ជនសង្ស័យ​ទាំង​០៣​នាក់​បានទទួល​ស្គាល់ និង​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ពិតប្រាកដ​មែន​។ ដោយបាន​ស៊ីឈ្នួល តាមរយ​:​ហ្វេ​ស​ប៊ុ​កមួយ ក្នុងតម្លៃ​សរុប​១១០០​ដុល្លារ​។ ដោយ​ទទួលបាន​លុយ​កក់​ទើបតែ​១០០​ដុល្លារ ប៉ុណ្ណោះ​។ នៅសល់​១​ពាន់​ដុល្លារ​ទៀត​។ តែ​ពេលនេះ​អ្នក​ជួល​ឲ្យ​ធ្វើ​សកម្មភាព​នោះ បាន​បិទ​ហ្វេ​ស​ប៊ុ​ករ​ហូត​។​

​តាម​របាយការណ៍ កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​១៥​និង​៤០​នាទី មាន​ករណី​មនុស្សឃាដ​គិតទុក​ជាមុន​(​កាប់​ជនរងគ្រោះ​និង​កាំបិត​ដាវ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​) ប្រព្រឹត្ត​ដោយ​យុ​ទ្ឋ​ជន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​Honda dream​ឆ្នាំ​២០២០ ពណ៌​ខ្មៅ​ឌុប​គ្នា និង​ឈប់​ចុះ​កាប់​មកលើ​ជនរងគ្រោះ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ត្រង់​កញ្ចឹងក ស្មា និង​ដៃ​ឆ្វេង នៅលើ​ផ្លូវ​ខាងលិច​អែប​របង​វិទ្យាល័យ​អង្គរ ស្ថិតក្នុង​ក្រុមទី​០៧ ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង ខេត្តសៀមរាប ហើយ​សង្ស័យ​បាននាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួនបាត់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×