Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​ជប៉ុន ស្នើ​កម្ពុជា​រក្សា​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ជនជាតិ​ជប៉ុន​ក្នុងករណី​មាន​ផ្ទុក (COVID19)

spot_img

​ភ្នំពេញ​៖​លោក​ខៀវ កា​ញា​រី​ទ្ឌ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានស្នើ​ដល់​​ឯកឧត្តម លោកជំទាវ​លោក​ឧកញ៉ា​លោក លោកស្រី​ម្ចាស់​ប្រព័ន្ធ កម្មវត្ថុ ស្តីពី​សំណើ​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ស្នើ​កម្ពុជា​រក្សា​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ជនជាតិ​ជប៉ុន​ក្នុងករណី​មាន​ផ្ទុក (COVID19)​។

ក្នុងករណី​មាន​ជនជាតិ​ជប៉ុន​ណា​ម្នាក់​ត្រូវ ត្រូវបាន​គេ​រកឃើញថា​មាន​ជំងឺ (COVID19) នៅ​កម្ពុជា ក្រសួង​ព័ត៌មាន​ស្នើ ឯកឧត្តម លោកជំទាវ​លោក​ឧកញ៉ា​លោក លោកស្រី ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​កុំ បង្ហាញ​ព័ត៌មាន​ទាក់ទង​នឹង​អ្នកជំងឺ ដូចជា រូបថត ថ្ងៃខែ​ឆ្នាំ​កំណើត និង​លេខ​លិខិត​ឆ្លង ដោយ​ពុំមាន​ការអនុញ្ញាត​ពី​សាមីខ្លួន​។​

​សូមបញ្ជាក់ថា​ស្ថានទូត​ជប៉ុន កាលពី​ថ្មីៗ​នេះ បានចេញ សេចក្តីប្រកាស​ព័ត៌មាន​: ការប្រយុទ្ធប្រឆាំង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​៖ ជប៉ុន​ផ្តល់​សម្ភារៈ​ក្នុង​សន្និធិ ASEF ដល់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជា​ផ្នែក​មួយ នៃ​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី នៅលើ​សកលលោក រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​ផ្តល់ជូន​ព្រះរាជាណាចក្រ​កម្ពុជា​នូវ​សម្ភារៈ​បរិក្ខារ​ពេទ្យ​ដែល​រួមមាន អាវ​បំពង់​៩,៣៦០​សម្រាប់ អាកុល​សម្អាត​ដៃ​៤៨០ វ៉ែនតា​ការពារ​សុវត្ថិភាព​៥៤០ និង​ស្រោមដៃ​២៤,៤០០​គូ ជាដើម​។ សម្ភារៈ​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​ឧបករណ៍​ការពារ​ខ្លួន​ដែល​មូលនិធិ​អាស៊ី​-​អឺរ៉ុប​(ASEF)​បាន​ស្ដុក​ទុក​ក្រោម​ការឧបត្ថម្ភ​របស់រ​ដ្ឋា​ភិ​បាលជ​ប៉ុន ។​

​សម្ភារៈ​ទាំងនេះ​នឹងត្រូវ​បាន​ផ្ញើ​មកដល់​កម្ពុជា​ពី​ឃ្លាំង​នៅ​ប្រទេស​សឹង្ហ​បុរី​ដោយមាន​ការសម្របសម្រួល​ពី​ការិយាល័យ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ច​ខាងលិច​(WPRO)​។​

​ការលើកស្ទួយ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​គឺ​មិនអាច​ខ្វះ​បាន​ដើម្បី​ការពារ​ការរីក​រាលដាល​ថែមទៀត​នៃ​ការឆ្លង​វី​រ៉ុ​ស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ ជាមួយគ្នានេះ ប្រទេស​ជប៉ុន​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​។​

​មូលនិធិ​អាស៊ី​-​អឺរ៉ុប (ASEF) ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៦​នៅ​ប្រទេស​សឹង្ហ​បុរី ជា​អង្គភាព​អចិន្ត្រៃយ៍​មួយ​នៃ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) ដែលមាន​សកម្ម​ភាពជា​ច្រើន​ផ្ដោតទៅលើ​វិស័យ​វប្បធម៌​-​សង្គម​៕ ដោយ​៖​កូ​ឡាប​

spot_img
×