Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រីៗ​ធ្វើដំណើរ​ផ្លូវ​ស្ងាត់​សូម​ប្រយ័ត្ន​! ចោរឆក់​ញី​ឈ្មោល ជិះ​ម៉ូតូ​ឆក់​កាបូបស្ពាយ​និស្សិត​ស្រី​ភូមិន្ទ​កសិកម្ម​ចំការ​ដូង យ៉ាង​សាហាវ (​វីដេអូ​)

spot_img

​បច្ចុប្បន្ននេះ បើទោះជា​​​ហាក់​ស្ងាត់​នូវ​អំពើ​ឆក់​ប្លន់​មិន​កក្រើក​ដូច​ពីមុន​ក៏ដោយ តែ​ករណីនេះ​នៅតែ​ឆ្មក់​កើតមាន​ជារឿយៗ ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​បំផុត ជាពិសេស​ខណៈពេល​ធ្វើដំណើ​រ​តាមផ្លូវ​ស្ងាត់​តែឯង ។

​ជាក់ស្តែង កាលពីពេល​ថ្មីៗ​នេះ និស្សិត​ស្រី​ម្នាក់​រៀន​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង ត្រូវបាន​ចោរ​ប្រុស​ស្រី​១​គូ​បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ខ្លួន ខណៈ​នាង​កំពុង​ជិះ​នៅតាម​ផ្លូវ​ស្ងាត់​តែឯង (​ប្រហែល​ជាប់​របង​សាលា​ចំការ​ដូង​តែម្តង​) ។​

​ទោះយ៉ាងណា ករណី​ឆក់​នេះ​ពុំ​បណ្តាល​ឲ្យ​ជនរងគ្រោះ ដួល​រងរបួស​នោះទេ ហើយ​គេ​ក៏​មិនដឹងថា នៅក្នុង​កាបូប​របស់​នា​ង​មាន​របស់របរ​មានតម្លៃ ឬ លុយកាក់​ប៉ុន្មាន​នោះដែរ ។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ វុ​ធ លី មេខលា បាន​បង្ហោះ​វីដេអូ និង​គ្រាន់តែ​បញ្ជាក់ប្រាប់​យ៉ាង​ដូច្នេះ​ថា​៖ «​ចោរឆក់​កាបូប និស្សិត​ភូមិន្ទ​កសិកម្ម​ចំការ​ដូង អាណិត​គាត់​ណាស់ ជា​និស្សិត​ក្រីក្រ មកពី​ខេត្ត សូម​បងប្អូន​ជួយ​ស៊ែរ​ផង ហើយ​បន្តិចទៀត​ខ្ញុំ​នឹង​ជូន​គាត់​ទៅ​ដាក់ពាក្យ​បណ្តឹង​» ៕ ដោយ​៖ លឹម ហុង​

spot_img
×