Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកស្លាប់ដោ​យវី​រុស​កូរ៉ូ​ណានៅ​ចិ​ន កើនដល់ ២.៦៦៣ ក្រោយមានអ្នក​ស្លា​ប់​ថ្មី ៧១នាក់

spot_img

ប្រទេសចិនបានប្រកាស​នៅ​ថ្ងៃអ​ង្គា​រនេះថា មានអ្នកស្លាប់ថ្មីដោយសារវីរុ​ស​កូ​រ៉ូណា​ចំ​នួន ៧១នាក់ ដែលវាជាតួលេខស្លាប់តិច​បំ​ផុត ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ​ ​ហើយតួលេខអ្នកស្លាប់សរុ​ប​កើន​ដល់​ចំ​នួន ២.៦៦៣។

ក្នុ​ងចំណោមអ្នកស្លាប់ថ្មី ៧១នាក់ មាន ៦៨នាក់ស្លាប់នៅទីខេ​ត្ត​ហូបេ​ ដែលជាកន្លែងវីរុសម​រ​ណៈខា​ង​លើ​ផ្ទុះ។​

ជាមួយគ្នានេះដែរ ក៏មានការឆ្លងថ្មី​​ចំនួន ៤០៩ករណីផង​ដែ​រ ទូទាំងប្រទេស​ចិ​ន ហើយតួលេខនៃការឆ្ល​ង​សរុ​ប​មាន​ចំ​នួ​ន ៧៧.៦៥៨ក​រ​ណី។

ប្រធានអង្គការសុខភាពពិភពលោ​ក​ ​លោក Tedros Adhanom Ghebreyesus បានថ្លែងថា ការឆ្លងខ្លាំងបំផុតនៅចិន​ ​កើ​នឡើងចន្លោះថ្ងៃទី​ ​២៣​ ខែមករា និង ថ្ងៃទី ២ ខែកុម្ភៈ ប៉ុន្តែតួលេខបានធ្លា​ក់​ជាប​ន្តប​ន្ទាប់តាំ​ង​ពីពេ​ល​នោះ​ម​ក។

ទោះយ៉ាងណា លោកក៏បានព្រមាន​ពី​កា​រផ្ទុះ​នៃវី​រុស​ខ្លាំង នៅក្នុងប្រទេសដទៃ​​ទៀត​ដែរ។

សូមបញ្ជាក់ថា ក្នុងរយៈពេល​ ​១សប្តាហ៍ចុងក្រោយ​នេះ​ ប្រទេសកូរ៉េខាង​ត្បូ​ង មានការឆ្លង​វី​រុស COVID-19 ខ្លាំងគួរឲ្យកត់សម្គាល់ ដោយ​មា​នអ្នក​ឆ្ល​ងជិត ១.០០០នាក់ និងអ្នកស្លាប់ ៨នាក់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×